វិធីព្យាបាលជំងឺឬសដូងបាត​នៅផ្ទះដោយខ្លួនឯងងាយៗ តែជា ១០០ ភាគរយ

យោងតាមគណនីហ្វេសប៊ុកឈ្មោះ ដារីយ៉ា រំដួលដងស្ទឹងសង្កែ បានធ្វើការចែករំលែកនូវវិធីព្យាបាលជំងឺឬសដូងបាត ដែលគាត់បានអនុវត្តដោយខ្លួនគាត់ផ្ទាល់ ហើយវាពិតជា​មានប្រសិទ្ធភាព ១០០ % មែន ។ ម្ចាស់​គណនីរូបនោះ​សរសេរ​យ៉ាងក្បោះក្បាយ​ដូចខាងក្រោមនេះ៖

«សួស្តី​ម៉ាក់ៗ​ទាំង​អស់គ្នា​ថ្ងៃនេះ​ខ្ញុំ​សុំ​ចែក​រំលែក​នូវ​បទពិសោធន៍​ដែលខ្ញុំ​បាន​ឆ្លង​កាត់​ និង​បាន​ធ្វើវា​រួច​ហើយ និង​បាន​ទទួល​ផល​ជា ១០០% មែន​ សំរាប់​រូប​ខ្ញុំ​ផ្ទាល់​ រហូត​ដល់​ពេល​នេះ​រយ:​ពេល ៦ ខែ​ហើយ​មិន​រើ​ឡើង​វិញ​ទេ ។ អ្វីដែរ​​ខ្ញុំ​ចង់​ចែក​រំលែក​នោះ​គឺជំងឺ​ឫសដូងបាត ។ ជំងឺ​នេះ​ច្រើន​កើត​ឡើង​ទៅលើ​ស្ត្រីៗ​ដែរ​ទើប​តែឆ្លងទន្លេ​រួច​មិន​ថា​សំរាល​ដោយ​ធម្មជាតិ ឬ​សំរាល​ដោយ​វះកាត់​ទេ តែង​តែ​ជួប​ប្រទះ​សឹង​គ្រប់គ្នា​ ។ គ្រាន់​តែថា​ខ្លះស្រាល និង​ឆាប់​បាត់​ទៅវិញ​ដោយ​ឯងៗ ។ តែ​ខ្លះ​វិញ​មិនបាត់​ទេ ដូច្នេះជា​ហេតុ​ធ្វើឲ​ពិបាក​សំរាន ពិបាកបត់​ជើងធំ​តូច ពិបាក​ដេក​ដើរ​ឈរអង្គុយ ឈឺក្តៅ​ក្រហាយ​ ឈឺចុក​ចាប់​ខ្ទោកៗ​ដូច​មុត​ឆ្អឹង ជាដើម ។

ជំងឺ​ឫស​ដូង​បាត​ចែក​ចេញ​ជា ២ ប្រភេទ៖
១. ជំងឺឫសដូងបាតក្នុង (គឺ​ជុះមក​ពិបាក​ហើយ​មាន​ឈាម)
២. ជំងឺ​ឫស​ដូងបាតក្រៅ (គឺមាន​លាន​សាច់​តាម​រន្ធ​គូទ / ខ្លះ​មាន​គ្រាប់​រឹង​ដូច​គ្រាប់ក្រួស) ។

វិធីព្យាបាលឫដូងបាតក្នុង​ គឺ​ប្រទាល​កន្ទុយ​ក្រពើ និងទឹកឃ្មុំ

គ្រឿងផ្សំ៖
– ប្រទាលកន្ទុយក្រពើ
– ទឹកឃ្មុំ
– សារាង​យក​លេខធំ
– ខ្សែទុយោ​សុង​នោម

របៀប​ធ្វើ​៖
– ដំបូង​កាត់ប្រទាល​ធំៗ​២​ដើម​យក​មក​លាង​ទឹក​ឲស្អាត​ជរ័លឿងៗ​បន្ទាប់​មក​ចិត​សំបក​ចេញ​យក​តែសាច់ថ្លាៗ​ហើយ​យក​ទៅ​កិនក្រឡុក​ឲម៉ត់​ បន្ទាប់​មកដាក់​លាយ​ទឹកឃ្មុំ ២ ស្លាបព្រា​បាយ រួច​ច្រកដប ឬ ក្រឡរ​រក្សាវា​ទុក​ក្នុង​ទូរទឹកកក​កន្លែង​ត្រជាក់​ធម្មតា ហើយ​ល្បាយ​នេះ​អាច​ទុក​បាន ២ ថ្ងៃ។

វិធីប្រើ៖
-យក​សឺរាំង​មក​បូម​ទឹក​​ប្រទាល​ដែរ​ទុក​ក្នុង​ទូរទឹកកកត្រជាក់ៗ​បន្ទាប់មក​ត​ដោយ​ភ្ជាប់​វាជា​មួយ​ខ្សែទុយោរ​ហើយ​យក​ខ្សែទុយោ​នោះ​សុល​ចូល​រន្ធគូទ​ឲរៀង​ជ្រៅ​បន្តិច បន្ទាប់​មក​ធ្វើ​ការបាញ់​បញ្ចូល​ប្រទាល​នោះ​ចូល​ឲ​អស់​១សឺរាំង​នោះ ហើយ​ប្រឹង​ខ្ជឹប កុំឲ​ហៀរ​ចេញ ។ ពេល​បាញ់​អស់​ចាំដក​ចេញ ។

– ធ្វើឲ​បាន ១ ថ្ងៃ ២ ដង ទៅ ៣ ដង តែ​បើ​រវល់ យ៉ាង​ហោច​ណាស់ ២ ដង ក្នុង ១ ថ្ងៃ ដែរ (ព្រឹក និង យប់) ។
ជា​ពិសេស​ព្យាយាម​ធ្វើ​ពេល​យប់​កុំឲខាន ព្រោះ​ថា​យប់​ជា​ពេល​យើង​សំរាក​នៅ​ ១ កន្លែង អញ្ចឹង​ថ្នាំ​ចូល​ល្អ មិន​ហៀរ​ចេញ
ធ្វើ​បាន​រយ:​ពេល ២ ទៅ ៣ ថ្ងៃ ដឹង​លទ្ធផល​ ហើយនឹង​មាន​អារម្មណ៍​ថាលែង​ឈឺ​ចុកចាប់ និង​ក្តៅ​ក្រហាយ​បន្តិច​ម្តងៗ ។

***អ្នក​ធ្ងន់​ធ្វើ​វិធី​ព្យាបាល​បែបនេះ​ឲ​យូរ​ថ្ងៃបន្តិចទៅ ធ្វើ​រហូត​ដល់​ថា​លែង​ឈឺ​ ហើយ​សាច់​ដែលលាន​នោះ​រួច​ស្វិត​ចូល​ទៅវិញ ។

វិធី​ព្យាបាល​ឫស​ដូងបាត​ក្រៅ​គឺងាយ​ស្រួលទេ
– យក​ប្រទាល​ទាំង​សំបក​រក្សា​ទុក​ដាក់​ក្នុង​ទូរ​ទឹកកក ទុក​ឲ​ត្រជាក់​ជាប់​រហូត ហើយ​ទុក​កាត់​យក​មក​ប្រើ​ម្តង ១ ដង​ប៉ុន​មេដៃ ។

– កាត់​ប្រទាល​ប៉ុន​មេដៃ ២​ ដុំ ហើយ​ចិត​សំបក​ចេញ​យក​តែ​សាច់​ថ្លាៗ ហើយ​សុល​ចូល​រន្ធគូទ​នោះ ។ យើង​មាន​អារម្មណ៍​ត្រជាក់​ស្រួល​ ហើយ​បាត់​ក្តៅ​នឹង​បាត់​ចុកចាប់​បានខ្លះ ។
– ធ្វើ​បែប​នេះ ១ ថ្ងៃ ៣ ដង​រយ:​ពេល ២ ទៅ ៣ ថ្ងៃ​នឹង​បាត់ ហើយ​សាច់​ដែល​លាន​នោះ​ នឹង​រួញ​លិប​ចូល​ម្តង​បន្តិចៗ​រហូត​ដល់​បាត់​តែម្តង ។

បញ្ជាក់៖ ត្រូវ​តម​ចំនី​ខ្លះៗ​សិន​ចាំជាសះស្បើយ​ ចាំហូបធម្មតា ចំណីដែលត្រូវតមរួមមាន៖
– តមហឹរ
– ចំនី​ក្រៀមៗ
– សាច់ក្រៀម
– ចំណីរឹង

អាហារដែលត្រូវទទួលទានរួមមាន៖
– ហូបបន្លែឲច្រើន
– ផ្លែឈើ
– ហូប​ចំនី​ណា​ទន់ៗ​ដែរ​ស្រួល​រំលាយ​ដូចជា ដំឡូង អាហារសសៃ ។
– ផឹក​ទឹក​ឲ​ច្រើន ជាពិសេស​ហូប​ទឹក​ព្រឹក​ព្រលឹម មុនអាហារ​ព្រឹក​ល្អ​សំរាប់​ដំណើរ​ការ​ក្រពះពោះវៀន ។

បញ្ចាក់​ប្រទាល​កន្ទុយ​ក្រពើ​ ត្រូវរក្សា​ទុក​ក្នុង​ទូរ​ទឹកកក​កន្លែង​ត្រជាក់​ធម្មតា​ រហូត​ដល់ពេលប្រើ ចាំ​ពេល​យក​វាចេញ ។
– ហាម​ដាច់​ខាត​កុំ​យក​ជរ័ល្ហុង​មកលាប​ឲ​សោះ វា​អាចធ្វើ​ឲ រលាក​កាន់ខ្លាំង​ថែមទៀត ព្រោះជ័រល្ហុងកាត់ខ្លាំង ។

ជំងឺឫសដូងបាត អាចកើតឡើង​ដោយសារ​ការប្រឹង​បត់ជើង​ធំ​ ព្រោះតែ​លាមក​ក្តៀន​ រឹង​ស្អិត ទើប​ធ្វើឲ​យើង​ពិបាក ។ ហើយ​ចេះ​តែ​ប្រឹង​រហូត​ដល់លាមក មក​សង្កត់​លើ​សសៃ​ឫសដូង​បាត​ឲប៉ោង ហើយ​លាន​ចេញ​មកក្រៅ ។ ខ្លះ​ប្រឹង​ខ្លាំង​ដាច់​កកិត​រហូត​ដល់​ឈាម​ទៀត ។ អញ្ចឹង​បើយើង​ប្រើវិធីព្យាបាល​ខាងលើនេះ​ហើយនឹង​តមចំនីខ្លះៗ​រួមទាំង​ហូបទឹក​ឲច្រើន​នោះ​ ការព្យាបាល​កាន់​តែមាន​ប្រសិទ្ធ​ភាព ឆាប់​ជា​រហ័ស ហើយ​សាច់​ដែរ​លាន​នោះ​នឹង​លឹប​បាត់​ទៅ​វិញ​ដោយឯងៗ ។

ខ្ញុំ​កើត​ឫស​ដូង​បាត​ក្រៅ​ឥលូវ​ខ្ញុំ​ជា​ហើយ ។ មក​ដល់ពេលនេះ មានរយៈពេល ៦ ខែហើយ មិនរើ​វិញ​ទេ ។ វិធី​ព្យាបាល​នេះ​សំរាប់​ជំរើស​ចុង​ក្រោយ ដែលព្យាបាល​ជាមួយ ដុកទរ័មិនជា​ចាំសាក​ធ្វើតាមខ្ញុំ » ៕

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Social media & sharing icons powered by UltimatelySocial