សប្បាយដល់ម្លឹងផងមីង៖ ស្ត្រីវ័យចំណាស់ម្នាក់ សើចរហូតភ្លាត់ឆ្អឹង​ថ្ពាម ខណៈពេល​ដែល​កំពុង​លេង​បៀរ​ជាមួយនឹងស្វាមី

យោងតាមការចុះផ្សាយនៅលើ​ goodtimes បានអោយដឹងថា មានស្ត្រីវ័យចំណាស់ម្នាក់ ដែលជាអ្នកស្រុក​រស់នៅ ទីក្រុង Nanning បានធ្វើដំណើរតាមរថភ្លើង​​ជាមួយនឹង​ស្វាមី​របស់គាត់​ ​អស់រយៈពេល ២៨ ម៉ោង ទៅកាន់ទីក្រុង Qingdao ខេត្ត Shandong ប្រទេសចិន ។ ដោយការធ្វើដំណើរមានរយៈពេលយូរពេក ធ្វើអោយមានការ​ធុញទ្រាន់ ដូច្នេះគាត់ ហើយនឹងស្វាមីក៏បាននាំគ្នាលេងបៀរបំបាត់​អផ្សុក ។

ប្រភពដដែល​ ដែលបានដកស្រង់ចេញពី Daily Mail បានបន្តទៀតថា អ្នកស្រី Qiao លេងឈ្នះប្តីរបស់គាត់រហូត ដែលជាហេតុធ្វើអោយគាត់អស់សំណើច សើចផង ស្រែកផង ហ៊ោផង ស្រាប់តែកំពុងតែ​សើចកាច់កនោះ ប្តីរបស់គាត់បានលឺសំលេងខ្ទាស់ឆ្អឹង ហើយមាត់ប្រពន្ធរបស់គាត់ស្រាប់តែនៅហាចង្គ្រុង​មិនអាចកំរើកបាន ។ អ្នកស្រី Qiao មានការឈឺចាប់យ៉ាងខ្លាំង ហើយ​ប្តីរបស់គាត់​ក៏បានរត់​ទៅហៅ​បុគ្គលិក​​ធ្វើការ​នៅលើ​រថភ្លើង​អោយមកជួយ ។

រថភ្លើងធ្វើដំណើរក៏​បានប្តូរទិសដៅ បើកឆ្ពោះទៅកាន់ទីក្រុង Guilin វិញ ដើម្បីបញ្ជូនស្ត្រីចំណាស់នោះទៅមន្ទីរពេទ្យដែលនៅជិតបំផុត​ដើម្បីសង្គ្រោះ ដោយស្ថានភាពរបស់​គាត់ធ្ងន់ធ្ងរដែរ ។បន្ទាប់​ពី​​ទៅដល់មន្ទីរពេទ្យ ក្រុមគ្រូពេទ្យ​បានជួយ​សង្គ្រោះ​ស្ត្រី​ចំណាស់​នោះ​យ៉ាង​ដុតដៃ​ដុតជើង ។ ២ ម៉ោង​ក្រោយ ទើប​ថ្គាមរបស់​គាត់​​វិល​ត្រលប់​មក​រកកន្លែង​ដើមវិញ ៕

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Social media & sharing icons powered by UltimatelySocial