ធ្លាប់ឆ្ងល់អត់ថា ហេតុអ្វី​បានជា​ឆ្កែតែងតែ​ហិត​គូទគ្នា? អ្នកស្រាវជ្រាវ​បាន​រកឃើញ​ ចម្លើយដ៏​គួរអោយ​ចាប់អារម្មណ៍​ជាច្រើន​ទាក់ទងនឹង​ទំលាប់នេះ..

តើអ្នកធ្លាប់ឆ្ងល់ទេថា ហេតុអ្វីបានជាឆ្កែមានទំលាប់​ហិតគូទគ្នាទៅវិញទៅមក​ នៅពេលដែលពួកវា​ជួបគ្នា ? ការពិតទៅ អ្នកស្រាវជ្រាវ​បានរកឃើញ ចម្លើយ​ដ៏គួរអោយចាប់អារម្មណ៍ជាច្រើន ទាក់ទងនឹងទំលាប់របស់សត្វឆ្កែ ។ ឆ្កែមានញាណដ៏វិសេសក្នុងការហិតក្លិនខ្លាំងជាមនុស្សដល់ទៅ ១០,០០០ ដងទៅ ១០០,០០០ ដងឯណោះ ។

តាមការចុះផ្សាយនៅលើ Mental Floss បានអោយដឹងថា ច្រមុះរបស់ពួកវា ក៏មានផ្នែកដ៏ពិសេសមួយ ដែលហៅថាសរីរាង្គ Jacobson ដែលធ្វើ​អោយ​ពួកវា​មិន​​ធុំក្លិន​​ស្អុយ​នៃលាមក​នោះទេ នៅពេល​ដែលពួកវា​ហិតគូទគ្នាទៅវិញទៅមក ។ ផ្ទុយ​ទៅវិញ​សរីរាង្គ​ដ៏ពិសេសនោះ ​អាច​ធ្វើអោយ​ពួកវា​ចាប់បាន​នូវអ្វីដែល​សំខាន់ៗ​រវាងគ្នា​ទៅវិញ ។ នៅផ្នែកម្ខាងនៃរន្ធគូថរបស់សត្វឆ្កែ (AY-nuss) កន្លែងដែលលាមកចេញ គឺជាក្រពេញពិសេសដែលបញ្ចេញសារធាតុគីមី​ម្យ៉ាង ដែលប្រាប់ពីការលូតលាស់របស់រាងកាយ និងរបៀបធ្វើការដ៏​ត្រឹមត្រូវរបស់ពួកវា ។ នេះ​ជា​លក្ខណៈ​​ពិសេសដ៏​គួរ​ចាប់អារម្មណ៍​​បំផុត​​ដែល​ពួក​វា​​ហិតគូទគ្នា ។

លក្ខណៈពិសេសផ្សេងទៀតនោះគឺ គីមី​នោះ​អាចប្រាប់​ពួក​វា​យ៉ាង​ច្រើន​អំពីគ្នា​ទៅវិញ​ទៅមក ។ ការហិតគូទអាចអោយពួកវា​​ដឹងអំពី អាយុ ចំណី​​ដែល​​ពួកវា​បាន​ស៊ី សុខភាព​របស់​ពួកវា ហើយ​ពួកវា​​ថែម​ទាំង​អាចដឹង​ថា​ឆ្កែញី រឺ ឆ្កែឈ្មោលម្ខាងទៀត កំពុង​ស្ថិត​នៅក្នុង​អារម្មណ៍​បែបណា​ទៀតផង ។ គីមីនោះ ក៏​អាច​ជួយ​អោយ​ពួកវា​ដឹងទៀតថា ពួកវា​​ទើប​នឹង​​ជួបគ្នា​​ជាលើកដំបូង រឺក៏ធ្លាប់ជួបគ្នា​ពី​មុន​ម្តង​រួច​មកហើយ ។ អ្វីទាំងនោះហើយ ដែលអាច​​ជួយ​អោយ​​ពួកវា​​​សម្រេច​​បាន​ថា តើ​ពួក​វា​​គួរ​មាន​​ឥរិយាបថ​​បែបណា​ចំពោះគ្នា ។ ការហិតគូទគ្នានេះ ក៏ជា​វិធីក្នុងការ​​ស្វាគមន៍​របស់សត្វឆ្កែ ដែល​ដូចគ្នាទៅនឹងការ​ចាប់ដៃ​ស្វាគមន៍​​របស់​មនុស្ស​ផងដែរ ៕

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Social media & sharing icons powered by UltimatelySocial