ក្មេងប្រុសអាយុ ១៧ ឆ្នាំម្នាក់ត្រូវមិត្តរួមថ្នាក់ព្រួតគ្នាវាយរហូតដល់ស្លាប់ ព្រោះខឹងអង្គុយជួរមុខ

យោងតាមការចុះផ្សាយនៅលើ dailymail បានអោយដឹងថាមានក្មេងប្រុសអាយុ ១៧ ឆ្នាំម្នាក់ មានឈ្មោះថា Ranjit Kumar Singh ត្រូវបានមិត្តរួមថ្នាក់របស់គេព្រួតគ្នាវាយរហូតដល់ស្លាប់ ។ ហេតុការណ៍នេះបានកើតឡើងកាលពីថ្ងៃសៅរ៍សប្តាហ៍មុន នៅក្នុងទីក្រុង Deoria ប្រទេសឥណ្ឌាភាគខាងជើង ។

ប្រភពពី dailymail ដដែលបានអោយដឹងថា ការវាយប្រហារនេះបានកើតឡើង ២ ថ្ងៃក្រោយ ពេលដែល Singh ហើយនឹងមិត្តរួមថ្នាក់​​របស់គេ​​បានឈ្លោះប្រកែកគ្នា ដណ្តើមអង្គុយជួរមុខ ដែលធ្វើអោយពួកគេមិនសប្បាយចិត្ត ។ លុះមកដល់ថ្ងៃសៅរ៍​សប្តាហ៍មុនេះ មិត្តរួមថ្នាក់មួយក្រុមនោះ ក៏បាននាំគ្នាមកវាយ និង ជិះម៉ូតូបំបុក Singh រហូតស្លាប់នឹងហ្នឹងកន្លែង ។ ក្រោយកើតហេតុ​​សាកសពក្មេងប្រុសរងគ្រោះ ក៏ត្រូវបានគេបញ្ជូនទៅកាន់មន្ទីរពេទ្យ ដើម្បីធ្វើកោសល្យវិច័យ ។

ចំណែកជនដៃ ៤ នាក់ត្រូវបានរត់គេចខ្លួន ហើយម្នាក់​ក្នុងចំណោមនោះ ត្រូវបានគេចាប់ឃាត់ខ្លួននៅនឹងហ្នឹងកើតហេតុនោះផងដែរ ។ ទោះយ៉ាងណាក៏ដោយ ក្រោយកើតហេតុប៉ូលីសតំបន់នោះ ក៏បានដេញតាមប្រម៉ាញ់ជនដៃទាំង ៤ នាក់នោះ ដើម្បីយកមកដាក់ទោសទៅតាមផ្លូវច្បាប់ផងដែរ ៕

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Social media & sharing icons powered by UltimatelySocial