ស្ត្រីម្នាក់​​រលាកខ្លាញ់ ​ហើយ​ក៏​យក​ថ្នាំដុសធ្មេញលាប ស្រាប់តែ​ក្លាយ​ទៅជា​បែបនេះ

កាលពីថ្មីៗនេះ មាន​វេជ្ជបណ្ឌិត​​នៅម៉ាឡេស៊ីម្នាក់ដែលមានឈ្មោះថា Dr. Kamarul Ariffin បាន​ធ្វើការចែករំលែក និង ដាស់តឿន​តាម​រយៈគណនី Twitter របស់​គាត់ថា កុំប្រើថ្នាំដុសធ្មេញ រឺយកអ្វី​លាប​ទៅ​លើ​​កន្លែង​ដែលរលាក ព្រោះវា​អាចនាំ​អោយ​កើត​មាន​​រឿង​ដូច​អ្នក​ជំងឺ​របស់​គាត់ម្នាក់នេះ ។ លោក​វេជ្ជបណ្ឌិត​រូបនោះ​បានអោយ​ដឹងថា អ្នកជំងឺរបស់គាត់​បាន​រលាកខ្លាញ់ ហើយនាង​ក៏ប្រើវិធី​ងាយៗ​នៅផ្ទះ ដោយយក​ថ្នាំ​ដុស​ធ្មេញ​មកលាប​លើមុខរបួស ស្រាប់តែ​វាក្លាយ​​ទៅជា​រឿង​​ដ៏​អាក្រក់បំផុត ដោយ​ដៃ​របស់នាងឡើង​​ហើម​ធំ​គួរ​អោយ​ខ្លាច ។

លោកវេជ្ជបណ្ឌិត​បាន​និយាយ​ថា «ប្រើ​វិធីព្យាបាល​ទាំងនោះ អាច​បណ្តាល​​អោយ​​មាន​​ការ​រលាក​ស្បែក​កាន់​តែ​ធ្ងន់ធ្ងរ​ ហើយ​វា​ក៏​អាច​នាំ​អោយ​មាន​ការ​ឆ្លង​មេរោគ​ផងដែរ» ។ គាត់បាន​ពន្យល់​បន្ថែមថា ការ​រលាក​មាន​បី​ផ្នែកគឺ រលាក​កំរិតទី ១ កំរិតទី​ ២ និង កំរិតទី ៣ ។ ជាធម្មតា​ការរលាកកំរិតទី ១ គ្រាន់តែឈឺ ក្រហម តែ​មិន​មាន​ពង​បែក​នៅលើ​ស្បែកទេ ។ បើរលាកកំរិតទី ២ មានពង​ទឹក​នៅលើ​ស្បែក ឈឺ និង​ក្រហម ។ ចំណែក​ឯកំរិតទី ៣ វិញ ស្បែក​មាន​ការ​រលាក​​រីករាល​ដាល​ខ្លាំង វាជាកំរិតធ្ងន់ធ្ងរ ។ វា​មិន​ធ្វើ​អោយមាន​​ការ​ឈឺចាប់ទេ ព្រោះ​សរសៃ​​ប្រសាទ​​ចុង​ត្រូវ​​បាន​​ខូច​​ហើយ​ ។

លោក​វេជ្ជបណ្ឌិត​បានណែនាំ​ថា ប្រសិន​បើអ្នក​រលាក​កំរិតទី ២ រឺ ៣ យល់​ល្អ​សូម​ប្រញាប់​​ទៅ​ពេទ្យ​​ដែល​នៅជិត​បំផុត ។ អ្នក​មិនអាច​ប្រើការ​ព្យាបាល​ដោយខ្លួន​ឯង​នៅផ្ទះបាន​ទេ ជៀសវាង​ឆ្លង​មេរោគ​កាន់​តែធ្ងន់ធ្ងរ ។ ជា​ពិសេស​ប្រសិន​បើ​របួស​នោះ​​មានទំហំធំ ហើយ​រលាក​នៅត្រង់​ប្រអប់ដៃ មុខ រឺ ប្រដាប់ភេទ អ្នក​ត្រូវ​តែ​ប្រញាប់​ទៅពេទ្យភ្លាម ​ដើម្បី​ទទួល​ការ​ព្យាបាល​ត្រឹមត្រូវ ។ ជា​ចុងក្រោយ​លោកវេជ្ជបណ្ឌិត​បានបញ្ជាក់​ប្រាប់ថា ការប្រើ​ប្រទាលកន្ទុយ​ក្រពើ​លាប​ទៅលើ​មុខរបួស អាចមាន​ប្រសិទ្ធភាព​ចំពោះ​តែ​ការ​រលាក​កំរិតស្រាល (កំរិតទី ១) តែប៉ុណ្ណោះ ។

រលាកកំរិតទី ១
រលាកកំរិតទី ២
រលាកកំរិតទី ៣

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Social media & sharing icons powered by UltimatelySocial