ខ្លាំង​បាត់​៖ ខឹង​ថៅកែ​បណ្តេញ​ចេញពី​ក្រុមហ៊ុន​ ស្ត្រី​ម្នាក់​ចិត្តសឿង​ លួច​យក​កាត​ឥណទាន​ (credit​ card​ ) របស់​ក្រុមហ៊ុន​ចាយ​ទិ​ញរ​បស់ប្រេនៗ​អស់​លុយ​ចំនួន​ ១៩២,៥៣៩​ ដុល្លា​ ពេលនេះ​ត្រូវ​ប៉ូលី​សចាប់​ឃាត់ខ្លួន​

ស្ត្រីជន​ជាតិ​ថៃ​ម្នាក់​ត្រូវ​បា​នប៉ូ​លី​សចាប់​ឃាត់ខ្លួន​កាលពី​ថ្ងៃទី​ ១១​ ខែមិថុនា​ ឆ្នាំ​ ២០១៩​ បន្ទាប់ពី​ក្រុមហ៊ុន​បាន​ប្តឹង​ថា​ មាន​គេ​លួច​យក​ credit​ card​ របស់​ក្រុមហ៊ុន​ទៅ​ចាយវាយ​អស់​ទឹកប្រាក់​ចំនួន​ ៦ លាន​បាត​ (ប្រហែល​ ​; ១៩២,៥៣៩​ ដុល្លា​) ។

បើ​យោង​តាម​ការ​ចុះផ្សាយ​នៅ​លើ​ asiaone​ បាន​អោយ​ដឹង​ថា​ ស្ត្រី​រូប​នោះ​មានឈ្មោះ​ថា​ Thamolwan​ Konthong​ អាយុ​ ៣២​ ឆ្នាំ​ ត្រូវ​បាន​គេ​បញ្ឈប់​ពី​កា​ងារ​ប្រហែល​ជាង​ ១ ឆ្នាំ​កន្លងមក​ហើយ​ ។ ដោយ​ខឹង​ក្រុមហ៊ុន​ នាង​ក៏បាន​លួច​ credit​ card​ យក​ទៅ​ចាយវាយ​ទិញ​ទំ​និញ​ថ្លែៗ​ជាបន្តបន្ទាប់​ រួម​ទាំង​បង់ថ្លៃ​ទឹក​ភ្លើង​ ទិញ​គ្រឿងអលង្ការ​ និង​ការ​ស្នាក់នៅ​ក្នុង​សណ្ឋាគារ​ដ៏​ប្រណីត​ រយៈពេល​ជាង​មួយឆ្នាំ​មក​ហើយ​ ។

ប្រភព​ពី​ asiaone​ ដដែល​បាន​អោយ​ដឹង​ទៀត​ថា​ គណនេយ្យករ​របស់​ក្រុមហ៊ុន​ មិនបាន​សង្ស័យ​អ្វី​នោះ​ទេ​ចំពោះ​ការ​ចំណាយ​លុយ​ដ៏​ច្រើន​សន្ធឹក​សន្ធប់​នេះ​ ដោយ​ពួកគេ​គិតថា​ថៅកែ​របស់​គាត់​ជា​អ្នកប្រើ​កាត​ឥណទាន​នោះ​ ។ គណនេយ្យករ​នៅតែ​បន្ត​បង់​វិ​ក័យ​ប័ត្រ​ អោយ​អ្នកប្រើ​ប្រាស់​កាត​ឥណទាន​នោះ​ តាមរយៈ​ធនាគារ​ Kasikon​ Bank​ ។ ទើបតែ​ខែមុន​នេះ​ថៅកែ​របស់​ពួកគេ​ បាន​រំលឹក​ថា​ កាត​ឥណទាន​នោះ​ ត្រូវ​បាន​គេ​លួច​បាត់​យូរហើយ​ ។ ក្រោយពី​ដឹងរឿង​នេះ​រួច​ ទើប​នាំគ្នា​ផ្អើល​ឆោ​រឡោរ​ ហើយ​រត់​ទៅ​ដាក់​ពាក្យ​បណ្តឹ​ងនៅ​នាយកដ្ឋាន​បង្ក្រាប​ឧក្រិដ្ឋ​កម្ម​សេដ្ឋកិច្ច​ ។

Thamolwan ត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី ១១ ខែមិថុនា ឆ្នាំ ២០១៩ នៅក្នុងផ្ទះរបស់នាង​​នៅក្នុង​អនុស្រុក Dok Mai ស្រុក Prewet ប្រទេសថៃ ។​ ប៉ូលីសបាន​រឹបអូស​​​របស់របរ​​​មានតំលៃ​មួយចំនួនធំ ដែលនាង​បាន​ប្រើ​​កាតឥណ្ឌទាន​​នោះទិញ​កាល​​ពីឆ្នាំមុន​​ ដែលក្នុង​នោះរួមមាន៖

-ដុំមាសមួយដុំទំងន់ជាង ១.២ គីឡូ

-ខ្សែកមាសទំងន់ ៣០ក្រាម មួយខ្សែ

-ទូរស័ព្ទស៊េរីទំនើបចំនួន ៤ គ្រឿង

-កាម៉េរា GoPro ១ គ្រឿង

-រថយន្ត ១ គ្រឿង

-ទូរទស្សន៍ ៥៥ អ៊ីង ១ គ្រឿង

-កុំព្យូរទ័រជួរដៃ ១ គ្រឿង

-amplifier ១ គ្រឿង

-កាបូបដាក់លុយ និងកាបូប​ស្ពាយម៉ាក​ល្បីៗមួយ​ចំនួនធំទៀត ។

យោងតាមសំដីប៉ូលីស បានអោយដឹងថា Thamolwan បានប្រើ​កាតឥណទាន​ចាយ​​ប្រចាំខែ​អស់​ចំនួន ៥០០,០០០ បាត (ប្រហែល ១៦,០៤៦ ដុល្លា) ។ ពេញមួយឆ្នាំ នាងបាន​ទៅ​​​ស្នាក់​​នៅក្នុង​​សណ្ឋាគារ​ដ៏ប្រណីត ដោយ​បង់​​ថ្លៃ​រហូត​ដល់​ទៅ ៨០,០០០បាត (ប្រហែល ២៥៦៧ដុល្លា) ក្នុងមួយខែ ហើយ​នឹងបាន​ចាយវាយ​សម្រាប់​ការហោះ​ហើរទាំង​ក្នុងស្រុក​និងក្រៅ​ស្រុក​ផងដែរ ។

ទន្ទឹមគ្នានេះដែរ នាងថែម​ទាំងបាន​ចេញចូល​ទៅទិញ​មាស​នៅក្នុង​ហាង​លក់មាស​ដ៏ល្បីមួយ​នៅក្នុង​ខេត្ត Samut Prakan ជាង ៥០ ដង ដោយបាន​ចំណាយ​ប្រាក់​អស់​ចំនួន ១០០,០០០ បាត ទៅ ២០០,០០០ បាត (ប្រហែល ៣,២០០ ដុល្លា ទៅ ៦,៤១៨ ដុល្លា) ក្នុងមួយលើក ។ ក្រោយចាប់ឃាត់ខ្លួន Thamolwan ក៏បានសារភាពថា នាងពិតជាបានលួច credit card ក្រុមហ៊ុនមែន ។ នាងធ្វើបែបនេះ​ដើម្បីជា​​​ការ​សង​សឹក ដែល​​​ក្រុមហ៊ុន​បញ្ឈប់​នាង ។

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Social media & sharing icons powered by UltimatelySocial