សិស្សមត្តេយ្យអាយុ ២ ឆ្នាំម្នាក់ ត្រូវមិត្តរួមថ្នាក់វាយហើមមុខហើមមាត់ ខណៈពេលដែលគ្រូចេញទៅក្រៅ ២០ នាទី

ថៃ៖ កាលពីថ្ងៃទី ​១៣ ខែមិថុនា ឆ្នាំ ២០១៩ មានគណនី​ហ្វេសប៊ុក​​ស្ត្រីម្នាក់​ ដែលមាន​ឈ្មោះថា Sakura បាន​បង្ហោះ​រូបប្អូន​​របស់នាង​ ដែលត្រូវមិត្តរួមថ្នាក់វាយ បែកមុខបែកមាត់ ហើយនៅ​ខ្លួន​សុទ្ធ​តែស្នាមខាំ ដោយភ្ជាប់​ជាមួយ​នឹង​ការសរសេរថា «តើគ្រូរវល់ទៅឯណា? ហេតុអ្វី​បានជា​​បណ្តោយ​​អោយក្មេង​អាយុ​ ២ ឆ្នាំ​កើតរឿងបែបនេះ ? គ្រូទៅ​ណាអស់ហើយ ចេញមក​ទទួល​ខុសត្រូវបន្តិចមក ហើយអ្វីធ្វើ​ដាក់ប្អូន​​ខ្ញុំបែបនេះ​ ? ជួយគិតមើល គ្រូប្រាប់ថាចេញទៅក្រៅ ២០ នាទី ពេលត្រលប់មកវិញ ក៏ឃើញក្មេងៗកំពុងវាយគ្នា​ » ។

វាពិតជារឿងដ៏រន្ធត់ខ្លាំងមែនទែន ហើយក៏មិនអោយជឿទាល់តែសោះថា ក្មេងៗរៀនថ្នាក់មត្តេយ្យសោះ វាយគ្នារហូតបែកមុខបែកមាត់បែបនេះ ។ បើតាមការចុះផ្សាយនៅលើ kapook បានអោយដឹងថា ហេតុការណ៍នេះ​បានកើត​ឡើងនៅ​សាលាមត្តេយ្យ​មួយកន្លែង​នៅក្នុងស្រុក Nong Bun Nak ខេត្ត Nakhon Ratchasima ។ ក្រោយកើតហេតុ ឪពុកម្តាយក្មេង​រងគ្រោះ​បានបញ្ជូន​កូនទៅ​ព្យាបាល​នៅឯមន្ទីរពេទ្យ Nong Bun Nak ។ ចំពោះករណីនេះ ប៉ូលីសកំពុងធ្វើការស៊ើបអង្កេត ៕

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Social media & sharing icons powered by UltimatelySocial