ពុទ្ធោរ!! សាហាវព្រៃផ្សៃម្ល៉េះ៖ ករណីភ្លើងប្រច័ណ្ឌ ប្តីចាក់សាំងដុតប្រពន្ធទាំងរស់

យោងតាម​គណនីហ្វេសប៊ុកឈ្មោះ Phally Pich បានអោយដឹងថាមាន​ករណីប្តីប្រច័ណ្ឌប្រពន្ធ ចាក់សាំងដុតប្រពន្ធទាំងរស់ ។ ប្រភពដដែលបានអោយដឹងថា ស្ត្រីរងគ្រោះដែលត្រូវប្តីចាក់សាំងដុតនោះមានឈ្មោះថា លាស់ ស្រីណេ អាយុ ៣២ ឆ្នាំ ក្រោយស្ថានភាពរបួសធ្ងន់ធ្ងរពេក នារីរងគ្រោះបានស្លាប់បាត់បង់ជីវិតហើយ ដោយបន្សល់ទុកកូន ២ នាក់ (ប្រុស) ។

ការស្លាប់របស់គាត់គឺពិតជាគួរអោយអាណិតអាសូរ និងអាណោចអាធម័បំផុត ពីព្រោះគាត់​គឺជាភរិយា និងជាម្តាយដែលមានអត្តចរិតទន់ភ្លន់ សុភាពរាបសារ ចេះជួយអាសារអ្នកភូមិផងរបងជាមួយគ្នា ពុំដែលខានឡើយ ។ ម្ចាស់គណនីរូបនោះ បានអោយដឹងទៀតថា បុរសជាប្តីមានឈ្មោះថា ព្រំ តាំ អាយុ ៣៧ ឆ្នាំ មុខរបរ អ្នកថែទាំដំរីនៅភ្នំតាម៉ៅ ខណៈពេលនេះប្តីកំពុងសង្គ្រោះបន្ទាន់នៅក្នុងមន្ទីរពេទ្យ ។ ចំណែកសាកសពនារីរងគ្រោះ ដែលជាប្រពន្ធ ត្រូវបានសាច់ញាតិយកទៅធ្វើបុណ្យ​ទៅតាមប្រពៃណី គឺនៅក្នុងភូមិ ត្រគៀត ឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ ។

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Social media & sharing icons powered by UltimatelySocial