ឆ្លាតណាស់! ថៅកែតូចអាយុ ៩ ឆ្នាំម្នាក់ ​លក់​សាច់​មាន់បំពង ដើម្បីជួយ​សម្រាល​បន្ទុកគ្រួសារ

ក្មេងស្រីជនជាតិថៃអាយុ ៩ ឆ្នាំម្នាក់ ដែលមានឈ្មោះថា Beel កំពុង​​ទទួល​បាន​​ការចាប់​​អារម្មណ៍​​យ៉ាងខ្លាំង ពីសំណាក់អ្នកលេងហ្វេសប៊ុក ។ មូលហេតុដែល​ធ្វើ​​អោយនាង​​ល្បីនៅលើ​អ៊ីនធើណេតនោះគឺ ដោយសារតែ​​នាង​​ក្លាយទៅជា ម្ចាស់ហាង​លក់​សាច់មាន់​បំពង់​ដ៏ក្មេងបំផុត​នៅ​អាយុ​ត្រឹម​តែ ៩ ឆ្នាំ ។ ថ្វីត្បិតតែ Beel មានអាយុទើបតែ ៩ ឆ្នាំក៏ដោយ ប៉ុន្តែនាង​ចង់​ជួយ​​សំរាល​​បន្ទុក​គ្រួសាររបស់នាងខ្លាំងណាស់ ។

ពេលដែល Beel នៅអាយុ ៣ ឆ្នាំ នាង​ចាប់ផ្តើម​​​ជួយ​ជីដូន​របស់នាង​​​ធ្វើការងារ​នៅជុំវិញផ្ទះ ។ ក្រោយពេលដែល ឪពុកម្តាយ​របស់នាង​​លែងលះគ្នា នាងបាន​ទៅរស់នៅជាមួយនឹង​ជីដូនរបស់នាង រួមជាមួយនឹងប្អូនប្រុសរបស់នាង ២ នាក់ទៀត ។ ជីដូនរបស់នាង ប្រកបមុខរបរ​ជាអ្នកលក់សាច់មាន់បំពង់ ហើយលក់ដាច់ណាស់នៅថ្ងៃចុងសប្តាហ៍ ។

ក្រៅពីជួយការងារ​បំពង់សាច់មាន់ហើយនោះ នាងក៏ជាអ្នកមើលថែប្អូនប្រុសរបស់នាងទាំងពីរនាក់ផងដែរ ។ ដោយឃើញ​ក្មេងស្រី​ដ៏ឆ្លាតម្នាក់នេះ ភ្ញៀវដែលចូលញុំា បានថតរូបនាងរួចបង្ហោះនៅលើអ៊ីនធើណេត ដែលធ្វើអោយមានការទាក់ទាញអារម្មណ៍មនុស្សជាច្រើន ។ ពេលនេះ​ហាង​សាច់មាន់បំពង់​របស់នាង កាន់តែទទួលបានការចាប់អារម្មណ៍ ហើយមានភ្ញៀវកាន់តែច្រើនឡើងៗ ៕

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Social media & sharing icons powered by UltimatelySocial