ក្មេងប្រុសអាយុ ៤ ឆ្នាំម្នាក់ចេះតែចុកពោះ ហើមពោះ ក្អួន និង​ទល់លាមករយៈពេល ៦ ខែ ទៅពេទ្យទើបដឹងថា ក្នុងពោះរបស់ក្មេងប្រុសនោះសុទ្ធតែ…

ក្មេងប្រុស​ជនជាតិ​កាមឺរ៉ូន អាយុ ៤ ឆ្នាំ​ម្នាក់ ត្រូវបានឪពុកម្តាយនាំ​ទៅមន្ទីរពេទ្យពិនិត្យ​បន្ទាប់ពីក្មេងប្រុស​រូបនោះ មានអាការៈហើមពោះ ឈឺពោះ ក្អួត ហើយទល់លាមក​ធ្ងន់ធ្ងរ​រយៈ​ពេល ៦ ខែ ។ បន្ទាប់ពីពិនិត្យរួច គ្រូពេទ្យក៏​សម្រេច​ចិត្តធ្វើការ​វះកាត់​ពោះវៀន​របស់ក្មេងប្រុស ។ នៅពេលដែលវះកាត់ពោះវៀន ក្រុមគ្រូពេទ្យ​មាន​​ការភ្ញាក់ផ្អើលជាខ្លាំង បន្ទាប់ពីបានឃើញ​ ព្រូនយ៉ាងច្រើន​នៅ​រមិចរមួល​ពេញក្នុង​ពោះវៀនក្មេងប្រុសនោះ ។

បើតាមសំដីគ្រួសារក្មេងប្រុសនោះ​ បានប្រាប់គ្រូពេទ្យថា ក្មេងប្រុសនោះមិនធ្លាប់​ធ្វើតេស្ត​រកមើលសត្វល្អិត រឺធ្វើការទំលាក់ព្រូនពីមុនមកទេ ហើយគ្រួសាររបស់គេ​ក៏គ្មានលទ្ធិភាព​យកកូនមកមន្ទីរពេទ្យដែរ ដោយសារតែផ្ទះឆ្ងាយពី​ពេទ្យប្រហែលជា ៧៥គីឡូ ហើយផ្លូវពិបាក​ក្នុងការ​ធ្វើដំណើរទៀតផង ។ គ្រូពេទ្យបាន​​ធ្វើការ​វះកាត់​​យក​ព្រូន​ចេញ​ពី​ក្នុង​ពោះវៀនក្មេងប្រុស​ទទួលបានជោគជ័យ ហើយនឹងបានអោយថ្នាំទាំងគ្រួសារតែម្តង ដើម្បីការពារ​ការឆ្លងមេរោគនេះម្តងទៀត ។

គ្រូពេទ្យបានប្រាប់ថា សំណាងល្អហើយដែល​ព្រូន​ត្រូវយកចេញទាន់ពេលវេលា បើមិនដូច្នោះទេវាអាចនាំអោយ​ក្មេងមានបញ្ហាកង្វះអាហារូបត្ថម្ភ​ បញ្ហាលូតលាស់នៃរាងកាយ និងការចងចាំ ហើយបាត់បង់ជំនាញក្នុងការគិតផងដែរ ។ បន្ថែមពីលើនេះទៀត គ្រូពេទ្យបានប្រាប់ថា ទឹកត្រូវដាំអោយពុះ​មុននឹងផឹក ដៃត្រូវលាងជាមួយសាប៊ូ​មុននឹងចាប់កាន់ចំណីអាហារ បន្លែសាច់ត្រូវតែចំអិនអោយឆ្អិនល្អមុននឹងទទួលទាន ៕

ប្រភព៖ Mirror

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Social media & sharing icons powered by UltimatelySocial