ខ្លាំងបាត់៖ នារីម្នាក់ឃើញតុកកែទុំនៅលើទ្វារចូលបន្ទប់ មិនដឹងធ្វើម៉េច ទូរស័ព្ទហៅប៉ូលីសអោយមកជួយចាប់

មានហេតុការណ៍ដ៏ភ្ញាក់ផ្អើលមួយបានកើតឡើងនៅប្រទេសថៃ ខណៈពេលដែលស្ត្រី​ម្នាក់បានទូរស័ព្ទទៅប្តឹងប៉ូលីស ដោយប្រាប់ថាមានសត្វល្មូន ដ៏គួរអោយខ្លាចមួយនៅមុខទ្វារចូលផ្ទះរបស់នាង ហើយនាងថែមទាំងបានបញ្ជាក់ថា សូមមកអោយឆាប់ឡើង ។ បន្ទាប់ពីដាក់ទូរស័ព្ទចុះភ្លាម ប៉ូលីសក៏បានប្រញាប់ប្រញាល់ទៅផ្ទះស្ត្រីរូបនោះ ដោយប៉ូលីសគិតថា ប្រហែលជាសត្វដ៏កាចសាហាវហើយ ព្រោះនាងមិនបានបញ្ជាក់ប្រាប់ថា សត្វអ្វីនោះទេ ។

ស្រាប់តែពេលទៅដល់​កន្លែងកើតហេតុនោះ ប៉ូលីសភ្ញាក់ផ្អើលខ្លាំងមែនទែន បន្ទាប់ពីឃើញសត្វតុកកែមួយកំពុងទុំនៅលើទ្វារ ។ ប៉ូលីសនិយាយប្រាប់​អ្នកយកព័ត៌មាន Coconuts Bangkok ទាំងអស់សំណើច និងហួសចិត្តថា៖ «នារីដែលជួលបន្ទប់ស្នាក់នៅនោះ បាននិយាយថា នាងខ្លាចខ្លាំងមែនទែន ព្រោះសត្វតុកកែដ៏ធំមួយបានទុំនៅលើទ្វារចូលបន្ទប់របស់នាង​ ហើយវាមិនព្រមទៅណាសោះ ។ មិនដឹងធ្វើម៉េច ដោយខ្លាចខ្លាំងពេក នាងក៏បានខលប្តឹងប៉ូលីសអោយមកជួយចាប់វាចេញ » ។

ទោះបីជាយ៉ាងណាក៏ដោយ មន្ត្រីប៉ូលីសរូបនោះបាននិយាយថា គាត់មិនបាន​ខឹងនឹងនារី​នោះទេ ព្រោះតួនាទីរបស់គាត់ ដែលត្រូវការពារប្រជាជន ។ តែគាត់បែរ​ជា​​​ហួសចិត្ត ហើយអស់សំណើច​ខ្លាំងមែនទែន ចំពោះអ្វីដែលបានឃើញនេះ ។

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Social media & sharing icons powered by UltimatelySocial