ដាស់តឿនដល់ឪពុកម្តាយ កុំចេះតែប្តូរទឹកដោះគោអោយកូនផ្តេសផ្តាស ប្រយ័ត្នជួបរឿងដូចកូនតូចនេះ

យោងតាមគណនីហ្វេសប៊ុកឈ្មោះ Thong Srey Neth បានធ្វើការដាស់តឿន ដល់ឪពុកម្តាយគ្រប់​រូបថា កុំចេះ​​តែប្តូរ​ទឹកដោះ​អោយកូន ជៀសវាង​ជួបរឿង​ដូចកូន​ស្រីរបស់គាត់ ។ ផ្អែកទៅលើការសរសេររៀបរាប់ទាំងស្រុង​របស់គាត់ ដែលមានខ្លឹមសារដូចខាងក្រោម៖

«តាំង​ពី​កូន​កើត​រហូត​ដល់អាយុ ១ ខួប ២ ខែ កូន​ឈឺតែ​ ២ ដងគត់ រាប់​ទាំង​លើកនេះ ។ ហើយ​វាជា​កំហុស​របស់​ខ្ញុំ​ទាំង ២ លើក​ដូចគ្នា ដោយសារ​ស្រលាញ់​កូន​ចង់​អោយ​កូន​ធំធាត់​លឿន​លើក​ទី ១ ដូរ ម្ស៉ៅដោះគោពី ​ស៊ីមីឡាក់​ទៅម៉ាក​ផ្សេងទៀត ដែល​គេល្បីថា​កូន​អឹម​ទៅ​ថ្លោះ តែ​ដូច​ធ្វើបាប​កូន ។ កូន​រលាក​បំពង់ក ញ៉ាំ​ក៏មិន​បាន អឹមក៏​មិន​បាន ក្អួតចេញ​ទាំងអស់ ។ យកកូន​ទៅ​ពេទ្យ​កូន​ញ៉ាំថ្នាំ​អស់​តែ ៣ ពេល​ជា​ដាច់​ប៉ិត ។

លើក​ទី ២ ប្រហែល ១០ ថ្ងៃ​មុន ម៉ាក់​ដូរ​ម្ស៉ៅទឹក​ដោះគោ ទៅទឹក​ដោះគោ​រាវ​វិញ ។ កូន​អឹម​បាន ១ អាទិត្យ ចាប់ផ្តើម​ក្តៅខ្លួន​ម៉ាក់ដឹង​ថា​កូន​ឈឺទើប​ដូរមក​ម្ស៉ៅ​ដើមវិញ ។ សំណាង​ដែល​កូន​មិន​ក្អួត​ដូចមុន តែកូន​អត់​ញ៉ាំ​បាយ​សោះ ២ ថ្ងៃ​ហ្នឹង ។ អឹម​តែដោះគោ​ដើរឡើង​ព័ន្ធ​ជើង ព្រោះកូន​គ្មាន​កម្លាំង ។ អោយ​ម៉ាក់សុំទោស ស្អែកម៉ាក់​នាំកូន​ទៅពេទ្យ​អោយ​កូន​ឆាប់​ជា ។ អារម្មណ៍​ខ្ញុំពេល​នេះ​ស្ទើ​បែកទ្រូង​ហើយៗ ក៏ក្រែង​ចិត្ត​ប៉ាៗ ដែល​មិន​ដែល​បន្ទោស​ម៉ាក់ ទោះត្រូវ​ជួយ​មើល​កូនហត់​នឿយ​យ៉ាងណា ។

ខ្ញុំចង់​ផ្តាំទៅ​ម៉ាក់ៗ​គ្រប់គ្នា​បើកូន​យើង​សុខភាពល្អ គីឡូល្អ​ហើយ មិ​ចាំ​បាច់​ផ្លាស់ប្តូរ​ទឹកដោះគោ​អោយកូនទេ​ ។ ជៀសវាង​គាត់​អឹមអត់​ត្រូវ​ហើយ​ឈឺដូចកូនខ្ញុំ ។ បេះដូង​ជាម្តាយ​ឈឺណាស់​ នៅពេលកូន​ឈឺ​ ហើយរឹតតែ​ឈឺ​ដែល​កូន​ឈឺ​ដោយសារ​កំហុស​ខ្លួនឯង» ៕

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Social media & sharing icons powered by UltimatelySocial