ដាស់តឿន​ដល់អ្នក​ដែលនិយម​ចូលចិត្ត​ញុំាអាហារ​ដែលហិល​ខ្លាំង ប្រយ័ត្នជួប​រឿងដូច​បុរសម្នាក់នេះ

យោងតាមការចុះផ្សាយនៅលើ Chinapress បានអោយដឹងថា មានបុរសជនជាតិថៃម្នាក់ ត្រូវបានគេបញ្ជូនទៅកាន់មន្ទីរពេទ្យ ដើម្បីសង្គ្រោះបន្ទាន់ បន្ទាប់ពីគាត់បានហូបម្ទេសដែលហិលជាងគេបំផុត ។ ប្រភពដដែលបានអោយដឹងទៀតថា បុរសនោះចូលចិត្តហូបអាហារដែលមានរសជាតិហិលខ្លាំង ហើយគាត់តែងតែញុំារាល់ថ្ងៃ ។

បើតាម​ការ​សរសេរ​រៀបរាប់​​​នៅគណនិ​ហ្វេសប៊ុក​របស់​​បុរស​ជនជាតិថៃ​នោះ  បានអោយដឹងថា គាត់ចូលចិត្តញុំា​ហិលណាស់ ហើយពេលនោះ​គាត់​ចង់​​សាកម្ទេស Carolina Reapers ព្រោះគាត់លឺថា​ម្ទេសនោះ​ហិលខ្លាំង ។ ដូច្នេះគាត់ក៏បានញុំាវាចំនួន ៣ គា្រប់ជាមួយនឹងបាយឆា ។ គ្រាន់តែលេបចូលដល់ក្នុងពោះភ្លាម គាត់មានអារម្មណ៍ថា​ក្តៅក្រហាយ​នៅក្នុងពោះខ្លាំងណាស់ ហើយពោះរបស់គាត់ចាប់ផ្តើម​ចុកតែម្តង ។  ភ្លាមៗគាត់​ក៏​បាន​ទៅមន្ទីរពេទ្យ តែពេល​​ដែលពេទ្យ​គាត់​ស្រាប់​តែ​បែកញើស​ជោគ ហើយ​មិនអាច​​ដើរចូល​​ទៅក្នុង​​ម​ន្ទីរពេទ្យ​​ដោយ​​ខ្លួនឯង​បានទេ​ ។

គ្រូពេទ្យបានពិនិត្យ និងអោយ​បាន​ថ្នាំគាត់​លេប ដោយប្រាប់ថា​ក្រពះ​របស់​គាត់​បានរលាក ដោយ​សារតែ​ការ​ញុំាហិល​​ពេក ។ ពេទ្យថែម​ទាំងប្រាប់​គាត់​អោយ​ឈប់ញុំាហិល​ទៀត ។ បន្ទាប់ពីជួបរឿង​ដ៏អាក្រក់បែបនេះ គាត់ក៏បានធ្វើការ​ដាស់តឿនដល់អ្នកដែល​និយមញុំាហិល គួរកាត់បន្ថយខ្លះ ប្រយ័ត្នជួបរឿងដូចគាត់ ៕

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Social media & sharing icons powered by UltimatelySocial