អ្នកម្តាយ​ម្នាក់​នេះ ចែករំលែក​នូវទិចនិចបង្រៀន​កូនតូច អោយ​ចេះបៅទឹកដោះគោដាក់ដប

យោង​តាម​គណនីហ្វេសប៊ុក​ឈ្មោះ Dalin Vong ដែលបាន​បង្ហោះ​ចូល​ទៅក្នុង ក្រុមអ្នកម្តាយឆ្លាតវៃ បានធ្វើការ​ចែករំលែក​នូវ​ទិចនិច​​បង្រៀន​​កូនតូច​​អោយ​ចេះ​បៅ​ទឹកដោះ​គោដាក់​ដូចខាងក្រោមនេះ៖

-ទី1៖ កូនបៅដោះ ធ្លាប់តែ​បៅផ្អៀង មិនដែល​បៅផ្ងារទេ ដូចនេះ​ហើយទើប​ក្មេងយំ​មិនបៅ ។ ណា​មួយ​ពេល​បៅផ្ងារ ដបទឹកដោះគោដាំក្បាលចុះ ដូច្នេះទឹកដោះ​គោហូរលឿន ដែលធ្វើអោយកូនបឺតមិនទាន់ ។

-ទី2៖ កូនរៀន​​បៅកំប៉ុងដំបូង ត្រូវតែបន្ថយ​លេខ​ក្បាលមឹម (ឧទាហរណ៍​អាយុកូន ៣ ខែ ​ត្រូវ​ប្រើ 3+ (ក្បាលមឹមធំចេញច្រើន) ត្រូវដូរ​មកប្រើ 0+វិញ ព្រោះវា​ហូរ​យឺត ឬ​មិនហូរ ទាល់តែ​គាត់​បឺត​ទើបហូរ ដែលដូចគ្នា​ទៅ​នឹង​​ដោះម្តាយ គាត់បឺតទើបចេញ ។ ចំណាំ​​មើល​​ពេល​ដោះ​​យើង​ស្រៀវ​​ហូរ​ខ្លាំង ​ក៏កូន​គេច​មិនមឹម ឬយំដែរ ។ ណា​មួយ​គាត់មឹម​ដោះ​ គាត់ចង់មឹម ចង់ឈប់​សម្រាក​មាត់​សិនបាន ។  តែពេល​គាត់មឹមដប បើយើង​ដាក់​លេខធំ តក់ហូរ​រហូត​​គាត់​ឈប់​​សម្រាក​​មិនបាន គាត់មិន​ចូលចិត្ត មិន​ដូច​ដោះ​​ដែល​​គាត់​ធ្លាប់បឺត ។ ចាំ​ពេល​គាត់​ចេះ​បឺត​ស្ទាត់បាន 1 អាទិត្យ ឬ កន្លះខែ យើងអាច​ដូរ​ក្បាល​មឹម​អោយ​ត្រូវនឹង​​អាយុ​គាត់​វិញ​ ហើយ​គាត់​ក៏អាច​មឹមផ្ងារ​បាន​ដែរ ។

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Social media & sharing icons powered by UltimatelySocial