អ្នកម្តាយម្នាក់ណែនាំវិធីព្យាបាល នៅពេលដែលកូនទើបនឹងកើត ចេញរោលកន្ទួលបែបនេះ (ក្នុងរូប)

យោងតាម​គណនី​ហ្វេសប៊ុកឈ្មោះ Kaka Vanna បានធ្វើការចែករំលែកនៅក្នុងគ្រុប «អ្នកម្តាយឆ្លាតវៃ» នូវវិធីព្យាបាល​ងាយៗ​នៅផ្ទះ​ដោយ​ខ្លួនឯង នៅពេលដែល​កូនទើប​នឹងកើត ចេញ​រោលកន្ទួល ដូចក្នុងរូបនេះ ដោយគាត់​បាន​និយាយ​ថា «ថ្ងៃនេះ​ខ្ញុំសូម​ចែក​រំលែក​ទាក់ទង​នឹង​ការ​ចេញ​រោល​ ដែលមាន​លក្ខណៈ​ដូច​ក្នុង​រូបភាព​ខាង​ក្រោម (រូប 2 លើគេ ជារូបកូនស្រី​ទាំង 2 របស់ខ្ញុំ) ខ្ញុំមិន​​ដឹងថា​​សញ្ញា​នេះ​គេ​ហៅថា​ជំងឺអ្វី​នោះទេ ដោយសារ​កូន​ដំបូង​ពេល​ចេញ​កន្ទួល​បែបនេះ ខ្ញុំយក​គាត់​ទៅពេទ្យ​គន្ធបុប្ផា ហើយ​ពេទ្យ​អត់​បាន​ប្រាប់ថា​ឈឺអ្វី​នោះទេ​ គ្រាន់តែ​ប្រាប់​ពីរបៀប​ព្យាបាល ។

សញ្ញា​នេះ​ភាគ​ច្រើន​កើត​នៅពេល​ទារក​ទើប​នឹង​កើត​បាន​ពី 10 ថ្ងៃទៅ (ដឹង​តាម​រយៈ​កូន​ខ្ញុំ​ទាំង 2 ផ្ទាល់ និង​មាន​ម៉ាក់ៗ​ជាច្រើន​បាន​ផុស​សួរ​ពី​សញ្ញា​នេះ ដែរ​ដូចគ្នា​នឹង​កូនខ្ញុំ)។ ខ្ញុំបាន​ឃើញបងៗ comment ណែនាំ​ពី​ថ្នាំនេះ ថ្នាំនោះ​ជាច្រើន (ខ្ញុំដឹង​ថា​បងៗ ប្រើប្រាស់​ត្រូវ​ជាមួយ​កូន​ខ្លួនផ្ទាល់ ទើបចែក​រំលែក ហើយ​មិនមែន​ផលិតផល​មួយ​លាប​ត្រូវគ្រប់​ក្មេង និងសញ្ញារោល​ទាំង​អស់ទេ) ហើយម៉ាក់ៗ​ ដែលកូន​ចេញ​សញ្ញា​នេះ​ក៏សាក​ទិញ​តាមបងៗ​ជម្រាប បើមិន​ត្រូវក៏​ដូរថ្នាំ​ទៀតទៅ ទំរាំតែរក​ថ្នាំត្រូវ​ឃើញ កូនយើងគាត់​ឈឺប៉ុណ្ណា យើងជា​ម្ដាយ​ពិបាក​ចិត្តប៉ុណ្ណា ដូចខ្ញុំ​កាល​កូន​ដំបូង​ចេញ​សញ្ញា​នេះ ខ្ញុំដើរ​អស់​ពេទ្យ​សើរស្បែក​នៅតែ​មិនបាត់ ចុងក្រោយទៅ ពេទ្យគន្ធបុប្ផា ទើបជា តែ​ត្រូវ​ដេក​នៅពេទ្យដែរ ​តាមពិត​ទៅជា​ជំងឺ​ដែល​ស្រាល​បំផុត តែ​ដោយសារ​យើង​មិន​ដឹង​ពី​ជំងឺ ។

ដូច្នេះ​បើបងៗ​មានកូន​តូចៗ ដែរចេញ​សញ្ញា​បែបនេះ ខ្ញុំសូម​ចែករំលែក​វិធីព្យាបាល ដល់បងៗ​ទាំងអស់​គ្នា ដែរអាច​ធ្វើបាន​នៅផ្ទះ​ជា​ប្រចាំ ដោយ​មិន​ចាំបាច់​ដើរ​សាក​ថ្នាំគ្រប់​មុខ​អោយកូន (ខ្ញុំចេះ​ពីពេទ្យ​ណែនាំនៅ​គន្ធបុប្ផា) ដូចខាងក្រោម ៖

1. សូមផ្អាកប្រើសាប៊ូ ម្សៅ រឺឡេ ទាំងអស់
2. លាយថ្នាំ Betadine (A) ជាមួយ​ទឹកឲ្យ​កូនងូត (គ្រប់ពេល​ងូតទឹក និង​មិនមាន​លាង​ជំរះ​ជាមួយ​ទឹក​ធម្មតា 1ដង ទៀត​ឡើយ)
3. លាបថ្នាំ Fenistil (B) នៅ​គ្រប់កន្លែង​ដែររោល មួយថ្ងៃ 2 ដង បន្ទាប់ពី​ងូតទឹករួច (កុំអោយ​ចូលមាត់កូន)
4. អនុវត្តន៍​ជាប្រចាំ​រហូត​ដល់​ជាដាច់ ។

បើសិន​ជា​បងៗ​អនុវត្តន៍​ជាប់​ហើយ​តែមិន​បាត់ រឺមិនធូរស្រាល សូមបងៗ​យក​គាត់​ទៅពេទ្យចុះ ហើយខ្ញុំ​ឲ្យ​មក​ធាក់​ខ្ញុំ​មួយជើង​ដល់ផ្ទះ ។ មួយវិញ​ទៀត​ការរោល​ទឹកដោះ ក៏អាច​ប្រើវិធី​នេះ​បាន​ដែរ ។ បើបងៗ​ជួប​ផ្ទាល់​សូមអនុវត្តន៍ រឺជួយ​ចែករំលែក​បន្ត​ដល់​ម៉ាក់ៗ​ផ្សេង​ទៀត​ឲ្យបាន​ឃើញ ព្រោះក្នុង​ Group (ក្រុមអ្នកម្តាយឆ្លាតវៃ) នេះខ្ញុំ​ឃើញ​​មាន​​មិនតិច​​ទេ ដែលកូន​គាត់​ចេញ​សញ្ញានេះ ។ បើបងៗ​ស្រពិច​ស្រពិល រឺមិនច្បាស់​ពី​រូបភាព​សញ្ញា​នេះអាច​ថត​រូបកូន​របស់បង comment នៅទីនេះ ខ្ញុំនឹង​ជួយ​បញ្ជាក់ថា​ជា​សញ្ញា​ដូចគ្នា រឺអត់។ បើ​ខុសឆ្គង​ត្រង់​ណា​សូមបងៗ​ជួយកែ​តម្រូវ។ ដោយ​សេចក្ដី​គោរព​រាប់អាន​ពីខ្ញុំ -kk» ។

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Social media & sharing icons powered by UltimatelySocial