អ្នក​ស្រាវជ្រាវ​បាន​រក​ឃើញ​ថា អារម្មណ៍​ឈឺ​ចាប់​នៃ​ការ​បាត់បង់​សត្វ​ចិញ្ចឹម មាន​រយៈពេល​យូរ​ជាង​ការ​បាត់បង់​មនុស្ស​ជាទី​ស្រឡាញ់!!!

ប្រសិន​បើ​អ្នក​ជា​ម្ចាស់​សត្វ​ចិញ្ចឹម នោះ​អ្នក​នឹង​យល់​ច្បាស់​ពី​អារម្មណ៍​នៃ​ការ​ស្រឡាញ់​ដែល​មាន​ចំពោះ​ពួក​វា ទាំង​ការ​ស្រឡាញ់ និង​ការ​ថែ​ទាំ។

សត្វ​ចិញ្ចឹម​នៅ​ក្នុង​ផ្ទះ ប្រៀប​បាន​នឹង​សមាជិក​ម្នាក់ ដែល​រស់​នៅ​ក្នុង​ផ្ទះ​ជា​មួយ​យើង​ដែរ ទោះ​បី​ជា​ពួក​វា​មិន​ចេះ​និយាយ​ភាសា​មនុស្ស​ពិត​មែន ប៉ុន្តែ​យើង​បាន​នឹង​អាច​យល់​ពី​អារម្មណ៍​របស់​វា តាម​រយៈ​កាយ​វិការ​ផ្សេងៗ។

ពេល​ខ្លះ​សត្វ​ចិញ្ចឹម​អាច​ធ្វើ​ឲ្យ​យើង​ទទួល​បាន​នូវ​អារម្មណ៍​រីក​រាយ និង​បំបាត់​ភាព​ឯការ​បាន​ផង​ដែរ។ ទាំង​នេះ គឺ​ជា​ហេតុ​ផល​ដែល​យើង​ផ្ដល់​អារម្មណ៍​ទៅ​លើ​ពួក​វា និង​ផ្ដល់​តម្លៃ​ឲ្យ​សត្វ​ទាំង​នោះ ដូច​ជា​មិត្ត​ភក្ដិ រឺ​មនុស្ស​ជិត​ស្និទ្ធិ​ណា​ម្នាក់។

យោង​តាម​ការ​ស្រាវជ្រាវ​របស់ Healthyfoodhouse.com បាន​ឲ្យ​ដឹង​ថា នៅ​ពេល​មនុស្ស​ម្នាក់​បាត់បង់​សត្វ​ចិញ្ចឹម​ជា​ទី​ស្រឡាញ់ វា​បាន​ធ្វើ​ឲ្យ​ពួក​គេ​មាន​អារម្មណ៍​ស្រដៀង​គ្នា​នឹង​ការ​បាត់​បង់​សាច់ញាតិ​ណា​ម្នាក់​ដែរ។

លើស​ពី​នេះ​ទៅ​ទៀត អ្នក​ស្រាវ​ជ្រាវ​បាន​ឲ្យ​ដឹង​បន្ថែម​​ថា អារម្មណ៍​ឈឺ​ចាប់​ដែល​កើត​ឡើង​ពី​ការ​បាត់បង់សត្វ​ចិញ្ចឹម មាន​រយៈពេល​យូរ​ជាង​ការ​បាត់បង់​មនុស្ស​ជាទី​ស្រឡាញ់​ទៅ​ទៀត។

អត្ថបទ៖ និត

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Social media & sharing icons powered by UltimatelySocial