វីដេអូ៖ រំជួលចិត្តឃើញវីដេអូ លោកតាវ័យ ៩៧ ឆ្នាំ ជូនបាច់ផ្កាយ៉ាងធំទៅ ប្រពន្ធគាត់ដែលមានវ័យ ៩៩ ឆ្នាំ ហើយគាត់និយាយថា «យើងមិន​សល់​ពេល​វេលា​ច្រើន​ទៀត​នោះទេ ដូច្នេះយើង​ត្រូវតែ​ព្យាយាម​ថែរក្សាគ្នា និង​នៅក្បែរ​គ្នាជារៀងរាល់​ថ្ងៃ»

នៅប្រទេស​ចិន ថ្ងៃទី ២០ ខែឧសភា ក៏ជាថ្ងៃ Valetine’s Day ក្រៅផ្លូវការមួយផងដែរ ដោយសារ​​តែ​ភាសា​ចិនកុកងឺ លេខ ៥២០ «五二零 (Wǔ’èr líng)= ៥.២.០» មាន​សំលេង​ស្រដៀង​​គ្នា​​ទៅនឹង​ពាក្យ «我爱你 (Wǒ ài nǐ) = I Love You » ដូច្នេះហើយ​បានជា​ ប្រជាជនចិនមួយចំនួន​ទិញ​ផ្កា​ ជូនមនុស្សជា​ទីស្រលាញ់​របស់ពួកគេ​នៅក្នុង​ថ្ងៃនោះ ។

ដូច្នេះគ្នា​ផងដែរ វីដេអូដ៏​ផ្អែមល្ហែម​មួយ ដែល​បាន​បង្ហោះ​​នៅលើ​អ៊ីនធើណេត បានធ្វើអោយ​អ្នក​និយមលេង​អ៊ីនធើណេត នៅ​ប្រទេសចិន​មាន​​ការ​រំភើប​ចិត្ត​​យ៉ាងខ្លាំង បន្ទាប់​ពី​​លោកតា​វ័យ ៩៧ ឆ្នាំម្នាក់​បានបង្ហាញ​ពី​សេចក្តី​ស្រលាញ់​ដែលគាត់មាន​ចំពោះ​ភរិយាយរបស់គាត់ ដោយ​បាន​ជូនផ្កាកុលាប​ពណ៌ខៀវ​​មួយ​បាច់​យ៉ាងធំ ទៅប្រពន្ធ​​របស់គាត់​​​ដែល​មាន​​​វ័យ ៩៩ ឆ្នាំ ។

នៅក្នុង​វីដេអូ​​នោះ​ផងដែរ ប្តីប្រពន្ធ​ចាស់​​ជរា​មួយគូនេះ បានដើរកាន់​ដៃ​គ្នាយ៉ាងស្អិតរមួត ហើយ​ពួកគាត់​​​​និយាយ​​​គ្នា​សើច​​លេង​​​យ៉ាង​មាន​​សុភមង្គលបំផុត ដែលធ្វើ​អោយ​​មហាជន​មានការ​កោត​សរសើរ​ជាខ្លាំង ចំពោះ​ទង្វើ​ដ៏ផ្អែម​ល្ហែម​របស់​ពួក​គាត់ ។​ បើយោង​តាម​សំដី​ចៅស្រី​របស់​ពួកគាត់ បានអោយ​ដឹងថា ការ​ពិត​ទៅពួកគាត់​មិនបាន​សំដែង​នោះទេ ហើយក៏​មិនមែន​ផ្អែមល្ហែម​តែក្នុង​វីដេអូ​នោះដែរ ។ ពួកគាត់​តែងតែ​ធ្វើបែបនេះ ហើយ​នៅក្បែរគ្នាជារៀងរាល់ថ្ងៃ​ ។ ពួកគាត់​តែងតែ​និយាយថា «យើងមិន​សល់​ពេល​វេលា​ច្រើន​ទៀត​នោះទេ ដូច្នេះយើង​ត្រូវតែ​ព្យាយាម​ថែរក្សាគ្នា និង​នៅក្បែរ​គ្នាជារៀងរាល់​ថ្ងៃ» ។

ទស្សនាវីដេអូដូចខាងក្រោម៖

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Social media & sharing icons powered by UltimatelySocial