មនុស្ស ៥ នាក់បានពុលផ្សិត បណ្តាលអោយម្នាក់ស្លាប់ និង ៤ នាក់ទៀតកំពុងសង្គ្រោះបន្ទាន់

យោង​តាម​ការ​គណនី​ហ្វេស​ប៊ុក​ឈ្មោះ Sam Nang បាន​អោយ​ដឹង​ថា មាន​ប្រជា​ពល​រដ្ឋ ៥ នាក់ បាន​ពុល​ផ្សិត បណ្តាល​អោយ​ម្នាក់​បាន​ស្លាប់​បាត់​បង់​ជីវិត ខណៈ​មនុស្ស ៤ នាក់​ផ្សេង​ទៀត​កំពុងសង្គ្រោះ​បន្ទាន់​នៅ​មន្ទីរ​ពេទ្យ​បង្អែក​ខេត្ត​ព្រះ​សីហនុ ។

ប្រភព​​ដដែល​បាន​អោយ​ដឹង​ទៀត​ថា មុន​ពេល​កើត​ហេតុ​ ពួកគេ​បាន​ដើរ​ដក​ផ្សិត​នៅ​ក្នុងព្រៃ​យក​មក​ស្លហូប ស្រាប់តែ​បណ្តាល​អោយ​ពុល ។ ហេតុការណ៍​នេះ​​បាន​​កើត​ឡើង​នៅ​ចំណុច​តំបន់សេដ្ឋ​កិច្ច​ពិសេស ស្ថិត​នៅ​ក្នុង​ភូមិ​ពូធឿន ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។

 

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Social media & sharing icons powered by UltimatelySocial