ឆន សុវណ្ណារាជ ជូនពរ​ឳកសុគន្ធកញ្ញា នៅក្នុងថ្ងៃមង្គលការ​យ៉ាងមានន័យបំផុត…

យោងតាមគណនី Instagram ផ្លូវការរបស់លោក ឆន សុវណ្ណារាជ បានបង្ហោះសារជូនពរដល់ កូនក្រមុំដ៏ស្រស់ស្អាតគឺ អ្នកនាងឳកសុគន្ធកញ្ញា នៅក្នុងថ្ងៃមង្គលការនេះថា «ទីបំផុត​ថ្ងៃដែល​ពួក​យើង​ទាំង​អស់​គ្នា​រង់ចាំ​បាន​មក​ដល់​ហើយ ។ ហ៊ា​គឺថ្នាក់​ដឹក​នាំ​ និង ជា​បងប្រុស​ដ៏ល្អ​ និងអស្ចារ្យ ម្នាក់សំរាប់ខ្ញុំ ។ កញ្ញា​គឺ​ជា​មិត្ត​រួម​អាជីព​និង​ជា​បងប្អូន​ដ៏ល្អ​បំផុត​ម្នាក់​សំរាប់​ខ្ញុំ​ដូចគ្នា ។

ថ្ងៃនេះ​ខ្ញុំពិត​ជា​រំភើប​ និង​សប្បាយ​ចិត្ត​ជំនួស​បងប្អូន​ល្អទាំងពីរ ជូនពរ​ដល់ហ៊ា និងកញ្ញា ស្រលាញ់​គ្នា​ចាស់ព្រឹទ្ធចាស់ព្រេង មានសេចក្តី​សុខ សុភមង្គល​ក្នុងជីវិត ។ ជាពិសេស​ឆាប់​មាន​ក្មួយ​អោយ​ពួក ខ្ញុំ​ពរឆាប់ៗណា ។ កឺៗ និង ចេៗ ដោយ​ការ​គោរព​ និង ស្រលាញ់​ពីប្អូន​ប្រុស​ម្នាក់នេះ ។ ឆនសុវណ្ណរាជ» ។

 

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Social media & sharing icons powered by UltimatelySocial