ដាស់តឿនដល់​អ្នកមាន​ទំលាប់​គេង​នៅក្នុងរថយន្ត៖ ក្មេងប្រុសអាយុ ១៤ ឆ្នាំម្នាក់ បានស្លាប់នៅក្នុងរថយន្ត ខណៈមនុស្ស ២ នាក់ទៀត​ស្ថិត​នៅក្នុង​ដំណាក់កាលសង្គ្រោះបន្ទាន់ បន្ទាប់ពីស្រូបយក….

យោងតាមការចុះផ្សាយនៅលើគេហរទំព័រ worldofbuzz ដែលបានដកស្រង់ចេញ គេហរទំព័រព័ត៌មាន astro awani បានអោយដឹងថា មានមនុស្ស ៣ នាក់ ត្រូវបានគេប្រទះឃើញដេកស្តូកស្តឹងនៅក្នុងរថយន្ត កាលពីថ្ងៃសៅរ៍ ទី ៤ ឧសភា ឆ្នាំ ២០១៩ ដោយមនុស្ស ២ នាក់ដេកនៅក្នុងលើកៅអីខាងមុខ ហើយក្មេងប្រុសម្នាក់​ទៀត​ដេក​នៅកៅអីខាងក្រោយ ។ ប្រភពដដែលអោយដឹងថា​មនុស្សទាំងបីនាក់នេះគឺជា ឪពុកម្តាយ និងកូនប្រុស ។

យោងតាម​សាក្សី​ដែល​​បាន​​ឃើញ​​ហេតុការណ៍​នោះ បានអោយដឹងថា មាន​រថយន្តមួយគ្រឿងបានបញ្ចេះចោល ហើយ​ម៉ាស៊ីន​ត្រជាក់​​នៅដំណើរការធម្មតា ប៉ុន្តែមនុស្ស​នៅ​​ក្នុង​​រថយន្ត​​បាន​ដេកស្តូកស្តឹងមិនដឹងខ្លួន ទោះបីជា​ពួកគេ​ព្យាយាម​ដាស់​យ៉ាងណាក៏ដោយ ។ អ្វីដែល​កាន់​តែ​ធ្ងន់ធ្ងរនោះគឺ កញ្ចក់រថយន្ត​ត្រូវបាន​បិទជិត គ្មានខ្យល់​ចេញចូល​នោះទេ ។ បន្ទាប់ពី​​ទទួល​ដំណឹងនេះ ប៉ូលីសក៏​​ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ ហើយព្យាយាមគាស់ទ្វាររថយន្ត ដើម្បីយក​ពួកគេ​ចេញមកក្រៅ ។

ជាអកុសល ប៉ូលីសបាន​ប្រកាសប្រាប់ថា ក្មេងប្រុសអាយុ ១៤ ឆ្នាំ ដែលមានឈ្មោះថា Faris Alfarab បាន​ស្លាប់​បាត់​បង់​ជីវិត​នៅក្នុងរថយន្ត ដោយមាត់​របស់​គេ​មាន​បែកពពុះ​ផងដែរ ។ ចំណែកឯ​មនុស្សពីរនាក់ទៀត ដែល​ត្រូវជា​ឪពុកម្តាយ​ក្មេងប្រុសរងគ្រោះ ត្រូវបានគេបញ្ជូនទៅកាន់មន្ទីរពេទ្យដែលក្បែរនោះ ហើយពួកគេត្រូវ​បានគេ​បញ្ជូនចូលបន្ទប់ ICU ដោយសារតែស្ថានភាពរបស់ពួកគេធ្ងន់ធ្ងរពេក ។

លទ្ធផល​ក្រោយស៊ើបអង្កេត បានបង្ហាញថាក្មេងប្រុស​រងគ្រោះ​ដែលបានស្លាប់ ហើយនឹងឪពុកម្តាយរបស់គេ បានស្រូបយកជាតិហ្គាស ដែលលេចធ្លាយចេញពី​ម៉ាស៊ីនត្រជាក់រថយន្តច្រើនលើសកំរិត ពេលដែលពួកគេគេងនៅក្នុងរថយន្ត ។ ហេតុការណ៍នេះផងដែរបានកើតឡើងនៅ​ប្រទេសឥណ្ឌូនេស៊ី ៕

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Social media & sharing icons powered by UltimatelySocial