ប្រទះឃើញម៉ូតូ NEX ពណ៌ទឹកក្រូច លាយស ស្លាកលេខ ភ្នំពេញ 1HQ-9186 នៅក្នុងស្រះទឹកមួយកន្លែង នៅក្នុងសង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ បើបងប្អូនណាបាត់សូមទាក់ទងទៅ…

យោងតាមគណនីហ្វេសប៊ុកឈ្មោះ Sak Kak Da បានអោយដឹងថា នៅព្រឹកថ្ងៃពុធ ទី ១៥ ខែឧសភានេះ កំលាងអន្តរាគមន៍ និងកំលាំងប៉ុស្តិ៍នគរបាលរដ្ឋបាលព្រៃស នៃអធិការដ្ឋាននគរបាលខណ្ឌដង្កោ បានចុះល្បាតពួនស្ទាក់តាមភូមិសាស្ត្រស្មុគស្មាញក្នុងមូលដ្ឋាន​ខណ្ឌដង្កោ​បានប្រទះឃើញម៉ូតូ ១ គ្រឿងម៉ាក NEX ពណ៌ទឹកក្រូច លាយស ស្លាកលេខ ភ្នំពេញ 1HQ-9186 នៅក្នុងស្រះទឹកមួយកន្លែង ស្ថិតនៅភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។

ម្ចាស់គណនីរូបនោះ បានបន្ថែមទៀតថា បើបងប្អូនប្រជាពលរដ្ឋណាបានបាត់ម៉ូតូដែលមានភិនភាគដូចខាងលើសូមបងប្អូនទាក់ទងមកលេខទូរស័ព្ទ 012 72 73 58 ខាងសមត្ថកិច្ចយើង នឹងប្រគល់ជូនបងប្អូនប្រជាពលរដ្ឋវិញ។

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Social media & sharing icons powered by UltimatelySocial