ដាស់តឿនដល់ឪពុកម្តាយគ្រប់រូប ចូរអោយកូនផឹកទឹកផង ព្រោះខែនេះក្តៅណាស់ ៖ ទារកអាយុ ៥ ខែម្នាក់ នោមមក​មានលាយ​​កំណកឈាម​ ដល់យកទៅពេទ្យទើបដឹងថា….

យោងតាមគណនីហ្វេសប៊ុកឈ្មោះ Nin NaTou បានធ្វើការចែករំលែកបទពិសោធន៍មួយ ដែលបានកើតឡើងចំពោះកូនរបស់គាត់ផ្ទាល់តែម្តង ដោយម្ចាស់គណនីរូបនោះបានប្រាប់អោយដឹងថា កូនរបស់គាត់ពេលនោមចេញមក​​មានកំណកក្រហមដូចថ្នាំកិនម៉ដ្ឋ គាត់បានហៅវានោមឈាម ព្រោះមើលទៅដូចជាឈាមណាស់ ។ តែកូនរបស់គាត់គ្មានធ្វើទុក្ខអ្វីទាំងអស់ ហើយក៏មិនក្តៅខ្លួនដែរ ។ ចាស់ៗបានប្រាប់គាត់ថា រដូវកូនក្មេង ។

អ្នកម្តាយរូបនោះមិនអស់ចិត្ត ក៏បាននាំកូនទៅកាន់មន្ទីរពេទ្យជាលើកដំបូង គ្រូពេទ្យបានឆ្លុះអេកូ មើលទឹកនោម និងជួសឈាម ប៉ុន្តែលទ្ធផលចេញមកគឺអត់ឃើញមានបញ្ហាអ្វីនោះទេ ។ ទោះបីជាយ៉ាងណាក៏ដោយ គាត់នៅតែមិនអស់ចិត្ត ព្រោះថាកូនរបស់គាត់នៅតែនោមមកមានលាយជាមួយឈាមដដែល ។ គាត់ក៏ទៅរកពេទ្យថ្មីទៀត ដើម្បីអោយគ្រូពេទ្យធ្វើរោគវិនិច្ឆ័យពីរបីមុខ ទើបដឹងថាកូនរបស់គាត់រលាកប្លោកនោម ។ គាត់សួរគ្រូពេទ្យថាមកពីអ្វី ហើយ​គាត់​គិត​ថា​អាច​មក​ពី​ទឹក​ដោះ​ដែល​កូន​​របស់គាត់បៅមានបញ្ហា ប៉ុន្តែគ្រូពេទ្យបានប្រាប់គាត់ថា មិនមែនមកពីទឹកដោះគោទេ តែមកពីកូនរបស់គាត់ផឹកទឹកតិចពេក ។

ដើម្បីជា​ការដាស់តឿន​ដល់​ឪពុកម្តាយ​គ្រប់រូប ទើបគាត់​សម្រេចចិត្ត​ធ្វើការ​ចែករំលែកបទពិសោធន៍​ដែលគាត់​បាន​ជួបផ្ទាល់​នេះ តាមរយៈ​ការបង្ហោះ​ចូលទៅ​ក្នុង ក្រុមអ្នកម្តាយឆ្លាតវៃ ។ បន្ថែមពីលើនេះទៀត ម្ចាស់គណនីរូបនោះ ថែមទាំងបានផ្តាំទៅអ្នកម្តាយ ដែលកំពុងបំបៅ រឺមានគំរោងបំបៅកូន បើកូនអាយុពី ៣ ខែឡើងទៅ អោយទឹកកូនញុំាបណ្តើរទៅ ជៀសវាងជួបរឿងដូចកូនរបស់​គាត់ ។

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Social media & sharing icons powered by UltimatelySocial