ក្មេងប្រុសម្នាក់យំតាំង​ពីចេញពីរោងកុន រហូតដល់ផ្ទះ យំអោប Iron Man ទាល់តែដេកលក់ បន្ទាប់ពីមើលរឿង Avengers: Endgame ចប់

យោងតាមគណនី Twitter របស់បុរសម្នាក់​ដែល​មានឈ្មោះថា Mike Bartlett បានអោយ​ដឹងថា បន្ទាប់ពីមើលរឿង Avengers: Endgame រួច កូនប្រុសរបស់គាត់យំអោបតុក្តតា Iron Man រហូតទាល់តែដេកលក់ ។ គាត់បានបន្តថា កូនប្រុសរបស់គាត់ ស្រលាញ់ Iron Man ខ្លាំងណាស់ តាំងពីគេមានអាយុ ១ ខួបម្ល៉េះ​ ហើយពេលនេះ​កូនរបស់គាត់មានអាយុ ៦ ឆ្នាំហើយ ។ គាត់់បាន​នាំកូនរបស់គាត់​ទៅមើលរឿង Avenger: Endgame ស្រាប់តែ​ពេល​ដល់ឈុត Iron Man ស្លាប់ កូនរបស់គាត់ក៏យំយ៉ាងខ្លាំង ហើយនិយាយពាក្យដដែលៗថា «ខ្ញុំចង់អោយគាត់ (Iron Man) រស់ឡើងវិញ ។ ខ្ញុំចង់មើលគាត់ទៀត» ។

មិនតែប៉ុណ្ណោះ កូនប្រុស​របស់គាត់យំ​តាំងពី​ចេញពីរោងកុន រហូតមកដល់ផ្ទះ ហើយនៅតែមិនបាត់យំទៀត ។ ពេលមកដល់ផ្ទះវិញ កូនប្រុសរបស់គាត់បានរត់ទៅយកតុក្តតា Iron Man មកដេកអោប ហើយប្រាប់គាត់ថា គេចង់គេងអោប Iron Man អោយបានយូរ ។ នេះមិនមែនជាករណីទី ១ ទេ​ ការពិតទៅ មានមនុស្សជាច្រើន​បាន​នាំគ្នាយំ ខ្លះយំទាល់​តែបញ្ជូន​ទៅកាន់មន្ទីរពេទ្យ បន្ទាប់ពីមើលរឿង Avengers: Endgame នេះចប់ ៕

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Social media & sharing icons powered by UltimatelySocial