ដាស់តឿនដល់ស្ត្រីទាំងឡាយ ដែលសំរាលកូនដោយការវះកាត់ សូមកុំយកអ្វីលាបផ្តេសផ្តាសទៅលើស្នាមរបួស ប្រយ័ត្នដូច​ស្ត្រីម្នាក់នេះ ខ្លាចមានស្លាកស្នាមពេកក៏យករមៀតទៅលាប តែបែរជាឆ្លង…

យោងតាមការចុះផ្សាយនៅលើ worldofbuzz ដែលបានដកស្រង់ចេញពី​​ទំព័រ​ហ្វេសប៊ុក​​របស់​​គ្រូពេទ្យ​ម្នាក់​ដែល​មាន​ឈ្មោះថា Muhammad Izzat ដែល​បានចែករំលែកនូវរឿងថ្មីមួយ ដែលបានកើតឡើងលើអ្នកជំងឺរបស់គាត់ ។ លោកគ្រូពេទ្យបានប្រាប់អោយដឹងថា អ្នកជំងឺរបស់គាត់បានសំរាលកូនដោយការវះកាត់ ប៉ុន្តែដោយខ្លាចមានស្លាកស្នាមពេក នាងក៏បានយករមៀតទៅលើពីលើរបួសដែលមិនទាន់ជាសះស្បើយ ស្រាប់តែដំបៅរីកធំឡើងៗ ។

យោងតាមសំដីអ្នកជំងឺរូបនោះ ដែលបានរៀបរាប់ប្រាប់លោកគ្រូពេទ្យ Muhammad Izzat បានអោយដឹងថា មានគេប្រាប់នាងថា អោយយករមៀតលាយជាមួយ manjakani និង ដើមអុក (គ្រឿងផ្សំពីរមុខនេះជាឈ្មោះរុក្ខជាតិម្យ៉ាងនៅប្រទេសម៉ាឡេស៊ី) បុកហើយលាបទៅលើស្នាមរបួស នោះវានឹងមិនបន្សល់ស្លាកស្នាមនោះទេ ដូច្នេះនាងក៏ធ្វើតាម ។ តែជាអកុសលបន្ទាប់ពីលាបថ្នាំបុរាណនេះហើយ របួសរបស់នាងស្រាប់តែ មានសភាពធ្ងន់ធ្ងរឡើង ហើយឈឺរហូតទ្រាំមិនបាន ទើបនាងប្រញាប់ទៅជួបគ្រូពេទ្យ ។

បើតាមការពន្យល់របស់លោកគ្រូពេទ្យ Izzat បានអោយដឹងថា ស្ត្រី ៦ នាក់ នៅក្នុងចំណោម ១០០នាក់ ដែលសំរាលកូនដោយការវះកាត់នោះ អាចនឹងឆ្លងមេរោគតាមមុខរបួស ។ ជារឿយៗគ្រូពេទ្យតែងតែ ប្រាប់ពីបញ្ហានេះដល់អ្នកម្តាយដែលរៀបនឹងវះកាត់ អោយបានដឹងជាមុន ។ ក្នុងករណីបើរបួសឆ្លងមេរោគធ្ងន់ធ្ងរនោះ គ្រូពេទ្យនឹងធ្វើការព្យាបាលតាមដំណាក់កាល ដោយតំរូវអោយគេងនៅមន្ទីរពេទ្យ ដើម្បីតាមដានរបួស ។ បន្ទាប់មកនឹងធ្វើការដេររបួសឡើងវិញម្តងទៀត ។

លោកគ្រូពេទ្យថែមទាំងបានដាស់តឿនដល់អ្នកម្តាយ ដែលឆ្លងទន្លេដោយការវះកាត់អោយថា សូមកុំយកអ្វីលាបពីលើរបួស ក្រៅពីថ្នាំដែលគ្រូពេទ្យផ្តល់អោយ ។ វិធីដ៏ល្អបំផុតនោះគឺត្រូវតែសំអាតរបួសអោយបានស្អាតល្អ ហើយនឹងជូតវាអោយស្ងួត ។

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Social media & sharing icons powered by UltimatelySocial