ដាស់តឿនឪពុកម្តាយ ដែលប្រើកន្ត្រងច្រោះបបរបែបនេះ៖ ទារក ១១ ខែម្នាក់ ញុំាបបរបានតែប៉ុន្មានម៉ាត់ ស្រាប់តែក្អួតបបរចេញមកលាយជាមួយឈាម យកទៅពេទ្យទើបដឹងថាស្លាក់…

យោងតាមគណនីហ្វេសប៊ុកឈ្មោះ Bin Rosalina បានធ្វើចែករំលែកនូវព័ត៌មានថ្មីមួយ ដែលមានប្រភពចេញពីប្រទេសវៀតណាម ដើម្បីជាការដាស់តឿន ដល់​អ្នកម្តាយគ្រប់រូបអោយមានការប្រុងប្រយ័ត្ន ជៀសវាងជួបរឿងបែបនេះ ដោយម្ចាស់គណនីរូបនោះបានសរសេរថា « ក្មេង 11 ខែ ម្នាក់ ត្រូវបាន​ម្តាយ​ឲ្យ​ញុំា​បបរ​សាច់​ ស្រាប់តែញុំា​បានតែ​ប៉ុន្មានម៉ាត់ ក្មេងនោះ​ក៏យំ ហើយ​ក្អួត​បបរ​ចេញ​មក​លាយ​ជាមួយ​ឈាម​តិចៗ ។

ឪពុក​ម្តាយ​គិត​ថា​កូនស្លាក់​ឆ្អឹង​ក៏​យក​ទៅ​ពេ​ទ្យ​ខាង​ត្រចៀក​ច្រមុះ​បំពង់ក ។ ទៅដល់ទីនោះ ពេទ្យបានធ្វើការ​ឆ្លុះ endoscope ក៏ប្រទះ​ឃើញ​វត្ថុ​រឹង​ម្យ៉ាង​ប្រវែង ​2cm កំពុង​ដោត 2/3 ចូល​ក្នុង​បំពង់​ក​ខាងក្រោម ។ ហើយ​វត្ថុ​នោះ​មិន​មែន​ជា​ឆ្អឹង​ទេ​តែ​ជា​លោហៈ​ដែក​កន្ត្រង​ច្រោះ​បបរ​ដែល​ម្តាយ​ប្រើនោះ ។ នេះ​គ្រាន់​តែ​ជាការ​ចែករំលែក ដល់​អ្នក​ម្តាយ​គ្រប់​រូប​ជា​បទពិសោធន៍ ចូរប្រុងប្រយ័ត្ន​កុំ​ឲ្យ​រឿង​ងាយៗ​ជុំវិញ​ខ្លួន​យើង​ខ្លាច​ជា​បញ្ហា​ចំពោះ​កូន​តូចៗ» ។

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Social media & sharing icons powered by UltimatelySocial