អ្នកជំនាញ​ដាស់តឿន​ដល់អ្នក​ដែល​ចិត្ត​ញុំាគ្រឿង​ក្នុងជ្រូកទាំង ៥ កន្លែងនេះ ប្រយ័ត្នកើតជំងឺធ្ងន់ធ្ងរ ព្រោះវាសំបូរទៅដោយមេរោគខ្លាំងណាស់

មនុស្សមួយចំនួនចូលចិត្តញុំាគ្រឿងក្នុងជ្រូកខ្លាំងណាស់ ទោះបីជាយ៉ាងណាក៏ដោយ សូមអ្នកយកចិត្តទុកដាក់ចំពោះការញុំារបស់អ្នកផង ព្រោះរបស់អ្នកដែលអ្នកចូលចិត្តញុំានេះ ប្រហែលជាធ្វើអោយមានគ្រោះថ្នាក់នាថ្ងៃខាងមុខ ដោយសារតែវាសំបូរទៅមេរោគណាស់ ។ អ្នកជំនាញបានប្រាប់ថាគ្រឿងក្នុងជ្រូកទាំង ៥ កន្លែងនេះ បើអាចសូមជៀសវាង ប្រយ័ត្នឆ្លងមេរោគ ៖

១. ឈាមជ្រូក
ឈាមជ្រូកមានផ្ទុកទៅដោយជាតិពុល ។ ថ្វីត្បិតតែឈាមជ្រូកត្រូវបានគេចាត់ទុកថាជាអាហារដែលសំបូរទៅដោយជាតិដែកក៏ដោយ ប៉ុន្តែឈាមជ្រូកក៏ជាអាហារដ៏គ្រោះថ្នាក់បំផុតសំរាប់សុខភាពផងដែរ ។ បើសិនបើអ្នកទិញប៉ះចំឈាមជ្រូកងាប់ (ងាប់ដោយឯកឯង រឺដោយសារជំងឺ) រឺឈាមជ្រូកដែលមិនស្រស់នោះអ្នកនឹងជួបគ្រោះថ្នាក់ ។ ទោះបីជាយ៉ាងណាក៏ដោយ ប្រសិនបើអ្នកចូលចិត្តញុំាឈាមជ្រូក សូមចំអិនអោយបានឆ្អិនល្អ ព្រោះបើស្ទើឆ្អិនស្ទើឆៅនោះ មេរោគនឹងចូលទៅក្នុងខ្លួនអ្នក ហើយវានឹងបណ្តាលអោយអ្នកមានជំងឺធ្ងន់ធ្ងរផ្សេងៗ ។ ជាក់ស្តែងកាលពីឆ្នាំ ២០១៧ នៅមន្ទីរពេទ្យ Vietnam Tropical បានទទួលអ្នកជំងឺធ្ងន់ធ្ងរម្នាក់ ដែលបណ្តាលមកពីការញុំាឈាមជ្រូក ដែលមានផ្ទុកមេរោគ ។ ដែលកាលណោះមានអ្នកជំងឺខ្លះបានស្លាប់ ហើយអ្នកខ្លះទៀតបានកាត់អវៈយវៈចោល ។

២. ថ្លើមជ្រូក
អ្នកដឹងហើយថាថ្លើមគឺជាកន្លែងដែលបញ្ចេញជាតិពុល ។ ការពិតមិនមែនតែថ្លើមជ្រូកទេ ថ្លើមសត្វគ្រប់ប្រភេទទាំងអស់សុទ្ធតែមិនល្អ ក្នុងការទទួលទាន ។ ថ្លើមមិនមែនត្រឹមតែទទួលខុសត្រូវទៅលើការបញ្ចេញជាតិពុលប៉ុណ្ណោះទេ ប៉ុន្តែវាថែមទាំងសំបូរទៅដោយបាក់តេរី ដែលបង្កអោយកើតទៅជាជំងឺមហារីកផងដែរ ។ សំរាប់មនុស្សដែលមានវ័យចំណាស់ ហើយមានសុខភាពខ្សោយ រឺ មានបញ្ហាបេះដូង មិនគួរញុំាថ្លើមជ្រូកទេ ព្រោះពួកគាត់​ងាយនឹងទទួលជាតិពុលបន្ថែមទៀតចូលទៅក្នុងខ្លួន ។

៣. សួតជ្រូក
សួតជ្រូកគឺជាផ្នែកមួយដែលកខ្វក់បំផុត ហើយសំបូរទៅដោយបាក់តេរី ដោយសារតែផ្នែកនេះ គឺជាកន្លែងដែលខ្យល់ចេញចូល ។ ដូច្នេះពេលទទួលទានសួតជ្រូក ធ្វើអោយអ្នកងាយនឹងទទួលយកនូវសារធាតុកខ្វក់ទាំងនោះ ចូលទៅក្នុងខ្លួន ។ សំរាប់មនុស្សដែលមានសុខភាពធម្មតា អាចញុំាសួតជ្រូកបាន ដែលសូមលាងសំអាតបានស្អាតល្អជាមុនសិន ហើយកុំញុំាញឹកញាប់ពេក យូរៗម្តងបានហើយ ។ សំរាប់មនុស្សវ័យចំណាស់ រឺមនុស្សដែលមានជំងឺរុំារ៉ែ មិនគួរញុំាទេ ។

៤. ពោះវៀនជ្រូក
មនុស្សភាគច្រើនចូលចិត្តញុំាត្រង់ផ្នែកនេះខ្លាំងណាស់ ។ ពោះវៀនរបស់ជ្រូក គឺជាកន្លែងផ្ទុកនូវកាកសំណល់អាហារ ។ អតិសុខុមប្រាណ ចូលចិត្តរស់នៅទីនោះខ្លាំងណាស់ ហើយជាពិសេសនោះគឺពួកប៉ារ៉ាសិត ក៏ដូចជាបាក់តេរីជាច្រើនផងដែរ ដែលវាអាចនឹងបង្កអោយមានជំងឺ ។ ប្រសិនបើអ្នកញុំាពោះវៀនជ្រូក ដោយមិនបានលាងសំអាតបានស្អាតល្អនោះទេ បាក់តេរីទាំងនោះនឹងចូលទៅក្នុងខ្លួនរបស់អ្នក ហើយបណ្តាលអោយមានជំងឺផ្សេងៗ ដូចជា​រោគប្រគ្រីវ ជំងឺរលាកលំពែងធ្ងន់ធ្ងរ ខ្លាញ់រុំថ្លើម ជំងឺធាត់ជាដើម ។

៥. ខួរជ្រូក
មនុស្សគ្រប់គ្នាចូលចិត្តញុំាខួរជ្រូក ជាពិសេសអ្នកម្តាយភាគច្រើន តែងតែអោយកូនៗញុំាខួរជ្រូក ដោយសារគិតថាខួរជ្រូកនឹងជួយអោយកូនឆ្លាត ប៉ុន្តែការពិតខួរជ្រូកមិនបានជួយជំរុញអោយក្មេងៗមានភាពវៃឆ្លាតនោះទេ ។ ផ្ទុយទៅវិញ បង្ខំអោយកូនញុំាខួរជ្រូកច្រើន ងាយនឹងធ្វើអោយពួកគេប្រឈមមុខនឹងជំងឺធាត់លើសទំងន់ ខ្លាញ់ក្នុងឈាម និងជំងឺបេះដូងផងដែរ ព្រោះថាខួរជ្រូកសំបូរទៅដោយសារធាតុចិញ្ចឹមច្រើន ។ ខួរជ្រូក ១០០ ក្រាម មានផ្ទុកកូស្តេរ៉ុលដល់ទៅ ២៥០០ មីលីក្រាម ដែលខ្ពស់ជាងតំរូវការប្រចាំថ្ងៃរហូតដល់ទៅ ៨ ដងឯណោះ ។

ប្រភព៖ feedy

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Social media & sharing icons powered by UltimatelySocial