មានចឹងទៀត ឡូយម្ល៉េះ! បុរស​ម្នាក់​ត្រូវ​បាន​មិត្តភក្តិ​នាំ​ទៅ​ទិញ​ឡានថ្មី ដោយសារ​តែ​ពួក​គេ​ធុញ​នឹង​ទៅ​ទទួល​គាត់​រាល់​ពេល​​ទៅណា​មក​ណា​ម្តងៗ

យោងតាមវីដេអូមួយដែលបានបង្ហោះនៅលើ Twitter ដោយស្ត្រីអ្នកធ្វើការនៅកន្លែងលក់រថយន្តមួយកន្លែង​ នៅអាហ្វ្រិចខាងត្បូង បានប្រាប់អោយដឹងថា បុរសមួយក្រុមនេះ បានចូលលុយគ្នាទិញឡានអោយមិត្តភក្តិរបស់ពួកគេ ព្រោះពួកគេធុញទ្រាន់នឹងទៅទទួលគាត់ ។

បន្ទាប់ពីវីដេអូនេះបានបង្ហោះនៅលើបណ្តាញសង្គមភ្លាម ក៏មានអ្នកចូលទស្សនារាប់ម៉ឺននាក់ ក្នុងនោះផងដែរ ក៏មានអ្នកនិយមលេង Twitter ម្នាក់បានបញ្ចេញមតិថា «ពេលខ្លះទឹកខាប់ជាងឈាម ។ នេះមិនមែនជាមិត្តភាពធម្មតាទេ ប៉ុន្តែវាហៅថាគ្រួសារ ។ គាត់ប្រហែលជាមនុស្សដែលតែងតែនៅក្បែរពួកគេ មិនថាពេលពួកគេកើតទុក្ខ រឺរីករាយ ។ ហើយពួកគេប្រហែលជារីករាយ នៅពេលដែលមានគាត់ » ។

ទស្សនាវីដេអូដូចខាងក្រោម៖

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Social media & sharing icons powered by UltimatelySocial