ដាស់តឿនដល់ឪពុកម្តាយ ចូរប្រុងប្រយ័ត្នចំពោះហ្គេមប្រភេទនេះ កុំអោយកូនលេង៖ ក្មេងប្រុសអាយុ ១២ ឆ្នាំម្នាក់ចាប់រំលោភប្អូនស្រីបង្កើតអាយុ ៦ ឆ្នាំ បន្ទាប់ពីមើលឈុតក្តៅសាច់​ដែល​មាន​នៅក្នុងវីដេអូហ្គេម

យោងតាមគេហរទំព័រព័ត៌មាន asianparent បានអោយដឹងថា ក្មេងប្រុសអាយុ ១២ ឆ្នាំម្នាក់បានចាប់រំលោភប្អូនស្រីបង្កើតរបស់ខ្លួន ៣ ដងរួចមកហើយ បន្ទាប់ពីរូបគេបានមើលឈុតក្តៅសាច់ពីក្នុងវីដេអូហ្គេមនេះរួច ។ យោងតាមសំដីក្មេងប្រុសរូបនោះ បាននិយាយប្រាប់ទៅ​តុលាការ Swindon Youth នៅប្រទេសអង់គ្លេសថា រូបគេបាន​មើលឈុតរួមរក្ស័ដែលមាននៅក្នុងហ្គេម «Grand Theft Auto (GTA)» ហើយក៏​បាន​អនុវត្ត​​តាម​ហ្គេម​​នោះ​​ទៅ​​លើ​ប្អូន​ស្រី​បង្កើត​​របស់ខ្លួន​ច្រើនជាងមួយដង ។

ទោះបីជា​យ៉ាងណា​ក៏ដោយ ហ្គេមនេះ​គឺធ្វើឡើង​​សម្រាប់​​​តែ​មនុស្ស ​ដែល​មានអាយុ ១៨ រឺលើសពីនេះ ហើយហ្គេមនោះផងដែរ ក៏ត្រូវ​បាន​គេ​ទទួល​ស្គាល់​ថា​មាន​លក្ខណៈ​ជា​រូបភាព​រួមភេទ និង​ការ​ប្រើ​អំពើ​ហឹង្សា​ដូច​ជា​ការ​ចាប់បង្ខំជាដើម ។ ជារឿយៗ​ក្មេងប្រុសរូបនោះ បានចាប់រំលោភប្អូនស្រីរបស់ខ្លួន នៅពេលដែលចាស់ៗគេងលក់អស់ រឺក៏ពេលដែលពួកគេនៅក្នុងបន្ទប់ផ្សេង ។

រឿងនេះ​បានបែកការណ៍ នៅពេលដែលក្មេងស្រីតូចរងគ្រោះនោះ បានរឿងអាថ៌កំបាំងនេះទៅមិត្តភក្តិរបស់នាង ហើយនាង​ក៏​បាន​ប្រាប់​រឿង​នេះ​ទៅ​គ្រូបង្រៀន​របស់​នាង​ផងដែរ ។ ក្រោយមកក្មេងប្រុស ក៏បានទទួលសារភាពកំហុសចំពោះការចោទប្រកាន់នេះ ។ បច្ចុប្បន្នក្មេងប្រុសរូបនោះ ត្រូវបានគេបំបែកចេញឆ្ងាយពីក្មេងស្រីរងគ្រោះ ដែលត្រូវជាប្អូនបង្កើត ។ លើសពីនេះទៀតក្មេងប្រុសរូបនោះ នឹងត្រូវបានបញ្ជូនទៅកាន់មន្ទីរអប់រំ​រយៈពេល ១២ ខែ ។

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Social media & sharing icons powered by UltimatelySocial