រឿងពិតដែលអ្នកមិនធ្លាប់ដឹង ហើយមិនគួរអោយជឿទាំង ១៥ ដែលកើតមានឡើង​ក្នុងប្រវត្តិសាស្ត្រពិភពលោក

ព្រឹត្ត​ការណ៍​ប្លែកៗ​ជាច្រើន ដែល​កើត​មាន​ឡើង​នៅ​ក្នុង​ពិភព​លោក​សុទ្ធ​តែ​ត្រូវ​បាន​គេ​ចងក្រងទុក​ជា​ឯក​សារ​ប្រវត្តិសាស្ត្រ ។ ក្នុង​នោះ​ផងដែរ មានរឿង​មួយចំនួន នៅតែ​ជា​មន្ទិល​សង្ស័យ សំរាប់មនុស្ស​ជា​ច្រើន ហើយ​ពួក​គេ​ស្ទើតែ​មិន​ជឿថា​រឿង​រ៉ាវ​ទាំង​នោះ ពិត​ជា​ធ្លាប់​កើត​មាន​ឡើង​ក្នុងប្រវត្តិសាស្ត្រ ។ ខាង​ក្រោម​នេះ​ជា​រឿងរ៉ាវ​ក្នុង​ប្រវត្តិ​ទាំង ១៥ ដែល​ពិត​ជា​ធ្លាប់​កើត​មាន​ឡើង​ក្នុងប្រវត្តិសាស្ត្រ៖

១. លោក Albert Einstein អាចក្លា​យ​ជា​ប្រធានា​ធិបតី​អ៊ីស្រា​អែល នៅ​ពេល​ដែល​វា​ទើប​តែ​នឹងកកើត​ឡើង ប៉ុន្តែលោក Albert បាន​បដិសេធ​មិន​យល់​ព្រម​ធ្វើជា​ប្រធានា​ធិបតីទេ​ ។

២. មុន​ពេល​ដែល​ធ្មេញ​សិប្បនិមិត្ត​ពាក់​អាចដោះ​ដាក់បាន ត្រូវបាន​បង្កើតឡើងនោះ គេ​យក​ធ្មេញចេញ​ពី​ក្នុង​មាត់​ទាហាន​ដែលបាន​ស្លាប់ទៅ យក​មក​ប្រើប្រាស់ ធ្វើជាធ្មេញសិប្បនិមិត្ត។

៣. ផ្សិតយក្ស​មួយ​ដែលដុះ​នៅក្នុង​ព្រៃ Malheur National Forest ក្នុងរដ្ឋ Oregon មានឬសចាក់​ទៅក្នុងដីជាង ២,២០០ ហិចតា ហើយផ្សិតនេះ​ផងដែរ ក៏ត្រូវ​បាន​គេចាត់​ទុក​ថាជាផ្សិតយក្សតែមួយគត់ ដែល​ធំជាង​គេបំផុត​នៅក្នុង​ពិភពលោក ។

៤. អាភៀនធ្លាប់ជាឳសថដ៏ពេញនិយមបំផុត ដែល​វេជ្ជបណ្ឌិត​ជាច្រើននាក់ ប្រើ​សំរាប់ព្យាបាល​ក្អក រហូតដល់​ឈឺក្បាល ។

៥. គេជឿថា​សត្វឆ្មារ​ជាច្រើន​ក្បាល​ដែល​បាន​ងាប់ នៅក្នុងឆ្នាំ ១៣០០ គឺដោយសារ​តែពួកវា​បាន​ជួយ​សត្វកណ្តុរ​ក្នុង​ការ​ចម្លង​ជំងឺគ្រុន​ម្យ៉ាង​​ (bubonic plague)  រឺគេហៅថា Black Death មកកាន់មនុស្ស ហើយកាលសម័យនោះ មនុស្សរាប់រយ​លាន​នាក់​បាន​ស្លាប់បាត់បង់ជីវិតដោយ​សារ​តែជំងឺនេះ ។

៦. មេដឹកនាំផ្តាច់​ការ​រុស្ស៊ី Joseph Stalin ជារឿយៗ​តែងតែ​យក​រូបថត​មកកែឡើង ដើម្បីលុបរូបមនុស្ស​ដែល​ត្រូវ​បាន​ស្លាប់ រឺត្រូវគេដកចេញពីតំណែង ចេញពីរូបថត​​ដែល​គាត់​បានថតជាមួយ ។

៧. ស្ត្រីជនជាតិ​ចិន​សម័យមុន ពត់​ម្រាមជើង​របស់​ពួកគេ​ដោយការ​ពាក់ស្បែកជើង​ដ៏តឹង​បំផុត ដើម្បីពង្រួម​ប្រដាប់ភេទ​អោយ​រួមតូច​ជាងមុន ហើយនឹង​ធ្វើអោយ​មានលក្ខណៈ​ស្រើបស្រាលកាន់តែខ្លាំង ។

៨. សង្គ្រាមដ៏ខ្លីបំផុតនៅក្នុងប្រវត្តិសាស្ត្រ គឺសង្គ្រាម Anglo-Zanzibar ដែលមានរយៈពេលត្រឹមតែ ៣៨នាទីតែប៉ុណ្ណោះ ។

៩. ក្រុមអ្នកវិទ្យាសាស្ត្រជឿថា រូបដ៏គួរអោយខ្លាចបំផុតនៃ Guanajuato Mummies គឺចង់បង្ហាញពីជនរងគ្រោះដែលត្រូវបានគេកប់ទាំងរស់ ។

១០. Klerksdorp spheres គឺជាវត្ថុដ៏ចម្លែកម្យ៉ាង ដែលត្រូវបានគេជីកយកចេញពីកន្លែងមួយ ដែលនៅជិត Ottosdal នៅអាហ្វ្រិកខាងត្បូង ។ វត្ថុដែលមានរាងស្វ៊ែរនេះ មានអាយុកាលរាប់ពាន់លានឆ្នាំមកហើយ ប៉ុន្តែគ្មាននរណាម្នាក់អាចពន្យល់លំអិត អំពីសញ្ញាសម្គាល់នៅលើកន្ទុយរបស់វាបានទេ ។

១១. ជនជាតិអាមេរិកដើមដ៏ល្បីឈ្មោះថាម្នាក់ ដែលមានឈ្មោះថា Blackbird ត្រូវបានគេនិយាយថា គាត់ស្រឡាញ់សេះរបស់គាត់ខ្លាំងណាស់ រហូតដល់កប់សេះទៅជាមួយគាត់ពេលដែលគាត់ស្លាប់ទៅ (ដោយដាក់គាត់អង្គុយពីលើខ្នងសេះ )។

១២. មុនពេលដែលមាននាឡិការោទិ៍ គេជួលមនុស្សអោយដើរដាស់តាមផ្ទះ ដោយប្រើកំភ្លោះផ្លុំគ្រាប់សណ្តែកស្ងួត ផ្លោងទៅបង្អួតដើម្បីដាស់ពួកគេជារៀងរាល់ព្រឹក ។

១៣. បក្សីដ៏ធំបំផុតមានតែមួយគត់ក្នុងលោក មានស្លាបជិត ២០ ហ្វីត ។

១៤. ប្រជាជននៅប្រទេសអេស្ប៉ាញធ្លាប់ប្រើទំរង់ទារុណកម្មដ៏ព្រៃផ្សៃមួយដែលហៅថា Spinash Donkey ។ ជនរងគ្រោះត្រូវបានគេដាក់អោយអង្គុយច្រកគាវនៅលើឈើខ្ពស់មួយ ហើយត្រូវបានគេយករបស់ធ្ងន់ៗ មកចងភ្ជាប់នឹងជើងរបស់ពួកគេ ។

១៥. ការធ្វើទារុណកម្មដ៏ព្រៃផ្សៃបំផុតរបស់ពួកម៉ាយ៉ាន ដែលធ្លាប់ប្រើក្នុងប្រវត្តិសាស្ត្រគឺសម្លាប់មនុស្សដោយការទាញយកបេះដូងដែលកំពុងលោត ចេញពីក្នុងទ្រូងរបស់ពួកគេ ៕

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Social media & sharing icons powered by UltimatelySocial