រោគសញ្ញាដាស់តឿនទាំង ៦ អំពីការចាល់ទឹកអាស៊ីត

អ្នករាល់គ្នាដឹងហើយថារោគសញ្ញាទូទៅនៃការចាល់ទឹកអាស៊ីតនៅក្នុងក្រពះ គឺក្រហាយទ្រូង ។ ជាទូទៅវាកើតឡើង រាល់ពេលដែលអ្នកទទួលទានអាហាររួច ជាពិសេសគឺនៅពេលដែលញុំាអាហារដែលមានជាតិប្រៃ និងជាតិខ្លាញ់ច្រើន ។ ការក្រហាយទ្រូងនេះផងដែរ ជាទូទៅធ្វើទុក្ខនៅពេលពាក់កណ្តាលយប់ ។ ទោះបីជាយ៉ាងណាក៏ដោយ ការចាល់ទឹកអាស៊ីតនេះ ក៏នៅមានរោគសញ្ញាដទៃផ្សេងជាច្រើនទៀតដូចជា៖

-ល្វីងមាត់
នៅពេលដែលអាស៊ីតក្រពះ​បញ្ចេញខ្លាំង​នៅក្នុង​បំពង់អាហារ នោះ​វានឹងបក​ត្រលប់មក​បំពង់ករបស់អ្នកវិញ ។ ដូច្នេះវាធ្វើអោយអ្នកមានអារម្មណ៍ថាល្វីងនៅក្នុងមាត់ និង អ្នកខ្លះទៀត មានអារម្មណ៍ថាជូរមាត់ ។

-អួល
ក្រៅពីមានអារម្មណ៍ថាជូរ រឺ ល្វីងមាត់ហើយនោះ ការចាល់ទឹកអាស៊ីត ក៏ធ្វើអោយអ្នកមានការអួលអាហារផងដែរ ។ រោគសញ្ញាទូទៅមួយនៃការចាល់ទឹកអាស៊ីតនោះគឺ អួល ហើយនឹងឈឺទ្រូង ។

-ប្តូរសំលេង
ស្អកក ក៏ជាសញ្ញាមួយនៃការចាល់ទឹកអាស៊ីតដែរ ប៉ុន្តែមានមនុស្សតិចណាស់ដែលចាប់អារម្មណ៍ពីវា ។ នៅពេលដែលទឹកអាស៊ីតក្នុងក្រពះកើនឡើង បំពង់អាហាររបស់អ្នកអាចនឹងរលាក ដូច្នេះសំលេងរបស់អ្នកនឹងប្តូរ នៅពេលដែលវាប៉ះទង្គិចបំពង់ករបស់អ្នក ។ វាអាចធ្វើអោយសំលេងរបស់អ្នកខ្សោយ ដង្ហក់ រឺ ស្អកៗ ។

-ឈឺបំពង់ក
ពេលខ្លះការឈឺបំពង់ក អាចបណ្តាលមកពីការចាល់ទឹកអាស៊ីត ជាជាងផ្តាសាយ ។

-ក្អកតិចៗ
ទឹកអាស៊ីតក្រពះ អាចចូលទៅក្នុងផ្លូវដង្ហើមរបស់អ្នក ដែលអាចបណ្តាលអោយកន្លែងទាំងនោះមានការរលាក ។ ដែលអាចធ្វើអោយអ្នកមានការក្អក ដែលភាគច្រើនកើតឡើងបន្ទាប់ពីអ្នកទទួលទានអាហារ ។

-ចេញទឹកមាត់ច្រើន
ការចេញទឹកមាត់ច្រោកៗ អាចបណ្តាលមកពីការចាល់ទឹកអាស៊ីត ។

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Social media & sharing icons powered by UltimatelySocial