អត្ថន័យនៃសុបិន្តទាំង ៥ ដែលអ្នកមិនធ្លាប់ដឹង

ការគេង ប្រៀបដូចជាការសាកថ្មរាងកាយរបស់អ្នកដូច្នេះដែរ ដែលធ្វើអោយអ្នកមានកំលាំងកំហែងទៅថ្ងៃបន្ទាប់ ។ ទោះបីជាយ៉ាងណាក៏ដោយ នៅពេលដែលខួរក្បាលរបស់អ្នកមិនស្ងប់ រឺអ្នកគេងមិនបានលក់ស្រួលនោះ វាអាចធ្វើអោយអ្នកយល់សុបិន្តឃើញនេះឃើញនោះផ្សេងៗ ។ ទន្ទឹមគ្នានេះដែរការយល់សុបិន្តមួយចំនួន ក៏ត្រូវបានគេចាត់ទុកថាជាប្រថ្នូល រឺក៏មានអ្នកតាមថែរក្សាយើង ព្យាយាមទាក់ទងមកយើងតាមរយៈយល់សុបិន្តនេះ ។ ដូច្នេះប្រសិនបើអ្នកយល់សុបិន្តឃើញរបស់ទាំង ៥ យ៉ាងខាងក្រោមនេះ មានន័យថា៖

១. ប្រអប់៖
ប្រសិនបើអ្នកយល់សុបិន្តឃើញប្រអប់ នោះវាជាប្រថ្នូលមួយទាក់ទងទៅរឿងអាថ៌កំបាំង រឺការខកចិត្តណាមួយ ដែលមានន័យថា អ្នកកំពុងព្រួយចិត្តថានឹងត្រូវគេលាក់បាំងនូវរឿងសំខាន់ណាមួយ ។ ដូចគ្នានេះដែរ វាក៏ជាប្រថ្នូលមួយប្រាប់អោយដឹងថានឹងមាននរណាប្រាប់អ្នកនូវរឿងសំងាត់ណាមួយផងដែរ ។ បើអ្នកយល់សុបិន្តឃោះញបើកប្រអប់នោះ មានន័យថាអ្នកបានទម្លាយអាថ៌កំបាំងទាំងនោះ ប៉ុន្តែប្រសិនបើអ្នកបើកប្រអប់ឃើញទទេរស្អាត នោះមានន័យថាអ្នកប្រហែលជាខកចិត្តរឿងអ្វីមួយខ្លាំងជាពុំខានឡើយ ។

២. ស្រាត
យល់សុបិន្តឃើញបែបនេះ គឺជាទាក់ទងទៅនឹងការរិះគន់ រឺគេនិយាយអាក្រក់ពីអ្នក ។ ទន្ទឹមគ្នានេះដែរ ការយល់សុបិន្តឃើញបែបនេះ គឺចង់ដាស់តឿនអោយអ្នកចេះទទួលយកអ្វីដែលខ្លួនអ្នកកំពុងមាន ហើយនឹងចង់ប្រាប់អ្នកថា ចូរអ្នកស្រលាញ់ខ្លួនអោយបានច្រើន ។

៣. សក់
ជាប្រថ្នូលមួយ​ដែល​ចង់ប្រាប់ថា​អ្នកនឹង​មាន​ទំនាក់ទំនង​ស្នេហាមួយ​ដែលល្អ ហើយមានសេរីភាព ។ ទន្ទឹមគ្នានេះដែរ យល់សុបិន្តឃើញសក់ក៏មានន័យថា អ្នកមានសេរីភាពអាចបង្ហាញអ្វីដែលមានចេញមកក្រៅ ដូចជាការជឿជាក់លើខ្លួនឯងខ្លាំងជាងមុនជាដើម ។

៤. ភក់
បើយល់សុបិន្តឃើញបែបនេះមានន័យថា អ្នកកំពុងរើបំរាស់ខ្លួនពីការជាប់គាំងនៃភក់ជីវិតរបស់អ្នក ហើយអ្នកនឹងចាប់ផ្តើមអ្វីដែលថ្មី ដែលនឹងទទួលបាននូវភាពជោគជ័យ ។

៥. ទឹក
ជាប្រថ្នូលនៃមហិច្ឆតា និងភាពរលូនទៅមុខ ។ ប្រសិនបើអ្នកយល់សុបិន្តឃើញទឹក នោះមានន័យថាជីវិតរបស់អ្នកនឹងធូរស្រាលពីសម្ពាធខ្លាំង ហើយមានភាពងាយស្រួលជាងមុន ។​ អ្នកនឹងទទួលបានជីវិតមួយ ដែលសាមញ្ញាត្រលប់មកវិញ ហើយរួមទាំងភាពសុខសាន្តផងដែរ ៕

 

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Social media & sharing icons powered by UltimatelySocial