វិធីធ្វើថ្នាំលាប​សក់ បែបធម្មជាតិ​ដោយប្រើកាហ្វេ

ដោយសារតែ​​មានសា​រជាតិពុល​​ជាច្រើន​​ដែលត្រូវ បានរកឃើញ​នៅ​ក្នុង​ថ្នាំ​លាបសក់​នោះ
ដូច្នេះ​អ្នកជំនាញ​​​ជាច្រើន​បាន​រក​វិធីធម្មជាតិ​ដើម្បី​កែខៃ​បញ្ហាសក់ស្កូវ ។ ការស្រាវជ្រាវបានបង្ហាញថា​កាហ្វេ​ជា​ដំណោះស្រាយ​ដ៏ល្អ​​បំផុត​​សម្រាប់អ្នក។ ការសិក្សា​មួយ​នៅ​ឆ្នាំ ២០០៧ បានអោយ​ដឹង​ថា​កាហ្វេ​ពិត​ជា​មាន​សារៈ​ប្រយោជន៍​ក្នុងការ​អភិវឌ្ឍ​សក់​របស់​អ្នក​ពិតប្រាកដ​ណាស់។ខាង​ក្រោមនេះ​ជា​វិធី​ធ្វើ​ថ្នាំ​លាប​សក់​បែប​ធម្មជាតិ​ដោយ​ប្រើ​កាហ្វេ ។

វិធីធ្វើ៖

សូម​ជ្រើស​យក​កាហ្វេ​ដែល​មាន​ជាតិ​មុត​បន្តិច​ហើយ​ជា​កាហ្វេ​ធម្មជាតិ​ ព្រោះ​ថា​កាហ្វេ​ដែល​មិនធម្មជាតិ​អាច​មាន​លាយ​សារជាតិ​គីមី​មួយចំនួន (អ្នក​អាច​ជ្រើស​យក​កាហ្វេ Espresso) ។ វិធីលាយ​នោះ​ពិត​ជា​មាន​ភាព​ងាយ​ស្រួល​ខ្លាំង​ណាស់​ដោយ​អ្នក​គ្រាន់​តែ​យក​ថ្នាំ​បន្ទន់​សក់​ទៅ​លាយជា​មួយ​កាហ្វេ​ចំនួន ២ ស្លាប​ព្រាបាយ ។

សូម​លាប​វា​អោយ​គ្រប់​ស្រទាប់​នៃ​សក់​របស់​អ្នក​ ហើយ​ទុក​ចោល​ចំនួន ៦០ នាទី សឹម​លាងទឹកចេញ​ជា​ការ​ស្រេច​ ។ នោះអ្នក​នឹង​ទទួល​បានសក់​ដែល​មាន​ពណ៌​ស្រដៀង​នឹងសូកូឡា ភ្លឺចែងចាំង ទន់រលោង​ ហើយ​មិន​ប៉ះពាល់​ដល់​សុខភាព​រាងកាយ និង​សក់​របស់​អ្នក​ថែមទៀត ។

វិធី​លាង​សម្អាត៖

មុន​នឹង​អ្នក​លាប​ល្បាយ​ទៅលើ​សក់​របស់​អ្នក សូម​អ្នក​លាង​សក់​ជាមុន​សិន​រួច​ទុក​វាចោល​ដោយមិនបាច់​ផ្លុំ​អោយ​ស្ងួត​ប្រមាណ​ជា ២០ នាទី រឺ អាច​តិច​ជាងហ្នឹង ។ ចំណែក​ឯការ​លាង​សម្អាតបន្ទាប់​ពី​លាប​ល្បាយ​នោះ​អ្នក​អាច​លាង​ដោយ​ប្រើ​សាប៊ូ ដែលត្រូវនឹងប្រភេទ​សសៃរ​សក់អ្នក​ហើយ​ធ្វើការ​អប់​ជា​ធម្មតា រឺអ្នក​អាច​រកទិញទឹកខ្មេះផ្លែប៉ោម (Apple cider Vinegar) មកជម្រះ​ជាតិ​​កាហ្វេ​ចេញ​ក៏បាន ។ សូម​ប្រាកដ​ថា​អ្នក​បាន​លាង​សម្អាត​ជាតិ​កាហ្វេ​ចេញ​ពី​សសៃរ​សក់របស់​អ្នក​បាន​ជ្រះ​ល្អ ។ សូម​អនុវត្តវិធី​នេះ​អោយ​បាន​ច្រើន​កាន់​តែ​ល្អ ព្រោះ​ថា​អ្នក​នឹង​ឆាប់​ទទួលបានផល​យូរអង្វែង​ពីថ្នាំ​លាបសក់​ធម្មជាតិនេះ។

 

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Social media & sharing icons powered by UltimatelySocial