ដាស់តឿនឪពុកម្តាយសារជាថ្មីម្តងទៀត៖ ស្ត្រី​ជាម្តាយម្នាក់​បានចែករំលែក​នូវរឿងដ៏គួរអោយភ័យរន្ធត់មួយ បន្ទាប់ពីកូនៗរបស់នាងបានប្រទះឃើញ Momo ពិតប្រាកដនៅលើ Youtube

ថ្មីៗនេះនៅលើបណ្តាញសង្គម កំពុងមានការភ្ញាក់ផ្អើលមួយ បន្ទាប់ពីប៉ូលីសស្ទើតែជុំវិញពិភពលោក បានព្រមានឪពុកម្តាយអោយយកចិត្តទុកដាក់ចំពោះកូនៗ នៅពេលដែលពួកគេមើលវីដេអូនៅក្នុង Youtube ក្រោយពេលដែលមានក្មេងៗជាច្រើន រងការគម្រោងដោយវីដេអូអត្តឃាតមួយ ដែលមានឈ្មោះថា Momo Challenge ។ វាហាក់បីដូចជាវីដេអូ random មួយដែលមានការគម្រាមកំហែងអោយក្មេងៗធ្វើបាបខ្លួន រឺក៏សម្លាប់ខ្លួនជាដើម ។ ទោះបីជាយ៉ាងណាក៏ដោយ ប្រភពពិតរបស់ Momo Challenge នៅមិនទាន់គេរកឃើញនៅឡើយទេ ។

ស្របគ្នានេះដែរក៏មានស្ត្រីជាម្តាយម្នាក់ បានសម្រេចចិត្តបង្ហោះសារដាស់តឿនដ៏រន្ធត់ថ្មីមួយ ក្រោយពេលដែលកូនៗរបស់នាង បានប្រទះឃើញបិសាច Momo ពិតប្រាកដនៅក្នុង Youtube ។ នាងបាននិយាយថាវាពិតជាគួរអោយខ្លាចខ្លាំងណាស់ ។​ ការពិតទៅបិសាច Momo បានបង្ហាញខ្លួនជាលើកដំបូងនៅក្នុងឆ្នាំ ២០១៨ ដែលមានលក្ខណៈជាការផ្សាយបន្តផ្ទាល់ ប៉ុន្តែគ្មាននរណាមានការភ្ញាក់ផ្អើលអ្វីនោះទេ រហូតទាល់តែព័ត៌មានផ្ទុះឡើងអំពីការស្លាប់ដោយសារតែ Momo នេះឯង ។ យោងតាមសារដាស់តឿនថ្មីមួយ ដែលបានបង្ហោះនៅលើគណនី​ហ្វេសប៊ុកឈ្មោះ Caiarama Ashby បាននិយាយរៀបរាប់ថា កូនទាំង ២ របស់នាងមានការតក់ស្លុតជាខ្លាំងនៅពេលដែលឃើញរូបពិតរបស់ Momo ។ កូនៗរបស់នាងនៅតែនិយាយពាក្យថា «ស្លាប់ៗ» ។

ស្ត្រីរូបនោះបាននិយាយថា «គាត់ (កូនរបស់នាង) បានបង្ហាញរូប momo នៅក្នុងទូរស័ព្ទរបស់ខ្ញុំ ហើយនិយាយថានាង (momo) បានប្រាប់គាត់អោយយកកាំបិតនៅក្នុងផ្ទះបាយ ហើយដាក់នៅករបស់គាត់។ វាពិតជាគួរអោយខ្លាចណាស់ គួរអោយខ្លាចខ្លាំងមែនទែន ។ សូមឪពុកម្តាយទាំងអស់គ្នា​ និយាយរឿងនេះប្រាប់កូនៗរបស់អ្នកផង ។ Ashby បានបន្តទៀតថា កូនប្រុសអាយុ ៧ ឆ្នាំរបស់នាង បានសុំអង្វរឪពុករបស់គេអោយរើផ្ទះទៅកន្លែងផ្សេង ។ កូនរបស់នាងបានអះអាងថា បានប្រទះឃើញ «Momo ad»ខណៈពេលដែលពួកគេមើលវីដេអូនៅក្នុង Youtube ជាមួយនឹងមិត្តភក្តិរួមថ្នាក់របស់ពួកគេ ។ វីដេអូនោះថែមទាំងបានគម្រាមថា ប្រសិនបើក្មេងៗទាំងនោះ ឈប់មើលវីដេអូ «Momo នឹងទៅសម្លាប់ប៉ាម៉ាក់របស់ពួកគេនៅយប់នេះ» ។

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Social media & sharing icons powered by UltimatelySocial