យុវតីវ័យ ១៥ ឆ្នាំម្នាក់ចិត្តសឿង ជិះម៉ូតូដេញបុកចោរ ដែលឆក់ទូរស័ព្ទរបស់នាងរហូតបានសម្រេច

ក្មេងស្រីវ័យ ១៥ ឆ្នាំម្នាក់ ដែលមានឈ្មោះថា Febrian Alia បានធ្វើអោយអ្នកនិយមលេងហ្វេសប៊ុក នៅប្រទេសឥណ្ឌូនេស៊ីជាច្រើននាក់ មានការភ្ញាក់ផ្អើលជាខ្លាំង បន្ទាប់ពីនាងបានជិះម៉ូតូដេញបំបុកចោរ ដែលបានឆក់ទូរស័ព្ទដៃរបស់នាង​រហូតបានសម្រេច ។

យោងតាមគេហទំព័រ Tribun News បានអោយដឹងអោយ មុនពេលកើតហេតុ មាន​​ក្មេងស្រី​ជនជាតិឥណ្ឌូនេស៊ីម្នាក់ បានចូលទៅដកលុយនៅក្នុងទូរ ATM មួយកន្លែង កាលពីថ្ងៃទី ២២ ត្រូវជាថ្ងៃសុក្រ ខែកុម្ភៈកន្លងទៅនេះ ស្រាប់តែភ្លាម​នោះមានម្នាក់បាន​បង្ហាញខ្លួន​នៅចំពោះមុខនាង ។ ចោរម្នាក់នោះក៏បានឆក់ទូរស័ព្ទរបស់នាង​ ហើយឡើងជិះម៉ូតូ​ដោយបន្ថែមល្បឿនជិះចេញទៅ ប៉ុន្តែគួរ​អោយស្តាយ​ដែល​ចោរនោះស៊យ ឆក់ចំនារីក្លាហាន ។

បន្ទាប់ពីចោរឆក់ទូរស័ព្ទបានភ្លាមៗ មិនបង្អង់យូរ Alia ស្ទុះហក់ឡើងលើម៉ូតូរបស់នាង ហើយជិះដេញតាមពីក្រោយម៉ូតូចោរ រួចជិះបំបុកម៉ូតូចោររហូតចោរធ្លាក់ពីលើម៉ូតូ ដល់បែកមុខបែកមាត់ប្រលាក់សុទ្ធតែឈាម ។ ក្រោយឃើញហេតុការណ៍ដ៏តក់ស្លុតនេះ មនុស្សម្នាដែលនៅក្បែរនោះក៏បាននាំគ្នា​​ស្ទុះទៅជួយនាង ហើយនឹងចាប់ឃាត់ខ្លួនបុរសនោះទុក​អោយប៉ូលីស ។

ក្រោយពីស៊ើបអង្កេតរួចរាល់ហើយ ប៉ូលីសបានប្រាប់អោយដឹងថា បុរសនោះពិតជាចោរមែន ហើយបុរសរូបនោះក៏នឹងត្រូវទទួលទោសដោយជាប់ពន្ធនាគារជាច្រើនខែផងដែរ ៕

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Social media & sharing icons powered by UltimatelySocial