កែទម្លាប់ក្នុងការញុំាអាហាររបស់អ្នក ដើម្បីទទួលបានសុខភាពល្អ និងស្បែកស្អាត

ស្ត្រីគ្រប់គ្នាតែងតែប្រាថ្នាចង់បានស្បែកស្អាត ប៉ុន្តែដោយសារតែការប៉ះពាល់នឹងកំដៅព្រះអាទិត្យ រឺក៏ប្រើប្រាស់ផលិតផលខុសទើបធ្វើអោយស្បែកជួបប្រទះនឹងបញ្ហាស្បែក ។ ទោះបីជាយ៉ាងណាក៏ដោយ ការញុំាអាហារក៏ជាផ្នែកមួយដ៏សំខាន់ផងដែរ ។ ដូច្នេះអ្នកគួរតែផ្លាស់ប្តូររបបអាហាររបស់អ្នក ដើម្បីទទួលស្បែកភ្លឺថ្លា ដែលអាហារទាំងនោះរួមមាន៖

១. គ្រាប់ធញ្ញាជាតិ
កែទម្លាប់ទំលាប់នំកញ្ចប់ឥតប្រយោជន៍ដូចជាដំឡូងចំណិត រឺស្ករគ្រាប់ ដោយងាកមកញុំាគ្រាប់ធញ្ញាជាតិជំនួសវិញ ។ ដោយសារតែគ្រាប់ធញ្ញាជាតិមានផ្ទុកទៅដោយសារធាតុប្រឆាំងនឹងអុកស៊ីតកម្ម ក៏ដូចជាប្រូតេអ៊ីន ដែលជួយធ្វើអោយអ្នកមានអារម្មណ៍ថាឆ្អែត ខណៈពេលដែលវានឹងបញ្ជូនសារធាតុចិញ្ចឹមដ៏សំខាន់ៗទៅក្នុងប្រព័ន្ធរបស់អ្នក ។

២. កាត់បន្ថយការញុំាជាតិស្ករ
នៅក្នុងរបបអាហាររបស់អ្នកៗ ក៏គួរតែកាត់បន្ថយការញុំាជាតិស្ករផងដែរ ។ ថ្វីត្បិតតែញុំាអាហារដែលផ្អែមៗ ជួយធ្វើអោយអ្នកមានអារម្មណ៍ល្អក៏ដោយ ប៉ុន្តែវានឹងធ្វើអោយកំរិតថាមពលរបស់យើងធ្លាក់ចុះនៅពេលដែលជាតិស្កររលាយអស់ ។ ជាតិស្ករនឹងធ្វើអោយស្បែករបស់អ្នកក្តៅ ដូច្នេះប្រសិនបើអ្នកតែងតែញុំាផ្អែមនោះ មុននឹងកើតមានឡើងនៅលើស្បែករបស់អ្នក ។

៣. ផឹកតែ
ថ្វីត្បិតតែកាហ្វេជួយដាស់អ្នកអោយស្វាងពីការងងុយគេងក៏ពិតមែន ប៉ុន្តែកាហ្វេមិនមានគុណសម្បត្តិជួយស្បែករបស់អ្នកនោះទេ ។ ទោះបីជាយ៉ាងណាក៏ដោយ នៅមានតែមួយទៀត ដែលជួយអោយអ្នកស្វាងងងុយដេក ហើយវាមានគុណសម្បត្តិជួយស្បែករបស់អ្នកផងដែរ ។ ដូចជាតែបៃតង មានផ្ទុកទៅដោយសារធាតុ polyphenol ដែលអាចកាត់បន្ថយការរលាកប្រយុទ្ធប្រឆាំងនឹងការកើតមុន ហើយទប់ស្កាត់អារម្មណ៍តានតឹងថែមទៀតផង ។ មួយវិញទៀត ផឹកតែបៃតងជួយរក្សាស្បែករបស់អ្នកអោយស្អាត ដោយសារតែវាបញ្ឈប់ រឺពន្យឺតដល់ភាពចាស់ជរា ។

៤. ផឹកទឹកអោយបានច្រើន
ផឹកទឹកអោយបានច្រើនយ៉ាងតិច ៨ កែវក្នុងមួយថ្ងៃ ជួយធ្វើអោយស្បែកមានសំណើម និងភ្លឺថ្លា ។ មិនតែប៉ុណ្ណោះផឹកទឹកអោយបានច្រើននឹងជួយបណ្តេញមេរោគ ឬជាតិពុលចេញពីក្នុងខ្លួន ហើយស្បែករបស់អ្នកនឹងភ្លឺថ្លាផងដែរ ។

៥. បន្លែពណ៌បៃតង
បន្លែស្លឹកពណ៌បៃតង ជួយការពារស្បែករបស់អ្នក ប្រឆាំងនឹងការឆ្លងមេរោគ ហើយនឹងភាពចាស់ ស្របគ្នានេះដែរ វាក៏ជួយជំរុញបន្ថែមដល់ប្រព័ន្ធរាងកាយរបស់អ្នកទាំងមូលផងដែរ ៕

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Social media & sharing icons powered by UltimatelySocial