អត្ថប្រយោជន៍ទាំង ៥ ដែលទទួលបានពីការផឹកកាហ្វេ ដែលអ្នកមិនធ្លាប់ដឹង

កាហ្វេកំពុងពេញនិយមបំផុតសម្រាប់មនុស្សទូទៅនាសម័យបច្ចុប្បន្ននេះ ។ ទោះបីជាយ៉ាងណាក៏ដោយ មានមនុស្សតិចណាស់ដែលដឹងពីអត្ថប្រយោជន៍របស់វា ។ ការពិតកាហ្វេមានអត្ថប្រយោជន៍ជាច្រើនចំពោះសុខភាពដូចជា៖

១. ជួយធ្វើអោយអារម្មណ៍របស់អ្នកស្រស់ថ្លាឡើងវិញ
ដោយសារតែហេតុនេះហើយ ទើបបានជាកាហ្វេគឺជាភេសជ្ជៈដ៏ល្អសម្រាប់ពេលព្រឹកព្រលឹម ។ វាជួយទប់ស្កាត់ការបញ្ចេញសារធាតុវិទ្យុសកម្មខួរក្បាល ដែលជាសារធាតុគីមីខួរក្បាល ដោយធ្វើអោយមុខងារខួរក្បាលរបស់អ្នកមានភាពប្រសើរឡើង និងធ្វើអោយអ្នកមានអារម្មណ៍ស្រស់ស្រាយ និងរីករាយ ។

២. ទប់ស្កាត់ការឡើងទំងន់កាន់តែខ្លាំងឡើងៗ
ដោយសារតែវត្តមាននៃជាតិកាហ្វេអ៊ីន ដែលគេដឹងថាវាជួយជំរុញដល់ដំណើរការដុតបំផ្លាញជាតិខ្លាញ់ ។ វាមានផ្ទុកអាស៊ីត chlorogenic ដែលជួយបង្កើនដល់ការរំលាយអាហាររបស់អ្នក ដោយរារាំងការបញ្ចេញជាតិគ្លុយកូសនៅក្នុងខ្លួន ។

៣. កាត់បន្ថយហានិភ័យនៃជំងឺវង្វេង និងជំងឺភ្លេចភ្លាំង
សារធាតុប្រឆាំងអុកស៊ីតកម្មនៅក្នុងកាហ្វេ ជួយការពារកោសិកាខួរក្បាលពីការខូចខាត (ដោយបំបាត់នូវផលប៉ះពាល់នៃរ៉ាឌីកាល់សេរីនៅក្នុងខ្លួន) ។ លើសពីនេះទៀត ផឹកកាហ្វេជាប្រចាំនឹងធ្វើអោយមុខងារខួរក្បាលរបស់អ្នកមានភាពប្រសើរឡើង ដោយបង្កើនសកម្មភាពរបស់សរសៃប្រសាទក្នុងខួរក្បាល ។

៤. គ្រប់គ្រង និងទប់ស្កាត់ជំងឺទឹកនោមផ្អែម
យោងតាមការសិក្សាស្រាវជ្រាវរបស់អ្នកជំនាញ បានអោយដឹងថាប្រសិនបើអ្នកផឹកកាហ្វេ ៤ ពែង ក្នុងមួយថ្ងៃ នោះអ្នកនឹងកាត់បន្ថយឳកាសនៃការវិវត្តទៅរកជំងឺទឹកនោមផ្អែមប្រភេទទី ២ ។

៥. ប្រឆាំងនឹងជំងឺបាក់ទឹកចិត្ត
ផឹកកាហ្វេមួយពែងក្នុងមួយថ្ងៃ អាចជួយការពារអ្នកអោយនៅឆ្ងាយពីជំងឺបាក់ទឹកចិត្ត ។ យោងតាមការសិក្សាស្រាវជ្រាវថ្មីមួយបានអោយដឹងថា ស្ត្រីដែលផឹកកាហ្វេ ៤ ពែងក្នុងមួយថ្ងៃ គឺកាត់បន្ថយហានិភ័យនៃជំងឺបាក់ទឹកចិត្ត ។ ជាលទ្ធផលវាបានកាត់បន្ថយអត្រានៃការធ្វើអត្តឃាតដល់ទៅ ៥០% ឯណោះ ៕

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Social media & sharing icons powered by UltimatelySocial