ទ្រង់ទ្រាយនៃម្រាមដៃ ប្រាប់អំពីបុគ្គលិក្ខណៈរបស់អ្នក

-ម្រាមដៃ A
អ្នកតែងតែធ្វើពុតជាមនុស្សមាំមួនជាងការពិត។ អ្នកជាមនុស្សឯករាជ្យ ហើយជាមនុស្សដែលតែងតែលាក់អារម្មណ៍។​ អ្នកជាមនុស្សដែលមានមនោសញ្ចេតនាខ្លាំង ហើយជាញឹកញាប់តែងតែមានអារម្មណ៍ក្រៀមក្រំ។ អ្នកជាមនុស្សស្មោះត្រង់, ថ្លៃថ្នូរ, ចិត្តទូលាយ និងជាមនុស្សដែលមានប្រយោជន៍។

-ម្រាមដៃ B
អ្នកជាមនុស្សដែលមានភក្តីភាព ជាពិសេសពេលដែលអ្នកស្រលាញ់នរណាម្នាក់ អ្នកមិនដែលបំបាក់សេចក្តីទុកចិត្តរបស់ពួកគេទេ ហើយផ្តល់អោយពួកគេនូវការយកចិត្តទុកដាក់យ៉ាងពេញលេញ។ អ្នកដាក់ចិត្តដាក់កាយខ្លាំង នៅពេលដែលអ្នកសំរេចចិត្តធ្វើអ្វីមួយ អ្នកក៏មិនងាយបោះបង់ចោលវាដែរ រហូតទាល់តែអ្នកបំពេញកិច្ចការបានសំរេច។ អ្នកតែងតែខ្លាចក្នុងការឈឺចាប់ ហើយអ្នកក៏ជាមនុស្សដែលមានគំនិតច្នៃប្រឌិតផងដែរ។

-ម្រាមដៃ C​
អ្នកជាមនុស្សដែលតែងតែគោរពដល់ការគិតរបស់អ្នកដទៃ ហើយតែងតែដើរតាមក្រោយពួកគេជានិច្ច។ អ្នកជាមនុស្សដែលមានចិត្តទន់ភ្លន់​ ហើយគិតហើយគិតទៀត​ ព្រោះមិនចង់ប៉ះពាល់ដល់អ្នកដទៃ៕

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Social media & sharing icons powered by UltimatelySocial