សម្រាប់អ្នកដែលស្គម ហើយចង់ធាត់ គួរជ្រើសរើសញុំាអាហារទាំងនេះ

ខណៈពេលដែលមនុស្សមួយចំនួនធំ កំពុងព្រួយបារម្ភអំពីការធាត់លើសទំងន់របស់ពួកគេ​ ក៏មានមនុស្សមួយចំនួនផ្សេងទៀត កំពុងពិបាកចិត្តដោយសារតែស្គមពេក ។ ដូច្នេះសម្រាប់អ្នកដែលកំពុងចង់ឡើងទំងន់ គួរជ្រើសរើសញុំាអាហារមួយចំនួនដូចខាងក្រោមនេះ៖

-ចំណីផ្អែម
សូកូឡាខ្មៅ ការ៉េម នំខេក ជាដើមសុទ្ធតែសំបូរទៅដោយកាឡូរី ដូច្នេះហើយពួកវាគឺជាជម្រើសដ៏ល្អសម្រាប់អ្នកស្គម ហើយចង់ឡើងទំងន់ ។ បង្អែមទាំងនេះ​ផលិតឡើងពីស្ករ ផលិតផលទឹកដោះគោ ហើយនឹងគ្រឿងផ្សំផ្អែមៗជាច្រើនមុខទៀត ដែលអាចជួយអោយអ្នកឡើងទំងន់លឿន ។ ទោះបីជាយ៉ាងណាក៏ដោយ ការញុំាផ្អែមក៏ត្រូវស្ថិតនៅក្នុងកំរិតមធ្យមនោះដែរ ។

– ពពួកគ្រាប់ផ្លែឈើ
ចំណីកំដរមាត់ទំពារលាន់គ្រួបៗដូចជា សណ្តែកដី គ្រាប់អាល់ម៉ុន គ្រាប់ស្វាយចន្ទី និងគ្រាប់ walnut ជាដើម គឺសុទ្ធសំបូរទៅដោយ គុណប្រយោជន៍ដែលផ្តល់អោយមានសុខភាពល្អ និងសំបូរទៅដោយសារជាតិបំប៉នជាច្រើន ហើយក៏សំបូរទៅដោយជាតិប្រេង ជាតិសរសៃ វីតាមីន និងសារធាតុរ៉ែសំខាន់ៗជាច្រើន ដែលវាមិនត្រឹមតែល្អសម្រាប់សុខភាពបេះដូងប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជួយធ្វើអោយអ្នកស្គមឡើងទំងន់ផងដែរ ។ ពពួកគ្រាប់ផ្លែឈើទាំងនេះ មានផ្ទុកទៅដោយជាតិប្រេងសំខាន់ៗ ដែលជួយធ្វើអោយអ្នកស្គម អាចឡើងទំងន់បានឆាប់រហ័ស ។

-ពពួកគ្រាប់ធញ្ញាជាតិ
គ្រាប់ធញ្ញាជាតិរួមមានអង្ករសំរូប cereal, oat និងស្រូវសាលីជាដើម សុទ្ធតែជាប្រភពថាមពលនៃសារធាតុចិញ្ចឹមចំរុះ ។ អង្ករសំរូប រឺអង្ករធម្មតា ហើយនឹង oat គឺជាប្រភពដ៏ល្អនៃកាបូអ៊ីដ្រាត ដែលជាធាតុដ៏សំខាន់សម្រាប់ការកសាងសាច់ដុំរបស់អ្នក ។ ម្យ៉ាងវិញទៀត អាហារ cereal ក៏ជាអាហារដែលមានកាឡូរីខ្ពស់ ដូច្នេះហើយទើបវាជាអាហារពេលព្រឹកដ៏ល្អបំផុត ។

-ផលិតផលទឹកដោះគោដែលមានជាតិធាត់
ផលិតផលធ្វើពីទឹកដោះគោ ដូចជាទឹកដោះឡើងទំងន់ និងឈីសជាដើម គឺសុទ្ធតែជាការរួមផ្សំនៃជាតិកាល់ស្យូម ប្រូតេអ៊ីន និងខ្លាញ់ ។ ពួកវាជួយកសាងសាច់ដុំ ហើយនឹងជួយអោយឡើងទំងន់ផងដែរ ។

-ទឹកផ្លែឈើ
ទឹកផ្លែឈើសុទ្ធ មានផ្ទុកបរិមាណកាឡូរីដ៏សម្បូរណ៍ ដែលនាំអោយឡើងទំងន់ ។ ក្រៅពីនេះទៀតវាផ្តល់វីតាមីន និងសារធាតុចិញ្ចឹមជាច្រើនដល់សុខភាពរាងកាយ ។ ទឹកផ្លែឈើសុទ្ធមួយកែវផ្តល់ ៥៧ កាឡូរី ។

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Social media & sharing icons powered by UltimatelySocial