អាហារទាំង ៤ មុខ ដែលជួយបន្ថយការក្អកស្ងួត

ក្អកស្ងួត កើតឡើង​នៅពេល​ដែលមាន វីរុស បាក់តេរី ធូលីដី លំអង ឬសារធាតុផ្សេងៗដទៃទៀត បង្ក​ឲ្យមាន​បញ្ហា​រលាក​សរសៃប្រសាទ ដែលនៅក្នុងផ្លូវដង្ហើម រវាងបំពង់ក និងសួត។ ប្រសិនបើអ្នកចង់បំបាត់អាការៈក្អកស្ងួត ដោយមិនចាំបាច់ប្រើថ្នាំពេទ្យនោះ អ្នកអាចជ្រើសរើសការញុំាអាហារមួយចំនួនដូចខាងក្រោមនេះ៖

-ឪឡឹក
ដោយសារតែផ្លែឪឡឹកមានជាតិទឹករហូតដល់ទៅ ៩០% ដូច្នេះវាគឺជាជម្រើសដ៏ល្អសម្រាប់អ្នក ។ ញុំាឪឡឹកអាចជួយកាត់បន្ថយការក្អកស្ងួត ដោយការផលិតស្លេស រឺកំហាក ដែលអាចជួយអោយអ្នកខាកវាចេញមកក្រៅបានយ៉ាងងាយស្រួល ធ្វើអោយផ្លូវដង្ហើមរបស់អ្នកស្រលះ។

– ក្រូច
ដោយសារតែវីតាមីន C ដែលមាននៅក្នុងផ្លែក្រូច ធ្វើអោយប្រព័ន្ធភាពសុំារឹងមាំ ។ ដូច្នេះហើយវាជាហេតុផលដ៏ល្អមួយ ដែលអ្នកគួរតែញុំាផ្លែក្រូច ។ ជាពិសេសនៅពេលដែលអ្នកមានអាការៈក្អកស្ងួត ញុំាក្រូចគឺជាវិធីដ៏ល្អដែលជួយអោយបំពង់ករបស់អ្នកស្រលះល្អ។

– ល្ហុង
ល្ហុងទុំ ក៏ជាប្រភពនៃវីតាមីន C ផងដែរ ដែលអាចជួយធ្វើអោយប្រព័ន្ធភាពសុំារបស់អ្នករឹងមាំ ។ ល្ហុងដូចគ្នាទៅនឹងផ្លែគីវី ស្វាយ និងត្របែកដែរ ដែលសុទ្ធតែមានវីតាមីន C ។

– ផ្លែប៉ោម
ប៉ោមមិនត្រឹមតែសំបូរវីតាមីន C ប៉ុណ្ណោះទេ ប៉ុន្តែវាក៏មានជាតិទឹកផងដែរ ។ ដូច្នេះនៅពេលដែលអ្នកមានអាការៈក្អកស្ងួត ញុំាផ្លែប៉ោម ១ ផ្លែ វានឹងបន្ធូរបំពង់ក ហើយមិនតែប៉ុណ្ណោះ វានឹងធ្វើអ្នកមានអារម្មណ៍ថាឆ្អែត ដែលល្អចំពោះអ្នកចង់សម្រកទំងន់ថែមទៀតផង ។

-ទឹកឃ្មុំ
ទឹកឃ្មុំមានអត្ថប្រយោជន៍សុខភាពជាច្រើន ជាពិសេសវាល្អសម្រាប់អ្នកជំងឺក្អកស្ងួតផងដែរ ។​ ដាំតែខ្ញី រួចចាក់ចូលទៅក្នុងកែវ បន្ទាប់មកដួសទឹកឃ្មុំ ១ ស្លាបព្រាបាយ ដាក់ចូលទៅក្នុងតែខ្ញីក្តៅឧណ្ហៗ កូរអោយសព្វរួចផឹក ។ អាការៈក្អកស្ងួតនឹងជាសះស្បើយត្រឹមតែ ១ ទៅ ២ ថ្ងៃ ។

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Social media & sharing icons powered by UltimatelySocial