ផឹកតែអ៊ូឡុង (oolong tea) មួយពែង អាចជួយការពារជំងឺមហារីកសុដន់ និងការពារជំងឺជាច្រើនមុខទៀត

យោងតាមការស្រាវជ្រាវថ្មីមួយបានបង្ហាញថា តែអ៊ូឡុង ត្រូវបានគេជឿថាមានអត្ថប្រយោជន៍ប្រឆាំងនឹងជំងឺមហារីកសុដន់ ដោយវាបញ្ឈប់ការរីកលូតលាស់នៃកោសិកាមហារីកសុដន់ និងរារាំង DNA របស់កោសិកាមហារីកផងដែរ ។ វារារាំងការលូតលាស់ និងការវិវត្តនៃដុំសាច់មហារីក ។ ការស្រាវជ្រាវដែលត្រូវបានចេញផ្សាយនៅក្នុងទស្សនាវដ្តី Anticancer Research បានបង្ហាញថា នៅតាមតំបន់ដែលនិយមចូលចិត្តផឹកតែអ៊ូឡុងនេះ កម្រមានអ្នកឈឺណាស់ ។ ទោះបីជាយ៉ាងណាក៏ដោយ ក្រៅពីជួយការពារការកើតជំងឺមហារីកសុដន់ហើយនោះ តែអ៊ូឡុងក៏មានអត្ថប្រយោជន៍ជាច្រើនដូចជា៖

– មានជាតិកាហ្វេអ៊ីនទាប៖ តែអ៊ូឡុង មានជាតិកាហ្វេអ៊ីនទាប ។ សម្រាប់អ្នកដែលកំពុងតែងស្វែងរកជម្រើសនៃជាតិកាហ្វេអ៊ីនទាបនោះ តែអូឡុងគឺល្អបំផុតសម្រាប់អ្នក ។

-បញ្ជុះទំងន់៖ វាក៏មានលក្ខណៈសម្បត្តិក្នុងការដុតជាតិខ្លាញ់ផងដែរ ។ វាជួយជំរុញដល់ការដុតរំលាយអាហារ ។

-ល្អដល់បេះដូង៖ វាអាចកាត់បន្ថយកំរិតកូឡេស្តេរ៉ុលនៅក្នុងរាងកាយ ។

-ការពារជំងឺមហារីកក្រពេញអូវែ៖ យោងតាមការស្រាវជ្រាវមួយដែលធ្វើឡើងដោយសាកលវិទ្យា Curtin បានបង្ហាញថាស្ត្រីចំនួន ១០០០នាក់ ដែលផឹកតែអូឡុង គឺបន្ថយឳកាសនៃការកើតជំងឺមហារីកក្រពេញអូវែ ។

-ប្រឆាំងនឹងភាពចាស់៖ តើអ្នកដឹងទេថាផឹកតែអូឡុងមួយពែងក្នុងមួយថ្ងៃ អាចជួយពន្យឺតដល់ការលេចចេញនូវស្នាមជ្រីវជ្រួញ និងផ្នត់បាន? នេះក៏ព្រោះតែ តែអូឡុង មានផ្ទុកសមាសធាតុសំខាន់ៗជាមួយនឹងសារធាតុប្រឆាំងអុកស៊ីតកម្ម និងសារធាតុប្រឆាំងនឹងការរលាក ដែលផ្តល់អត្ថប្រយោជន៍ប្រឆាំងនឹងភាពចាស់ដល់ស្បែករបស់អ្នក ។​

-ទប់ស្កាត់ជំងឺទឹកនោមផ្អែម៖ តែអូឡុង ត្រូវបានគេរកឃើញថា អាចជួយកាត់បន្ថយ fructosamine (គឺជាសមាសធាតុមួយដែលត្រូវបានបង្កើតឡើងនៅពេលដែលគ្លុយកូសរួមបញ្ជូលគ្នាជាមួយនឹងប្រូតេអ៊ីន) និង plasma glucose ដូច្នេះហើយវាអាចជួយដល់អ្នកជំងឺទឹកនោមផ្អែម ។

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Social media & sharing icons powered by UltimatelySocial