រូបមន្តធ្វើ Scrub ធម្មជាតិជួយជំរុញដល់ការដុះលូតលាស់នៃសក់
ថ្ងៃនេះយើងខ្ញុំសូមបង្ហាញពីវិធីធ្វើ Scrub សម្រាប់ម៉ាស្សាស្បែកក្បាល ដែលជួយជំរុញដល់ការដុះលូតលាស់នៃសក់ សម្រាប់បងៗស្ត្រីទាំងឡាយដែលចង់អោយសក់ដុះលឿនតាមបែបធម្មជាតិ ។
អ្វីដែលអ្នកត្រូវការរួមមាន៖
– អំបិលផ្កាឈូក រឺ Himalayan Salt (អាចរកទិញបាននៅតាមផ្សារទំនើប) ដោយសារតែអំបិលប្រភេទនេះ សំបូរទៅដោយសារធាតុរ៉ែ ដែលអាចជួយកំចាត់អង្គែចេញពីស្បែកក្បាលបាន ។ មិនតែប៉ុណ្ណោះ វាថែមទាំងកំចាត់កោសិកាស្បែកដែលងាប់ៗ ហើយនឹងផលិតកោសិកាថ្មីឡើងវិញ ។ ជំរុញដល់ការដុះលូតលាស់នៃសក់ ។
-ទឹកឃ្មុំ៖ វាមានជាតិសំណើមធម្មជាតិ ដែលមានលក្ខណៈសម្បត្តិក្នុងការប្រឆាំងនឹងការរលាក និងប្រឆាំងនឹងមីក្រុប ។
– ទឹកខ្មេះផ្លែប៉ោម (Apple Cider Vinegar) មានតុល្យភាព pH ដែលអាចជួយជំរុញដល់ការដុះលូតលាស់នៃសក់ និងការពារការកើតអង្គែ ។
-ប្រេងដូង៖ មានសំណើម និងចិញ្ចឹមស្បែកក្បាល ដែលអាចជ្រៀតចូល និងជំរុញដល់ការដុះលូតលាស់នៃសក់បានយ៉ាងល្អប្រសើរ ។
វិធីធ្វើ៖
យកអំបិលពណ៌ផ្កាឈូក ១/៣ ពែង ចាក់ចូលក្នុងចានស្អាតមួយ បន្ទាប់មកទៀតបន្ថែមទឹកឃ្មុំ ១ ស្លាបព្រា ទឹកខ្មេះផ្លែប៉ោម ២ ស្លាបព្រា និង ប្រេងដូង ១ ស្លាបព្រា ។ កូរបញ្ជូលគ្នាអោយក្លាយជាល្បាយតែមួយ រួចយកវាទៅម៉ាស្សានៅលើស្បែកក្បាលរបស់អ្នករយៈពេល ៥ ទៅ ១០ នាទី និងទុកចោល ១០ នាទី ហើយលាងចេញជាការស្រេច ។ អនុវត្ត ១ ទៅ ២ ដងក្នុងមួយសប្តាហ៍ អ្នកនឹងភាពខុសប្លែកគ្នារវាងមុននឹងក្រោយពេលប្រើរួច ៕
- ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ