ក្រូចឆ្មារទឹកឃ្មុំ ជួយព្យាបាល​ជំងឺក្អក បន្សាបជាតិពុលក្នុងរាងកាយ និង សម្រកទំងន់

ក្រូចឆ្មារទឹកឃ្មុំ គឺជាឳសថធម្មជាតិ​​ដែលអាច​ជួយ​ព្យាបាល​ជំងឺក្អក​ ឈឺបំពង់ក ហើយថែម​ទាំង​​អាច​ជួយ​ការ​សម្រក​ទំងន់​បាន​ទៀតផង ។ ឳសថ​មួយ​នេះ​អាច​សម្លាប់​បាក់តេរី ហើយជួយ​សំរួលបំពង់ក ។ វាក៏ជួយសម្អាតថ្លើម ជួយសម្រកទំងន់ ជួយធ្វើអោយស្បែកភ្លឺថ្លា បន្សាបជាតិពុលនៅក្នុងរាងកាយ ហើយនឹងបង្កើនភាពសុំា ដែលអាចរារាំងការឆ្លងជំងឺជាច្រើនមុខផងដែរ ។ ខាងក្រោមនេះជាវិធីធ្វើទឹកក្រូចឆ្មារទឹកឃ្មុំ៖

គ្រឿងផ្សំ៖
ទឹកឃ្មុំ ១ ពែង
ក្រូចឆ្មារ ៣ ទៅ ៤ ចំណិត

វិធីធ្វើ៖
ចាក់ទឹកឃ្មុំចូលទៅក្នុងចានមួយ រួចកំដៅទឹកឃ្មុំអោយឡើងកំដៅឧណ្ហៗ (តែមិនមែនក្តៅពេកទេ ព្រោះធ្វើវាអោយបាត់បង់គុណប្រយោជន៍នៃទឹកឃ្មុំ) ។ បន្ទាប់មកដាក់ទឹកក្រូចឆ្មារ ហើយកូរអោយចូលជាល្បាយតែមួយ ។

អ្នកអាចបន្ថែមក្រូចឆ្មារ ៣ រឺ ៤ ចំណិតចូលទៅក្នុងកែវទឹកឃ្មុំដែលរៀបចំរួច បន្ទាប់មកបិទគំរបអោយជិត រក្សាវាទុកនៅកន្លែងត្រជាក់ ។ ញុំាវាមួយស្លាបព្រា នៅពេលណាដែលអ្នកមានអារម្មណ៍ថាឈឺបំពង់ក រឺផ្តាសាយ ។ អ្នកអាចលាយ​ល្បាយទឹកឃ្មុំនេះ ចូលទៅក្នុងទឹកក្តៅឧណ្ហៗ រួចហើយផឹកក៏បានដែរ (វិធីនេះជួយបញ្ចុះទំងន់) ៕

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Social media & sharing icons powered by UltimatelySocial