បុរសម្នាក់បាញ់សម្លាប់មិត្តស្រីរួច សម្លាប់ខ្លួនតាមក្រោយ ព្រោះតែស្រលាញ់នាងខ្លាំងពេក មិនអាចអោយនាងរៀបការជាមួយបុរសផ្សេងបានទេ

យោងតាម​ការ​ចុះផ្សាយ​នៅលើ​គេហរទំព័រ Sinar Harian បានអោយដឹងថា មានបុរសជនជាតិ ឥណ្ឌូនេស៊ី​វ័យ ៣៣ ឆ្នាំម្នាក់ មានឈ្មោះថា Hasyim Prasetya បានបាញ់​សម្លាប់មិត្តស្រីរបស់ខ្លួន ដែលមានឈ្មោះថា Devi Setiani វ័យ ២២ ឆ្នាំ បន្ទាប់​មក​ក៏​បាញ់សម្លាប់​ខ្លួនតាមក្រោយ ព្រោះស្រលាញ់នាងពេក មិនអាចអោយនាងរៀបការជាមួយនឹង​បុរសណាផ្សេងបានទេ ។

ក្រោយកើតហេតុ សាកសព​គូស្នេហ៍​ទាំងពីរ​ត្រូវ​បាន​គេ​ប្រទះ​ឃើញ​ដេក​ស្លាប់​នៅក្នុង​ថ្លុកឈាម នៅក្នុងបន្ទប់សណ្ឋាគារមួយកន្លែង ហើយនៅ​លើ​រាងកាយ​របស់​ពួកគេ​ស្ទើរ​តែគ្មាន​សម្លៀកបំពាក់ជាប់ខ្លួននោះទេ នៅពេលដែលមន្ត្រីប៉ូលីស​​ទៅ​ដល់​កន្លែងកើតហេតុ ។ យោងតាម​របាយការន៍ប៉ូលីសប្រចាំតំបន់នោះ បានអោយ​ដឹងថា​មាន​ភស្តុតាង​គ្រប់គ្រាន់​ដែល​បង្ហាញថា Hasyim គឺជាឃាតករ ។ បន្ទាប់​ពី​ពិនិត្យ​មើល​សារឆ្លើយឆ្លង​របស់ពួកគេ ដែលបានផ្ញើនៅលើ WhatApp បានបង្ហាញយ៉ាងច្បាស់ថា Hasyim ពិតជា​បាន​ខូចចិត្ត​យ៉ាងខ្លាំង ដោយសារ​តែ​ស្នេហា​របស់ពួកគេមិនអាច​ដើរ​ដល់​ថ្ងៃមង្គលការ​បានទេ ជាក់ស្តែង​ឪពុក​ម្តាយ​របស់​ខាងស្រី​មិន​យល់ព្រម​នោះទេ ។

យោងតាមសាក្សី និងសមាជិក​គ្រួសារ​បាន​អោយ​ដឹងថា​ ក្រុមគ្រួសារ Devi មាន​គម្រោង​ចង់អោយនាង​​រៀបការ​ជា​មួយ​នឹង​បុរស​ម្នាក់​ផ្សេងទៀត ។ មុនពេលកើតហេតុ Hasyim ក៏បានបង្ហោះ​សារ​ចុងក្រោយ​​នៅលើ​ហ្វេសប៊ុក​របស់ខ្លួន​ថា «នៅពេល​ដែល​គ្រប់គ្នា​​បាន​​រក​​ឃើញ​​នូវ​អ្វី​ដែល​ខ្ញុំ​បានធ្វើ នោះអ្នកទាំង​អស់គ្នានឹងដឹងថា ខ្ញុំជាមនុស្សឆ្គួត ហើយឆ្គួតជា​ទី​បំផុត​ដែល​អ្នកទាំងអស់គ្នា​មិនធ្លាប់​ដឹង ។ ប៉ុន្តែ​អ្វី​ដែល​ខ្ញុំ​បាន​ធ្វើ​គឺជា​ភស្តុតាងមួយ ដែលបញ្ជាក់ប្រាប់ថា ខ្ញុំប្រយុទ្ធដើម្បីការពារតែប៉ុណ្ណោះ» ។

ប្រភព​ព័ត៌មាន​ដដែល​បានបន្តថា បន្ទប់​សណ្ឋាគារ​ត្រូវបាន​ជាប់​សោពី​ខាងក្នុង ហើយសោត្រូវបាន​គេរក​ឃើញ​នៅក្នុង​ហោប៉ៅរបស់ Hasyim ។ Hasyim ក៏បាន​សរសេរ​លិខិត​លា​ចុងក្រោយមួយ ទុកអោយ​ម្តាយ​ផងដែរ ក្នុងសំបុត្រ Hasyim គ្រាន់តែ​សរសេរថា «លាហើយម៉ាក់!» តែប៉ុណ្ណោះ ៕​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Social media & sharing icons powered by UltimatelySocial