ដាស់តឿនឪពុកម្តាយដែលមានកូនតូចៗ សូមមេត្តាប្រុសប្រយ័ត្ន​ចំពោះការ​រត់លេងរបស់កូនៗ ជៀសវាងជួបរឿងបែបនេះ

យោងតាមគណនីហ្វេសប៊ុកឈ្មោះ Phou Kokkhay បានបង្ហោះវីដេអូមួយ ដើម្បីជាការដាស់តឿនដល់ ឪពុកម្តាយ​ដែល​មាន​កូនតូច ជាពិសេស​អ្នក​ដែល​រស់នៅ​លើផ្លូវធំតែម្តង អោយ​មាន​ការប្រុងប្រយ័ត្ន ចំពោះ​ការ​រត់លេងរបស់កូនៗ ជៀសវាងពួកគេរត់កាត់ថ្នល់ ដូចក្មេងប្រុសដែលនៅក្នុងវីដេអូនេះ ។

យោងតាមវីដេអូនោះ យើងឃើញក្មេងប្រុសអាយុទំនងជា ៣ រឺ ៤ ឆ្នាំម្នាក់ បានរត់ចេញក្នុងផ្ទះ ហើយឆ្លងកាត់ថ្នល់ មកឈរពីមុខឡាន ប៉ុន្តែពិតជាសំណាងខ្លាំងណាស់ ដែលគាត់បើកយឺតៗ ទើបក្មេងមិនមានគ្រោះថ្នាក់អ្វី ។ លុះបន្តិចក្រោយមកទើប ឃើញមានបុរសម្នាក់ទំនងជាឪពុកក្មេងប្រុស បានដើរមកចាប់កូន ។ ទោះបីជាយ៉ាងណាក៏ដោយ ម្ចាស់គណនីរូបនោះមិនបានបញ្ជាក់ថា ហេតុការណ៍នេះកើតឡើងនៅម្តុំណានោះទេ ៕

វីដេអូ៖

សូមឪពុកម្ដាយដែលមានកូនតូចៗ មេត្តាប្រុងប្រយត្ន័ចំពោះការរត់លេងរបស់ក្មេង។If you have small kids, please be careful and take care them.Video recorded after took my son from school this morning.

Posted by Phou Kokkhay on Wednesday, January 9, 2019

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Social media & sharing icons powered by UltimatelySocial