ខឹងប្តីមិនមកផ្ទះ ស្ត្រីម្នាក់ថតវីដេអូ​វាយធ្វើបាបកូន និងខ្ទប់ច្រមុះកូន ដើម្បីបង្ខំ​អោយ​ប្តីប្រញាប់​ត្រលប់​មកផ្ទះវិញ

ថ្មីៗនេះ​​មាន​​ហេតុការណ៍​​ដ៏ភ្ញាក់​ផ្អើល​​មួយ​​បាន​​កើត​​ឡើង​នៅ​ប្រទេសចិន បន្ទាប់ពី​​ស្ត្រីជា​ម្តាយវ័យ ២២ ឆ្នាំម្នាក់ បាន​ថតវីដេអូ​វាយ​ធ្វើបាប​កូន​របស់នាង រួចផ្ញើ​ទៅអោយ​ប្តីរបស់នាងមើល ដើម្បីបង្ខំអោយ​ប្តី​របស់នាង​ប្រញាប់​ត្រលប់មកផ្ទះវិញ ។ យោងតាម​គេហរទំព័រព័ត៌មានចិន​ Oriental Daily បានប្រាប់អោយដឹងថា ស្ត្រីរូបនោះបានបង្ហោះវីដេអូហឹង្សារបស់នាងទៅលើ Wechat មុនពេលដែលនាងផ្ញើវីដេអូនេះ ទៅអោយមិត្តភក្តិរបស់នាងមើល ។

យោងតាមវីដេអូនោះ គេបាន​លឺសំលេង​ទារក​យំយ៉ាងខ្លាំង ដោយសារ​តែស្ត្រី​ជាម្តាយនោះ​ទះកំផ្លៀងនាងជាច្រើនដៃ ហើយ​ថែម​ទាំង​ខ្ទប់មាត់​ច្រមុះ​របស់​នាង​ទៀតផង ។ ស្ត្រីជាម្តាយបានសរសេរ​ចំណង​ជើង​នៅលើ​វីដេអូនោះថា «ក្មេងតូច! ខ្ញុំអាចនិយាយបានថា ឯង​ចាប់កំណើតក្នុងគ្រួសារខុស ។ ស្លាប់ទៅ! ខ្ញុំសង្ឃឹមថា​ឯង​កើតមកជាតិក្រោយ នឹងមិន​ជួប​មនុស្សដូចខ្ញុំទៀតទេ» ។

ទោះបីជាយ៉ាងណាក៏ដោយ ស្ត្រីជាម្តាយវ័យ ២២ ឆ្នាំរូបនោះ ក៏បានសម្រេចចិត្តប្រគល់ខ្លួន ទៅអោយប៉ូលីសប្រចាំតំបន់នៅក្នុងថ្ងៃដដែលនោះដែរ ដោយនាងអះអាងថា នាងមិនដែលមានបំណងចង់ធ្វើបាបកូនរបស់នាងទេ ។ នាងថែមទាំងអះអាងទៀតថា នាងធ្វើបែបនេះគឺគ្រាន់តែចង់ទាមទារការយកចិត្តទុកដាក់ពីប្តីរបស់នាង ហើយគ្រាន់តែចង់បង្ខំអោយប្តីរបស់នាង ប្រញាប់ត្រលប់មកផ្ទះវិញតែប៉ុណ្ណោះ ។

នាងបន្ថែមទៀតថានាងសង្ឃឹមថា ប្តីរបស់នាងនឹងមិនលែងលះជាមួយនាងទេ ។ ក្រោយហេតុការណ៍នេះបាន​កើតឡើង​ ស្ត្រីរូបនោះ​ត្រូវបានប៉ូលីស​ឃុំខ្លួនចំនួន ៥ ថ្ងៃ ។ ទោះបីជាយ៉ាងណាក៏ដោយ អ្វីៗក៏ប្រសើរឡើងវិញ ក្រោយពេលដែលមានការផ្សះផ្សារពីសំណាក់សាច់ញាតិ ។ គួរបញ្ជាក់ថា ហេតុការណ៍នេះបានកើតឡើងនៅប្រទេសចិន កាលពិថ្ងៃទី ៥ មករា ២០១៩ ៕

ចុចវីដេអូខាងក្រោម៖

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Social media & sharing icons powered by UltimatelySocial