អាណិតខ្លោចចិត្ត៖ ក្មេងស្រី​កើត​ជំងឺ​មហារីក​ឈាម​ម្នាក់​ អង្វរម្តាយអោយសម្លាប់នាង ហើយចាំបង្កើតនាងមកម្តងទៀត

ក្មេងស្រីជនជាតិសាំងហ្គាពួអាយុ ៩ ម្នាក់ឆ្នាំ មាន​កើតជំងឺមហារីកឈាម បានធ្វើអោយម្តាយរបស់នាង ខ្លោចផ្សារក្នុងចិត្ត​ជាខ្លាំង​បន្ទាប់ពី​ក្មេងស្រីរូបនោះបានស្រែកសុំអង្វរម្តាយអោយជួយនាង ។ យោងតាមសំដីម្តាយរបស់ក្មេងស្រីបានអោយដឹងថា កូនស្រីរបស់គាត់ទើបតែលាប់ជំងឺមហារីកឈាមឡើងវិញ ហើយអ្នកស្រីបាននិយាយយ៉ាងកំសត់ដូច្នេះថា «ពួកយើង​ត្រូវការ​ការ​ជួយសង្គ្រោះ! ខ្ញុំមិន​អាចបាត់បង់នាងបានទេ! យើងមកឆ្ងាយ​ណាស់ទៅហើយ ៗក៏ឆ្លងកាត់ច្រើនណាស់ដែរ។ សូមជួយនាងផង» ។

ឪពុកក្មេងស្រីបានបញ្ជាក់ប្រាប់ថា កូនស្រីរបស់គាត់មានឈ្មោះថា Zelle ហៅ Jia Er កាលពីខែកុម្ភៈ ឆ្នាំ ២០១៦ គាត់បានប្រទះឃើញនៅក្បាលកូនស្រីរបស់គាត់ មានដុំពកពណ៌ក្រហមតូចមួយ ដោយមានការសង្ស័យ គាត់ក៏បាននាំកូនស្រីទៅកាន់មន្ទីរពេទ្យ តែកាលណោះគ្រូពេទ្យប្រាប់ថាមិនអីនោះទេ ។ ទោះបីជាយ៉ាងណាក៏ដោយ ដុំពកនោះក៏ចេះតែធំឡើងៗ ធ្វើអោយសក់របស់នាងជ្រុះ ។ ឪពុកម្តាយរបស់នាង ក៏បានទទូចសុំអោយមានការវះកាត់យកដុំនោះចេញជាបន្ទាន់ ។ ២ ថ្ងៃមុនការវះកាត់មកដល់ គឺនៅក្នុងខែមីនា ឆ្នាំ ២០១៦ ដុំពកនោះក៏បែក ធ្វើនាងក្មេងស្រីមានការឈឺចាប់ខ្លាំងជាទីបំផុត ។

អ្វីដែលរន្ធត់ខ្លាំងបំផុតនោះគឺ គ្រូពេទ្យបានប្រាប់ក្រុមគ្រួសាររបស់ Jia Er អោយមកស្តាប់លទ្ធផលកូន ដោយគ្រូពេទ្យបានប្រាប់ថា «Jia Er ទទួលរងនូវជំងឺមហារីកឈាម ហើយនាងនឹងត្រូវឆ្លងកាត់ការព្យាបាលដោយប្រើគីមី និងការប្តូរខួរឆ្អឹង» ។ វេជ្ជបណ្ឌិតថែមទាំងបានប្រាប់ទៀតថា Jia Er មិនអាចទៅសាលារៀនបានទេ ហើយនាងនឹងត្រូវវះកាត់ និងព្យាបាលជាច្រើនដំណាក់កាល ។ ដំណឹងនេះបានធ្វើអោយឪពុកម្តាយរបស់នាងរន្ធត់ចិត្តជាខ្លាំង មិនតែប៉ុណ្ណោះ វាបានធ្វើអោយម្តាយរបស់នាង ជួបនឹងបញ្ហាផ្លូវចិត្តធ្ងន់ធ្ងរថែមទៀតផង ។

នៅពេលដែល Jia Er បានដឹងពីស្ថានភាពជំងឺរបស់នាង ៗក៏បានសួរទៅកាន់ម្តាយរបស់នាងថា «ម៉ាក់! នៅលើលោកនេះមានមនុស្សច្រើនណាស់ តែហេតុអ្វីបានជាកូនតែម្នាក់ ដែលត្រូវទទួលរងនូវការឈឺចាប់ទាំងអស់នេះ?» នៅពេលដែលឃើញម្តាយរបស់នាងយំ នាងថែមទាំងបានលួងលោមម្តាយនាងថា «ម៉ាក់! កុំយំអី ។ កូននឹងរឹងមាំ ហើយនឹងតស៊ូប្រយុទ្ធជាមួយវា ដើម្បីម៉ាក់» ។ ពិតជាក្លាហានណាស់ អ្វីដែលនាងសន្យាជាមួយម្តាយរបស់នាង ទីបំផុតនាងពិតជាអាចធ្វើបានពិតមែន ការវះកាត់ប្តូរខួរឆ្អឹងរបស់នាងទទួលជោគជ័យ ប៉ុន្តែពិតជាអកុសលខ្លាំងណាស់ ដែលវាគ្រាន់តែជាដំណឹងល្អមួយរយៈពេលតែប៉ុណ្ណោះ ។

នៅក្នុងខែមករាឆ្នាំ ២០១៨ ម្តាយរបស់ Jia Er បានប្រាប់ពីដំណឹងដ៏អាក្រក់បំផុតមួយថា កូនស្រីរបស់គាត់បានលាប់ជំងឺឡើងវិញហើយ ។ នាងក៏ត្រូវ​បាន​បញ្ជូន​ទៅកាន់​មន្ទីរ​ពេទ្យ​កុមារ​មួយ​នៅក្នុង​ប្រទេសនេះ ។ ម្តាយ​របស់ Jia Er បាន​រៀបរាប់​ថា «ពួកយើង​បាន​រៀបចំ​សៀវភៅ និង​ប្រដាប់ប្រដា​រៀនសូត្រ​អោយ Jia Er ដើម្បី​អោយនា​ង​ចូលរៀន​​រួចរាល់​អស់ហើយ ប៉ុន្តែ​ហេតុអ្វី​ក៏ជំងឺដ៏គួរអោយខ្លាចនេះ វាត្រលប់មកវិញបែបនេះ» ។

គួរអោយសោកស្តាយ ស្ថានភាពរបស់ Jia Er កាន់តែយ៉ាប់យឺន ហើយនាងបានទទួលរងនូវបញ្ហាសុខភាពជាច្រើនដូចជា បញ្ហាផ្លូវដង្ហើមដោយសារតែសួតឆ្លងមេរោគ សម្ពាធឈាមឡើងខ្ពស់ ចង្វាក់បេះដូងលោតញាប់ ហើមតម្រងនោម សួតមានការឆ្លងមេរោគផ្សិត កំណកឈាមស្ទះនៅក្នុងសួតផ្នែកខាងឆ្វេង ការឆ្លងមេរោគបាក់តេរីនៅក្នុងឈាម សរសៃឈាមជាច្រើនបានងាប់ ឡើងកន្ទួលរមាស់ពេញរាងកាយទាំងមូល ដោយសារតែការស្ត្រេស ជាដើម ។ ដោយពិបាកនៅក្នុងខ្លួនខ្លាំងពេក Jai Er បាននិយាយទៅកាន់ម្តាយរបស់ថា «ហេតុអីម៉ាក់មិនសម្លាប់កូនទៅ ហើយបន្ទាប់មកម៉ាក់បង្កើតកូនមកម្តងទៀត ដូច្នេះកូនលែងឈឺចាប់ទៀតហើយ» ។

នាងបាននិយាយថាទៀតថា «ម៉ាក់ពិតជាម៉ាក់ដ៏ល្អបំផុតនៅក្នុងលោកនេះ ហើយកូនមិនបានម៉ាក់ថ្មីទេ ។ កូនស្រលាញ់ម៉ាក់ណាស់» ។ ទោះបីជាយ៉ាងណាក៏ដោយ ក្មេងស្រីដ៏ក្លាហានរូបនេះនៅតែសន្យាជាមួយ​ម្តាយ​របស់នាង​ថា​នឹង​តស៊ូប្រយុទ្ធ​ជាមួយ​នឹងជំងឺនេះ «ម៉ាក់ខ្ញុំនឹងតស៊ូដើម្បីម៉ាក់។ ខ្ញុំនឹងតស៊ូយកឈ្នះជំងឺនេះដើម្បីម៉ាក់» ។ អ្វីដែលកំពុង​ប្រឈមមុខ​សម្រាប់​ក្រុមគ្រួសារ Jia Er នោះគឺ​បញ្ហាហិរញ្ញវត្ថុ ដោយសារតែតម្លៃនៃការព្យាបាលគឺថ្លៃបំផុត តែទោះជាយ៉ាងណាក៏ដោយ ឪពុកម្តាយរបស់នាងនៅតែតស៊ូដើម្បីកូនស្រីមិនរុញរាឡើយ ៕

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Social media & sharing icons powered by UltimatelySocial