ដាស់តឿនដល់អ្នកលេង PUBG ទាំងឡាយផង ប្រយ័ត្នកើតជំងឺ PUBG ស៊ីភ្នែកដូចប្អូនស្រីម្នាក់នេះ

យោងតាម​ការបង្ហោះ​សារ​ដាស់តឿន​មួយនៅ​លើគណនី​ហ្វេសប៊ុក​ឈ្មោះ Nuch So Soomei បាន​អោយដឹង​ថា​​ប្អូនស្រី​​បានជួប​នឹង​​បញ្ហា​ភ្នែក​ធ្ងន់ធ្ងរ​មួយ​​​ បន្ទាប់ពី​ប្អូន​ស្រី​ញៀននឹង​​ការលេង​ហ្គេមមួយ​​ដែល​​មាន​​ឈ្មោះថា PUBG ។ ប្អូនស្រីបាន​​ប្រាប់និយាយ​​យ៉ាង​ដូច្នេះថា «វាជាការឈឺចាប់មួយ ដែលពិបាកនឹងបំភ្លេច វាបានកើតឡើង​ដោយសារ​តែ ការញៀននឹងទូរស័ព្ទ និងញៀនហ្គេម ។ អ្នកម្តាយ បងប្អូន និងមិត្តភក្តិបាន​អោយ​ឈ្មោះ​ជំងឺនេះថា PUBG ស៊ីភ្នែក ។ មែនខ្ញុំ​តែង​តែលេងវាគ្រប់ពេលដែលខ្ញុំទំនេរ ខ្ញុំលេងមិនចង់នឹងព្រិចភ្នែកទេ ទើបធ្វើអោយកើតមានជំងឺនេះ វាកើតមកពីការ​ដែល​យើងប្រឹង​សំលឹងអ្វីមួយខ្លាំងពេក ហើយនឹងការដែលយើងលេងវាហួសកំរិតពេក ។

លោកគ្រូពេទ្យបាននិយាយថា ភ្នែកប្អូនមានអាការៈធ្ងន់ធ្ងរ ដោយសារតែវាស្ងួតខ្លាំងពេក ហើយពេលដែលវាស្ងួតខ្លាំង ហើយក៏មានអារម្មណ៍​ថា​រកាំ​ចង់ញីភ្នែក​ដល់ពេល​ដែល​យើងញីភ្នែក ធ្វើអោយភ្នែកយើងវារលាក ដំបូងឡើយវាគ្រាន់តែហើម តែបន្ទាប់ពីហើមភ្នែកខ្ញុំក៏ចាប់ផ្តើលឡើងក្រហម ហើម ហើយវាមានការឈឺចាប់ខ្លាំង ។ ខ្ញុំក៏ទៅរកពេទ្យនៅមន្ទីរពេទ្យព្រះអង្គឌួង គាត់ក៏និយាយថា ភ្នែកប្អូនមានការរលាកធ្ងន់ធ្ងរ ហើមថែមទាំងរហែកដល់កូនក្រមុំភ្នែក ហើយនៅក្នុងភ្នែកគឺពោរពេញទៅដោយ Membranes ដែររលួយត្រូវធ្វើការគៀរសំអាត ចេញនឹងផ្អាកអោយកាន់ទូរស័ព្ទសិន ហូបអ្វីត្រូវតម និងត្រូវប្រើប្រាស់ថ្នាំអោយបានត្រឹមត្រូវ ថ្នាំខ្លះត្រូវប្រើ ៦ ម៉ោងម្តង ៨ ម៉ោងម្តង ១២ ម៉ោងម្តង តែធ្ងន់ធ្ងរជាងគេគឺទឹកភ្នែកសិប្បនិម្មិត (ថ្នាំភ្នែក) ត្រូវបន្តក់រាងរាល់ ១ម៉ោងម្តងទៅ ២ ម៉ោង ។

លឺភ្លាមធ្លាក់ថ្លើមក្តុកតែម្តង អ្នកជំងឺក៏ឈឺ ហើយមើលមិនមើលឃើញទៀត មួរម៉ៅណាស់ ។ ទៅណាមកណាត្រូវអ្នកដឹកដៃម្ខាង វាមានទៅអីតែនេះទាំងសងខាងទៀត ហើយរឹតតែអាណិតអ្នកចាំដាក់ថ្នាំមិនដែលបានដេកទេយប់ឡើង ។ ទំរាំបានធូរស្បើយមិនងាយទេណា ឈឺក៏ធុញ ធុញក៏ធុញ រាប់អាទិត្យនៅតែក្នុងផ្ទះ ព្រោះមិនសូវអោយត្រូវខ្យល់ តែក៏អរគុណដល់គ្រួសារ មិត្តភក្តិ និងបងប្រុសទាំងអស់ដែលកំដរគ្រប់ពេលមិនសូវអោយអផ្សុកទេ ។ ហើយក៏សូមអរគុណដល់លោកគ្រូ អ្នកគ្រូពេទ្យដែរបានយកចិត្តទុកដាក់ មើលថែកន្លងមកដែរ ។ ចុងក្រោយសូមផ្តាំទៅ all team ក្នុង PUBG សូមកាត់បន្ថយខ្លះទៅកុំអោយជួបរឿងបែបនេះដូចខ្ញុំអី ។ វាឈឺណាស់ ពិបាកទ្រាំទៀត ឈឺអ្វីផ្សេងមិនសូវអីទេ តែឈឺភ្នែកនេះមួយ មិនចង់និយាយទេ បរិយាយមិនចង់បាន ហើយក៏រាងដែរ ឃើញរូប និងវីដេអូភ្នែកខ្លួនឯងហើយញញើត ។ សុំបាយបាយមួយរយៈពេលធំហើយ » ។ យ៉ាងណាៗក៏សូមជូនពរអោយប្អូនស្រី​ឆាប់ជាសះស្បើយឡើងវិញផងចុះ ៕

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Social media & sharing icons powered by UltimatelySocial