ដាស់តឿនដល់អ្នកដែលញាំបាយមិនទៀងពេល ហើយឧស្សាហ៍ចុកពោះ ប្រយ័ត្នជួបរឿងអាក្រក់ដូចនារីម្នាក់នេះ

ស្ត្រី​ជនជាតិ​ថៃ​ម្នាក់​បាន​កើតជំងឺ​មហារីក​ក្រពះ​ដំណាក់​កាល​ពី ៣ បន្ទាប់ពីនាង​តែងតែ​ញាំបាយមិនទៀងម៉ោង ។ យោងតាម​​ការ​​បង្ហោះ​​នៅលើ​គណនី​​ហ្វេសប៊ុកផ្ទាល់របស់នាង ដែលមានឈ្មោះ Pattaraporn Suriyamanee បានអោយ​ដឹងថា នាងមាន​ទម្លាប់​ញាំបាយ​មិនទៀងម៉ោង ហើយនាង​ឧស្សាហ៍ចុកពោះណាស់ ។ ទោះបីជាយ៉ាងណាក៏ដោយ នាងមិន​ធ្លាប់​​ចាប់​​អារម្មណ៍ថា​នោះ​គឺ​​ជា​​រោគសញ្ញា​នៃ​ជំងឺ​មហារីក​ក្រពះទេ ។

រហូតមកដល់ថ្ងៃមួយ ពេលដែលនាងភ្ញាក់ពីគេង ស្រាប់តែនាង​មាន​អារម្មណ៍ថា​ឈឺពោះខ្លាំងរហូតទ្រាំមិនបាន ទើបនាងសម្រេចចិត្តទៅមន្ទីរពេទ្យ ។ នាងបាន​រៀបរាប់​ប្រាប់​ពី​អាការៈ​របស់នាង​ទៅ​កាន់គ្រូពេទ្យ ដូច្នេះគ្រូពេទ្យ​ក៏ផ្តល់​ការ​ណែនាំ​អោយ​ធ្វើការឆ្លុះក្រពះ ។ លទ្ធផល​ក្រោយ​ការពិនិត្យ​បាន​បង្ហាញថា នាងមាន​ជំងឺមហារីក​ក្រពះ​ដំណាក់​កាល​ទី ៣ ។ គ្រូពេទ្យក៏​បានធ្វើការវះកាត់យកក្រពះចេញ ។

ក្រោយការ​​ព្យាបាល​​គ្រូពេទ្យ​​បាន​​អោយ​​នាង​​គេង​​នៅ​មន្ទីរ​ពេទ្យរយៈពេល ១៧ ថ្ងៃ ហើយនឹង​បាន​ណែនាំ​អោយ​​នាង​​ញាំ​​អាហារ​​ដែល​​ទន់​ៗ​​ដូចជា​បបរ​រយៈពេលវែង ដោយសារ​​​តែ​​នាង​​មិន​អាច​​ញាំ​បាន​ដូច​មនុស្ស​ធម្មតាទេ ។ បន្ទាប់ពី​ជួប​រឿង​ដ៏​អាក្រក់​បែបនេះ Pattaraporn Suriyamanee ក៏សម្រេចចិត្ត​ធ្វើការ​ចែក​រំលែក​នូវ​អ្វី​ដែល​នាង​បាន​ឆ្លងកាត់ ដើម្បី​ជាការ​ដាស់​តឿន​ដល់មនុស្សគ្រប់រូបអោយមានយកចិត្តទុកដាក់ចំពោះសុខភាព និងញាំអោយបានទៀងម៉ោង ៕

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Social media & sharing icons powered by UltimatelySocial