ដាស់តឿនដល់ឪពុកម្តាយ បើស្រលាញ់កូន ដាច់ខាត់កុំអោយ កូនញុំាអាហារទាំងនេះ​ច្រើនពេក ជៀសវាងជួបរឿងដូចក្មេងប្រុសរូបនេះ

យោងតាម​ការចុះផ្សាយ​ព័ត៌មាន​ជាភាសាចិនមួយ បានអោយដឹងថា មានក្មេងប្រុសអាយុ ១៨ ឆ្នាំម្នាក់ ជនជាតិតៃវ៉ាន់ បានស្លាប់​ដោយសារ​តែ​ញុំាមី​ច្រើនពេក ។ ប្រភពព័ត៌មាន​ដដែល​បាន​ប្រាប់អោយ​ដឹងទៀតថា ក្មេងប្រុសរូប​នោះ​តែងតែឆុងមី ញុំាជារៀងរាល់យប់ នៅពេលដែល​គេរៀន​រហូតដល់​យប់ជ្រៅ ។ គេតែងតែ​ធ្វើបែបនេះ​តាំងពីរៀនវិទ្យាល័យ រហូតចូលមហាវិទ្យាល័យ ។

លុះមកដល់ថ្ងៃមួយ គេចាប់ផ្តើម​មានអារម្មណ៍​ថាមិន​ស្រួល​នៅក្នុងពោះ ដូចជាហើមពោះ ចង្អោរ ក្អួត ហើយនឹង​ឈឺចាប់នៅក្នុងពោះ ។ ដោយ​អាការ​របស់ក្មេងប្រុស​រូបនោះ មិនមានការអន់ថយ ទើបគ្រួសាររបស់គេ បញ្ជូនគេទៅកាន់មន្ទីរពេទ្យ ។ ជាអកុសល គ្រូពេទ្យបាន​ធ្វើរោគ​វិនិច្ឆ័យ​ឃើញថា គេបាន​កើតជំងឺ​មហារីកក្រពះ​ដំណាក់ចុងក្រោយ ។

ក្មេងប្រុសរូបនោះ គ្មានសង្ឃឹមថា​នឹង​រស់រានមាន​ជីវិតទេ ដោយសារតែ​ជំងឺមហារីក បានរីករាលដាល​ទៅកាន់​សរីរាង្គ​ផ្សេងទៀតរបស់គេ ។ បន្ទាប់ពី​ទទួល​បានព្យាបាល និង ប្រយុទ្ធជាមួយនឹង​ជំងឺដ៏​កាចសាហាវនេះ បានមួយឆ្នាំ រូបគេ​ក៏បាន​ស្លាប់បាត់បង់​ជីវិតទៅ ។ លោកវេជ្ជបណ្ឌិត Gan ជាអ្នកឯកទេសខាងជំងឺមហារីក បានដាស់តឿន​ដល់​សាធារណជន​ទាំងអស់ថា កុំញុំាអាហារ​មួយចំនួនដូចជា សាច់ក្រក សាច់អាំងខ្លោច អាហារផ្អាប់ ហើយនឹងមីកញ្ចប់ មីកំប៉ុង ដោយសារតែអាហារទាំងនេះ បានផ្សារភ្ជាប់ទៅនឹងជំងឺមហារីក ។

លោកវេជ្ជបណ្ឌិតរូបនោះ ថែមទាំងបានប្រាប់បន្ថែមទៀតថា អ្នកមិនដឹងថាជំងឺមហារីក លាក់ខ្លួននៅក្នុងខ្លួនរបស់អ្នកនោះទេ ហើយនៅពេលដែលអ្នកដឹងនោះ ភាគច្រើនបំផុតគឺហួសពេលទៅហើយ ។ ជាពិសេសគឺជំងឺមហារីកក្រពះ ពោះវៀននេះតែម្តង ។ ទោះបីជាយ៉ាងណាក៏ដោយ បើយោងតាម American Cancer Society បានប្រាប់ពីរោគសញ្ញាដំបូងនៃជំងឺនេះមានដូចជា៖

-លែងឃ្លានអាហារ
-ស្រកទំងន់ភ្លាមៗ
-ឈឺនៅក្នុងពោ
-ចេះតែមានអារម្មណ៍ថាមិនស្រួលនៅក្នុងពោះ
-មានអារម្មណ៍ថាក្នុងពោះផ្នែកខាងលើ ដូចជាពេញណែន បន្ទាប់ពីញុំាអាហារបានបន្តិច
-ឆ្អល់ចុងដង្ហើម រឺ ពិបាករំលាយអាហារ
-ចង្អោរ
-ក្អួត
-មានឈាមមកតាមលាមក ។

ដូច្នេះប្រសិនបើអ្នកប្រទះឃើញរោគសញ្ញាណាមួយ កំពុងកើតមានឡើងនៅក្នុងខ្លួនអ្នក សូមប្រញាប់ទៅជួបគ្រូពេទ្យភ្លាមៗ ដើម្បីកុំអោយហួសពេល ៕

ទស្សនាវីដេអូខាងក្រោម ដើម្បីអោយដឹងថា តើមានអ្វីកើតឡើង នៅពេលដែលយើងញុំាមី?

ប្រភព៖ seehua

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Social media & sharing icons powered by UltimatelySocial