រកឃើញ​មូលហេតុ​នៃការ​​ស្លាប់របស់​ក្មេងប្រុស​វ័យជំទង់ ២​ នាក់​ដែលស្លាប់​នៅក្នុងរថយន្ត​ហើយៗ នេះ​ក៏ជារឿង​ដែលគ្រប់គ្នា​គួរតែ​ប្រុងប្រយ័ត្នផងដែរ

ក្មេងប្រុស​ពីរនាក់​ដែល​បាន​ដេកស្លាប់​យ៉ាង​អាថ៌កំបាំង​នៅក្នុង​រថយន្តនោះ ពេលនេះ​បាន​ដឹងមូលហេតុ​ពិត​ប្រាកដ​ហើយ បន្ទាប់ពី​ធ្វើ​កោសល្យវិច័យ​យ៉ាង​ល្អិតល្អន់​ពីក្រុម​អ្នកជំនាញ ។ ករណីនៃការស្លាប់នេះ គឺបណ្តាល​មកពី​​ការស្រូប​​យក ​​ជាតិ​កាបូន​​ឌីអុកស៊ីតពី​ខ្យល់ម៉ាស៊ីនត្រជាក់ ។  យោង​តាមការពន្យល់​ពីក្រុមអ្នក​ជំនាញ​បាន​ប្រាប់​អោយ​ដឹងថា នៅពេល​ដែល​រថយន្តបញ្ចេះ​ចោល ដោយមិនមានចលនាទៅមុខ ហើយបិទកញ្ចក់ជិត ​ជាហេតុធ្វើ​អោយ​អុកស៊ីសែន​វិល​ទៅវិល​មក​តែក្នុងរថយន្ត ហើយ​អ៊ុកស៊ីសែន នឹងតិចទៅៗ។

ហើយនៅពេលដែលយើង បញ្ចេះយូររាប់ម៉ោង ដោយម៉ាស៊ីនរថយន្តមិនមានចលនានោះ វានឹងធ្វើអោយអ៊ុកស៊ីសែនតិចទៅៗ រហូតដល់អស់តែម្តង ។ នៅពេល​ដែល​កំរិត​អ៊ុកស៊ីសែន​ចុះមកត្រឹម ១៦% វានឹង​ធ្វើអោយ​យើង​ពិបាក​ក្នុងការ​ដកដង្ហើម តែបើ​ចុះមក​ត្រឹម ១០% នោះ វាមិន​អាចបញ្ជូនអ៊ុកស៊ីសែន​ទៅកាន់​ខួរក្បាល​បានទេ ដែលជាហេតុធ្វើអោយ សន្លប់បាត់បង់ស្មារតី ។ ចំពោះ​ករណី​ក្មេងប្រុស​ទាំងពីរ​នាក់នេះ ស្លាប់​ដោយសារតែ ពួកគេ​ដេក​លង់​លក់​មិនដឹងខ្លួន ហើយស្រូបយក​កាបូនឌីអុកស៊ីត​ពី​ខ្យល់ម៉ាស៊ីន​ត្រជាក់​លើសកំរិត ។

អ៊ុកស៊ីសែន​អាចចូល​មក​ក្នុង​រថយន្តបាន តាមរយៈ​ការធ្វើ​ចលនា​របស់ម៉ាស៊ីនរថយន្ត ដែលមាន​ន័យថា​រថយន្ត​របស់លោកអ្នក​បានបញ្ជារ​ទៅមុខ ។ ប្រសិនបើអ្នក​ចង់គេង​​នៅក្នុងរថយន្ត អ្នកគួរតែបើក​កញ្ចក់ ដើម្បីអោយ​មាន​​ខ្យល់​អ៊ុកស៊ីសែន​​ចេញចូល ។ អ្នកជំនាញ​បាន​បន្ថែម​ជាចុងក្រោយ​ថា នៅពេល​ដែល​អ្នកធ្វើ​ដំណើរ​នៅតាមផ្លូវ ហើយស្ទះ​ចរាចរណ អ្នកនឹង​មានអារម្មណ៍ដូចជា​ងងុយគេង នេះជាសញ្ញា​នៃ​កង្វះ​អ៊ុកស៊ីសែន​នៅក្នុងរថយន្ត ។ ដូច្នេះអ្នក​ត្រូវតែ​បង្ហើបកញ្ចក់បន្តិច ។ ជាពិសេស​​បើ​អាកាសធាតុក្តៅ អ្នកអាច​បើកម៉ាស៊ីនត្រជាក់ ហើយបង្ហើបកញ្ចក់បន្តិច ដើម្បី​អោយ​មាន​ខ្យល់​អ៊ុកស៊ីសែន​គ្រប់គ្រាន់ ។

គួររំលឹកផងដែរថា កាលពីថ្ងៃទី ១០ ខែតុលា ឆ្នាំ ២០១៨ កន្លងទៅនេះ មានហេតុការណ៍​ដ៏ភ្ញាក់ផ្អើល​​មួយ​បានកើតឡើង ខណៈ​ពេល​ដែលអ្នកស្រុក Kinabatangan ប្រទេសម៉ាឡេស៊ី បានរាយការណ៍​ទៅ​សមត្ថកិច្ច​លើ​ករណី​ក្មេងប្រុស​ពីរនាក់​ ដេកស្លាប់នៅក្នុងរថយន្ត​ដែលកំពុងបញ្ចេះចោល ៕ អានលំអិត៖ ក្មេងប្រុសពីរនាក់ដេកស្លាប់នៅក្នុងរថយន្តយ៉ាងអាថ៌កំបាំង ខណៈពេលដែលម៉ាស៊ីនរថយន្តនៅបញ្ចេះនៅឡើយ

ប្រភព៖ Deejay Nesh

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Social media & sharing icons powered by UltimatelySocial